jump to navigation

រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ខែ មិថុនា 30, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ពួក​ថៃ​ឆ្លៀត​ឱកាស​បំប៉ោង​រឿង​ជាតិ​និយម ព្រម​ទាំង​បង្អាក់​ដំណើរ​ការ​ចុះ​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​ចោទ​ខ្មែរ​ថា​ចង់​ចុះ​តែ​ម្នាក់​ឯង និង​ទាមទារ​សិទ្ធិ​ចុះ​បញ្ជី​រួម។ Sic និង​អត់​កេរ្តិ៍​ខ្មាស់។

បើ​ទោះ​បី​រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​ទៅ​ហើយ​ក្ដី ពួក​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ដែល​មាន​មេបក្ខ​ប្រឆាំង​ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ ជា​មេ​ក្លោង បាន​បំផុស​បំផុល​រឿង​នេះ​ជា​ខ្លាំង។

គិត​ទៅ​មហិច្ឆតា​ថោក​ទាប​ឥត​កេរ្តិ៍​ខ្មាស់​របស់​ពួក​ថៃ​ទាំង​នោះ​ពិត​ជា​មហា​វិនាស​ឥត​រក​ទី​បំផុត​បាន។ រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ជំហរ​នឹង​នរ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បក្ខ​ប្រឆាំង​ថៃ​ដែល​យក​បញ្ហា​ព្រះ​វិហារ​មក​ធ្វើ​ឲ្យ​មាន​អរិយភាព​រវាង​ប្រជាជាតិ​ជិត​ខាង​ទាំង​ពីរ។

ព័ត៌មាន​ចុង​ក្រោយ​នេះ ពួក​ធម្មយាត្រា​ថៃ​នៅ​ខេត្ត​ស្រីស្លាកេត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ជន​ជាតិ​ខ្មែរ​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​តាម​ជើង​ភ្នំ​ព្រះវិហារ​ឲ្យ​ត្រឡប់​ចូល​ទៅ​កាន់​ដី​ខ្មែរ​វិញ ដោយ​ចោទ​ថា​ទី​កន្លែង​នេះ​ជា​ទឹក​ដី​ថៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​នេះ​ បច្ចុប្បន្ន​ថ្លើម​ធំ បង្ក​រឿង​កាន់​តែ​ជ្រៅ​ដោយ​នាំ​គ្នា​ទាមទារ​ខ្មែរ​ប្រគល់​ខេត្ត​មួយ​ចំនួន​ដែល​សៀម (ថៃ​កាល​ណោះ) កាន់​កាប់​ដោយ​ខុស​ច្បាប់ គឺ​ខេត្ត​ព្រះដំបង (បាត់ដំបង) និង​ខេត្ត​វិបុល​សង្គ្រាម (បច្ចុប្បន្ន​សៀមរាប ឧត្តរមានជ័យ បន្ទាយ​​មានជ័យ…) ពី​ប្រទេស​ខ្មែរ​វិញ​ទៀត​ផង។

ឱ! អនិច្ចា​ជនជាតិ​ថៃ​ហ្អើយ! ពួក​អ្នក​នៅ​មិន​ស្ងប់​នៅ​មិន​ស្ងៀម​សោះ​ទេ​អី? ម៉េច​ក៏​អ្នក​គិត​ខ្លឺ ល្ងង់​ល្មោភ​យ៉ាង​នេះ?! អ្នក​ពូកែ​យល់​សប្តិ​ដល់​ហើយ អា​រឿង​គេ​យក​របស់​គេ​វិញ​សោះ (ដែល​ខ្លួន​ធ្លាប់​មក​ប្លន់​គេ) នោះ​អ្នក​អី​ក៏​នឹក​ឃើញ​ម្ល៉េះ?! ចុះ​អា​រឿង​អ្នក​មក​យក​របស់​គេ​ទាំង​រស់​ៗ ទៀត​សោត ម៉េច​អា​ចុយ​ម្រ៉ាយ​ឯង​មិន​នឹក​ឃើញ​ផង​?! អ្នក​ឯង​ចិត្ត​សឿង​ហ៊ាន​ឲ្យ​ខេត្ត​មួយ​​ចំនួន​របស់​អតីត​ទឹក​ដី​លាវ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក​វិញ​កាល​សម័យ​ដូច​គ្នា​នេះ​ដែរ​ឬ​ទេ? Sic

រួច​ចុះ​អ្នក​គិត​ថា​អ្នក​ឈ្នះ​ឬ ប្រសិន​បើ​ខ្មែរ​នាំ​គ្នា​បាតុកម្ម​ទាមទារ​ទឹក​ដី​ខ្មែរ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក មាន​សុរិន្ទ្រ ស្រីស្លាកេត បុរីរម្យ នគរ​រាជ​សីមា។ល។ ជា​ដើម​នោះ? អ្នក​មើល​ចុះ​ភ័ស្តុតាង​ច្រើន​ឥត​គណនា​រាប់​មិន​អស់​ពី​សំណល់​ខ្មែរ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ បញ្ជាក់​ច្បាស់​ថា​ជា​អតីត​ដែន​កម្ពុជរដ្ឋ​ពិត​ឥត​ក្លែងក្លាយ រួម​ទាំង​ភ័ស្តុតាង​រស់​ គឺ​មនុស្ស​ខ្មែរ​រាប់​លាន​នាក់​ដែល​នៅ​សល់ និង​រស់​នៅ​លើ​ទឹក​ដី​ទាំង​នោះ ដែល​នៅ​ប្រើប្រាស់​ភាសា​ និង​វប្បធម៌​ខ្មែរ ពិត​ៗ ចំណែក​លោក​មក​មើល​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​ដែល​អ្នក​អះអាង​ថា​ជា​របស់​អ្នក​នោះ មាន​សំណល់​អ្វី​ខ្លះ​ដែល​អ្នក​អាច​យក​ឈ្នះ​ខ្មែរ​បាន? ពិត​ជា​លេង​ល្បែង​ល្ងង់​ពេក​ហើយ!

ល្មម​ឈប់​ទៅ​ពួក​អាចារ្យ​ប្រាំរយ​ហ្អើយ! អ្នក​ពិត​ជា​មនុស្ស​បាប​ណាស់។ អ្នក​នឹង​លង់​ខ្លួន មិន​យូរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អ្នក​នឹង​រលាយ​សាប​សូន្យ​ដោយ​សេចក្ដី​លោភ និង​តណ្ហា​ឥត​កេរ្តិ៍​ខ្មាស់ ដែល​ត​ពូជ​ពី​សន្ដាន​របស់​ជនជាតិ​អ្នក​មិន​ខាន៕

នៅ​ប្រកាស​ក្រោយ​ៗ ខ្ញុំ​នឹង​ស្រាវជ្រាវ​ដាក់​អត្ថបទ​ទាក់​ទង​នឹង​ខេត្ត​ទាំង​នោះ​ដែល​ប្រទេស​សៀម​ធ្លាប់​កាន់​កាប់​មក​ចុះ​ផ្សាយ។

————————————————————————–
អាន​អត្ថបទ​ទាក់ទង៖

១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. ខែត្រ​វិបុលសង្គ្រាម
៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?
៤. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៥. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ

វិចារ»

1. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 30, 2008

[...] អាន​អត្ថបទ​ទាក់ទង៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​… [...]

2. វីរិយា - ខែ មិថុនា 30, 2008

ខ្ញុំ​បាន​ដឹង​ពី​ដំណឹងនេះ​ពី​ព្រឹក​ម៉ិញ​ល្ហៀងៗ​មក​ដែរ​ហ្នឹង!
យូរ​ទៅ​កាន់​តែ​យូរ​ៗ​ទៅហើយ! ពួក​ដេក​យក​ជើង​គង​ថ្ងាស់​តែ​ង​តែ​យល់​សប្តិ​ចម្លែក​ៗ​អញ្ចឹង​ហើយ ។ ខ្ញុំ​គិត​ថា ​បើពួក​ហ្នឹង​មក​ទាម​ទារ​យក​ខែត្រ​សៀម​រាប បាត់​ដំបង បន្ទាយ​មាន​ជ័យ​ទៅ​វិញ​ តិច​ទៀត​ខ្មែរ​យើង​នាំ​គ្នា​ទៅ​ទារ​យកឲ្យ​ដល់​​សុខោទ័យ​ពី​វា​វិញ​ដែរល្អទេ?!?​​ ហាហាហាហា ចង់​តែ​សើចឲ្យ​រយះ​មាត់​ទេ​ ហាហាហាហា

3. កូនខ្មែរ - ខែ មិថុនា 30, 2008

vea kmean ey kit vea kit tae py roueng kmean broyoech. vea tov min rouch te bong eoy!

