ប្លក់ខ្ញុំមានអាឆ្កួតមកតាមលង! ខែ មិថុនា 26, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.32 comments
យប់នេះពេលដែលខ្ញុំបើកអ៊ីមែលមើល ម៉ែអើយស្រាប់តែភ្ញាក់ខ្លួនឲ្យព្រឺត។ ប្លក់ខ្ញុំបានទទួលខមមេនត៍មួយពីឈ្មោះវាយោ ប្រើអាយភី 202.137.154.169 (ស្រុកណាឲ្យពិត?) តាមពិតទៅស្មានតែមនុស្សត្រឹមត្រូវពេញលក្ខណៈសម្បត្តិ ដឹងអីជាមនុស្សឆ្កួតសោះទេតើហ៍។
មិនដឹងជាវាជាន់ពែរ ឬឆ្កួតអីវា បានជាមកចងកំហឹងជាមួយខ្ញុំ ទាំងខ្លួនខ្ញុំមិនដឹងខ្លួន និងមិនស្គាល់វាទាល់តែសោះនោះ។
អាឆ្កួតនោះតាមមើលទៅវាជាខ្មែរទេ តែវាមោអួតថាវាជាជនជាតិឡាវផងទៀត។ អញជ្រិញណាស់វើយ!
បងប្អូនឯងមើលវាមោថាខ្ញុំបោកបងប្អូនអ្នកស្រុកខ្មែរយើង ធ្វើម្ដេចខ្ញុំមិនមែនជាជនជាតិឡាវដូចវា ម្ដេចខ្ញុំបានស្គាល់ស្រុកលាវច្បាស់លាស់ដូចអាចម្កួតជាន់ពែរហ្នឹងទៅ!?! មិនអញ្វឹងឬបងប្អូន? ថ្វីបើខ្ញុំយល់ខុស ដាក់ព័ត៌មានមិនត្រឹមត្រូវយ៉ាងដូចនេះ ម៉េចក៏វាមិនមកជួយប្រាប់ណែនាំតាមសម្រួលទៅ? ម៉េចបានជាចាំបាច់មកថាឲ្យបែបគំគ្នាមកពីណាពីណីយ៉ាងដូចនេះ?! នេះបានជាចំមនុស្សឡប់មែន ឡប់ម៉ាជាតិ។
អញដែលមោពីណាថាអញអួតថាអញចេះថៃ ឡាវ បារាំងសេស អង់គ្លេស?! អាឆ្កួតឯងស្គាល់អញពីណាមោ? អាឆ្កួតឯងរកភ័ស្តុតាងមកមើល៍? កន្លែងណា ដែលថាអញអួតចេះភាសាទាំងនោះ?
ណាស់ណ្ហើយ! ខ្ញុំមិនទៅប្រកែប្រកាន់ទេ ម៉ាអាសម្បត្តិមនុស្សជាន់ពែរ វាអត់អីខាំវាក៏មកដើរខាំគេខាំឯងយ៉ាងដូច្នោះឯង។ ទុកឲ្យបងប្អូនជួយពិចារណាចុះ!
ខ្ញុំមិនដឹងថាអាចម្កួតនោះស្គាល់លាវពិត ឬមិនច្បាស់នោះទេ តែបើតាមការបញ្ជាក់ច្បាស់ពីសំឡាញ់ខ្ញុំដែលវាជាសិស្សនៅទីនោះផ្ទាល់ប្រាប់ថាជាមហាវិទ្យាល័យជាតិ ឬហៅជាទូទៅថាដុងដុកនោះ។
លោកអ្នកជួយអានខមមេនត៍វាមើល៍ អានហើយហួសចិត្តតែម្ដង!

—————————————————-
អានប្រកាសពាក់ព័ន្ធ៖ ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៤)
រដូវខ្មែរឈ្លោះគ្នាចាប់ផ្ដើមហើយ! ខែ មិថុនា 26, 2008
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.2 comments
ព្រឹកមិញនេះក្រោកពីដំណេកស្លៀកពាក់មកធ្វើការដូចសព្ធមួយដង។ ចេញម៉ូតូក្រៅរបង រួចបិទទ្វាររបងវិញ ក៏ស្រាប់តែឃើញស្លាកឃោសនា គណបក្សសម្ដេចយើងនៅក្នុងរបងផ្ទះ មិនដឹងជាពួកគាត់ក្រោកម៉ោងប៉ុន្មានមកបិទ។ អូ! ភ្លេចទៅង៉ៃនេះ ពួកអ្នកចង់ធ្វើនាយករដ្ឋមន្ត្រីចាប់ផ្ដើមចេញឃោសនាហើយតើ! ងាប់ហើយខ្ញុំមួយខែនេះ។ នឹកក្នុងចិត្តហើយ ក៏ឡើងម៉ូតូចេញទៅ ម្រ៉ែអើយ គ្រប់តាមរបងផ្ទះសឹងពេញម៉ាភូមិខ្ញុំសុទ្ធតែស្លាកគណបក្សសម្ដេចតេជោពេញភូមិ។
មកដល់ច្បារអំពៅង៉ៃនេះមហាសែនស្ទះនោះ ព្រោះអីសុទ្ធតែក្បួនឃោសនាចាប់ដើរលងប្រជារាស្ត្រ។ គណបក្សអត់មេមួយនោះមើលទៅអណោចអធមណាស់ ចាក់ចម្រៀង គ្មានស្អីឃោសនាក្រៅពីរាជានិយមនិងរឿងដេញយួន! (និយាយដោយស្មោះទៅមិនដឹងជាដេញយួនតាមណាទេបើមេបើកោយមិនដឹងជានៅជ្រុងណាផង) អានិតដល់ហើយ ពួកអ្នកជិះឡានឃោសនា ឯផ្លូវស្ទះគេស្ទះឯងយ៉ាងនេះ។
ចំណែកឯបក្ខលោកសម្ដេចយើងវិញនេះ លេងពួយស្តង់ពីរអមគល់ស្ពានច្បារអំពៅម៉ៅដាច់តែម្ដង។ ចាក់មេក្រូបំពងសំឡេង ដល់កហើយ។
នៅលើស្ពានឯណោះគណបក្សពណ៌លឿង របស់មេបក្សអតីតប្រធានអង្គការវិញ មានតែឡានមួយអានិតខ្លោចចិត្ត។ មិនដឹងជាឡានជួលពួកតាក់ស៊ីរាជ្យណាមកទេ ឡើងកញ្ចាស់រកលេខដាក់គ្មាន។ ជិះដល់លើស្ពាន សុខៗម្នាក់ឯងស្រែក “ ជយោ! គណបក្ស…” គួរឲ្យអស់សំណើចដល់ហើយ។
ចំណែកឯខាងគណបក្សសម្ដេចវិញ ង៉ៃណេះលេងក្បួនមហាអស្ចារ្យហើយ មុខទីស្នាក់ការគេ ធ្វើឲ្យខ្ញុំឯណេះជិះវៀង និងស្ទះចរាចរណ៍ ធ្វើដំណើរពីផ្ទះមកកន្លែងធ្វើការដី៤គីឡូម៉ែត្រចំណាយពេលជាង១ម៉ោង។ មហាសែនដល់កហើយ ក្បួនមហាពិជ័យសង្គ្រាមគណបក្សសម្ដេចយើងង៉ៃនេះជាង៉ៃបើកឆាកផង មោបិទចរាចរណ៍សាធារណៈទៀត! មើល៍ទៅដូចជាមិនសមទេដឹងទានប្រោស បើការងារបក្សខ្លួនសោះហ្នឹង!




