jump to navigation

រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ខែ មិថុនា 30, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
21 comments

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ពួក​ថៃ​ឆ្លៀត​ឱកាស​បំប៉ោង​រឿង​ជាតិ​និយម ព្រម​ទាំង​បង្អាក់​ដំណើរ​ការ​ចុះ​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​ចោទ​ខ្មែរ​ថា​ចង់​ចុះ​តែ​ម្នាក់​ឯង និង​ទាមទារ​សិទ្ធិ​ចុះ​បញ្ជី​រួម។ Sic និង​អត់​កេរ្តិ៍​ខ្មាស់។

បើ​ទោះ​បី​រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​ទៅ​ហើយ​ក្ដី ពួក​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ដែល​មាន​មេបក្ខ​ប្រឆាំង​ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ ជា​មេ​ក្លោង បាន​បំផុស​បំផុល​រឿង​នេះ​ជា​ខ្លាំង។

គិត​ទៅ​មហិច្ឆតា​ថោក​ទាប​ឥត​កេរ្តិ៍​ខ្មាស់​របស់​ពួក​ថៃ​ទាំង​នោះ​ពិត​ជា​មហា​វិនាស​ឥត​រក​ទី​បំផុត​បាន។ រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ជំហរ​នឹង​នរ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បក្ខ​ប្រឆាំង​ថៃ​ដែល​យក​បញ្ហា​ព្រះ​វិហារ​មក​ធ្វើ​ឲ្យ​មាន​អរិយភាព​រវាង​ប្រជាជាតិ​ជិត​ខាង​ទាំង​ពីរ។

ព័ត៌មាន​ចុង​ក្រោយ​នេះ ពួក​ធម្មយាត្រា​ថៃ​នៅ​ខេត្ត​ស្រីស្លាកេត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ជន​ជាតិ​ខ្មែរ​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​តាម​ជើង​ភ្នំ​ព្រះវិហារ​ឲ្យ​ត្រឡប់​ចូល​ទៅ​កាន់​ដី​ខ្មែរ​វិញ ដោយ​ចោទ​ថា​ទី​កន្លែង​នេះ​ជា​ទឹក​ដី​ថៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​នេះ​ បច្ចុប្បន្ន​ថ្លើម​ធំ បង្ក​រឿង​កាន់​តែ​ជ្រៅ​ដោយ​នាំ​គ្នា​ទាមទារ​ខ្មែរ​ប្រគល់​ខេត្ត​មួយ​ចំនួន​ដែល​សៀម (ថៃ​កាល​ណោះ) កាន់​កាប់​ដោយ​ខុស​ច្បាប់ គឺ​ខេត្ត​ព្រះដំបង (បាត់ដំបង) និង​ខេត្ត​វិបុល​សង្គ្រាម (បច្ចុប្បន្ន​សៀមរាប ឧត្តរមានជ័យ បន្ទាយ​​មានជ័យ…) ពី​ប្រទេស​ខ្មែរ​វិញ​ទៀត​ផង។

ឱ! អនិច្ចា​ជនជាតិ​ថៃ​ហ្អើយ! ពួក​អ្នក​នៅ​មិន​ស្ងប់​នៅ​មិន​ស្ងៀម​សោះ​ទេ​អី? ម៉េច​ក៏​អ្នក​គិត​ខ្លឺ ល្ងង់​ល្មោភ​យ៉ាង​នេះ?! អ្នក​ពូកែ​យល់​សប្តិ​ដល់​ហើយ អា​រឿង​គេ​យក​របស់​គេ​វិញ​សោះ (ដែល​ខ្លួន​ធ្លាប់​មក​ប្លន់​គេ) នោះ​អ្នក​អី​ក៏​នឹក​ឃើញ​ម្ល៉េះ?! ចុះ​អា​រឿង​អ្នក​មក​យក​របស់​គេ​ទាំង​រស់​ៗ ទៀត​សោត ម៉េច​អា​ចុយ​ម្រ៉ាយ​ឯង​មិន​នឹក​ឃើញ​ផង​?! អ្នក​ឯង​ចិត្ត​សឿង​ហ៊ាន​ឲ្យ​ខេត្ត​មួយ​​ចំនួន​របស់​អតីត​ទឹក​ដី​លាវ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក​វិញ​កាល​សម័យ​ដូច​គ្នា​នេះ​ដែរ​ឬ​ទេ? Sic

រួច​ចុះ​អ្នក​គិត​ថា​អ្នក​ឈ្នះ​ឬ ប្រសិន​បើ​ខ្មែរ​នាំ​គ្នា​បាតុកម្ម​ទាមទារ​ទឹក​ដី​ខ្មែរ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក មាន​សុរិន្ទ្រ ស្រីស្លាកេត បុរីរម្យ នគរ​រាជ​សីមា។ល។ ជា​ដើម​នោះ? អ្នក​មើល​ចុះ​ភ័ស្តុតាង​ច្រើន​ឥត​គណនា​រាប់​មិន​អស់​ពី​សំណល់​ខ្មែរ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ បញ្ជាក់​ច្បាស់​ថា​ជា​អតីត​ដែន​កម្ពុជរដ្ឋ​ពិត​ឥត​ក្លែងក្លាយ រួម​ទាំង​ភ័ស្តុតាង​រស់​ គឺ​មនុស្ស​ខ្មែរ​រាប់​លាន​នាក់​ដែល​នៅ​សល់ និង​រស់​នៅ​លើ​ទឹក​ដី​ទាំង​នោះ ដែល​នៅ​ប្រើប្រាស់​ភាសា​ និង​វប្បធម៌​ខ្មែរ ពិត​ៗ ចំណែក​លោក​មក​មើល​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​ដែល​អ្នក​អះអាង​ថា​ជា​របស់​អ្នក​នោះ មាន​សំណល់​អ្វី​ខ្លះ​ដែល​អ្នក​អាច​យក​ឈ្នះ​ខ្មែរ​បាន? ពិត​ជា​លេង​ល្បែង​ល្ងង់​ពេក​ហើយ!

ល្មម​ឈប់​ទៅ​ពួក​អាចារ្យ​ប្រាំរយ​ហ្អើយ! អ្នក​ពិត​ជា​មនុស្ស​បាប​ណាស់។ អ្នក​នឹង​លង់​ខ្លួន មិន​យូរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អ្នក​នឹង​រលាយ​សាប​សូន្យ​ដោយ​សេចក្ដី​លោភ និង​តណ្ហា​ឥត​កេរ្តិ៍​ខ្មាស់ ដែល​ត​ពូជ​ពី​សន្ដាន​របស់​ជនជាតិ​អ្នក​មិន​ខាន៕

នៅ​ប្រកាស​ក្រោយ​ៗ ខ្ញុំ​នឹង​ស្រាវជ្រាវ​ដាក់​អត្ថបទ​ទាក់​ទង​នឹង​ខេត្ត​ទាំង​នោះ​ដែល​ប្រទេស​សៀម​ធ្លាប់​កាន់​កាប់​មក​ចុះ​ផ្សាយ។

————————————————————————–
អាន​អត្ថបទ​ទាក់ទង៖

១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. ខែត្រ​វិបុលសង្គ្រាម
៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?
៤. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៥. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