4. mykhmerheritage - ខែ កក្កដា 1, 2008

The whole Thailand belongs to Khmers, Khmers haven’t claimed back from Thais yet.
Khmer temples, Khmer letters, Khmer vowels, Khmer numerals are all Khmer creation that Thai people are using right now in Thailand.
Thais still dream of having “ Thai” Empire that never happened.
Without the Khmer help and the British help, Thailand never became a nation today.

5. vandakimseok - ខែ កក្កដា 1, 2008

មហិច្ឆតាពួកវាអីក៏សំបើមម្លេះហ្ន៎? លឺអញ្ចឹងចង់តែសើចអោយរយះមាត់
តាមពិតពាក្យនេះខ្មែរគួរតែនិយាយទេ, ខ្មែរយើងមិនទាន់ទាំងនិយាយថា
ទៅទាមទារខេត្តទាំងឡាយដែរពួកវារឹបអូសពីខ្មែរទៅផងកាលពីសម័យមុន
អារញ្ញ, សុរិន, ចន្ទបុរី, …….
…..ហឺ! ពួកអាលោភលន់ដ៏ថោកទាបអ៊ើយថ្ងៃណាវាស្កប់?

6. Boeun - ខែ កក្កដា 1, 2008

ពួក​អា​ចង្រៃ​អស់​នេះ ពិត​ជា​ថោក​ទាប​រក​ទី​បំផុត​គ្មាន​មែន!

7. Posoky - ខែ កក្កដា 1, 2008

សុំជេមួយផង អាងាប់ អារំបល់យូ អារលាយ វ៉ៃងាប់លូវហែង​ អាគុក អាឆេះ … ពាក្យធ្លាប់ប្រើកាលនៅរៀនមហាហវិទ្យាល័យ ច្រើនបករើជាមួយពួកម៉ាកទេ

8. តើ​នឹង​មាន​អ្វី​កើតឡើង​រវាង​ខ្មែរ និង​ថៃ​ក្នុង​ពេល​ខាង​មុខ​នេះ « សម្រាប់​ខ្មែរ - ខែ កក្កដា 1, 2008

[...] trackback ព្រឹកមិញ​មើល​ព័ត៌មាន​របស់​សុភ័ក្ត្រ [...]

9. ខែត្រ​វិបុលសង្គ្រាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 1, 2008

[...] ពួក​នោះ​បាន​បន្ថែម​រឿង (សូម​មើល​ប្រកាស​ទាក់ទង) [...]

10. សុខហេង - ខែ កក្កដា 1, 2008

ពួក​អា​ថៃ​តិរិច្ឆាន !

11. Bandith - ខែ កក្កដា 3, 2008

ជេរបានល្អ សុំមួយដែរអាសៀម អាចុះនរកជិះជណ្តើរយន្ត… អាចោរចុយម្រ៉ាយ ជាតិសាសន៍ម្រ៉ាយហែងក៍ចង់បានរបស់អញម៉េស?? យីសពួកអាកើតមក​ភ្លេច​យកខួរម៉ោនេះ ម្រ៉ាយហែងអត់ចេះប្រដៅឲ្យកុំលោភលន់ផស់គេអត់ នេះសង្ស័យតែម៉ែវាប្រដៅចឹងហើយ

12. ខ្មែរម្នាក់ - ខែ កក្កដា 3, 2008

បើយើងជេរបែបនេះ វាមិនដឹងដល់ពួកអាសៀមឈាមថោកណឹងទេ យកល្អផ្ញើអ៊ីមែលទៅជេរដល់ទូតវាតែម្ដងទៅ។​ សូមនិពន្ធពាក្យជេរឲបានល្អ ហើយផ្ញើទៅកាន់អាសយដ្ឋាន
The Stupid Royal Siam Embassy to Cambodia
thaipnp@mfa.go.th

13. សុភ័ក្ត្រ - ខែ កក្កដា 3, 2008

ខ្ញុំ​គិត​ថា​មិន​ស័ក្តិសម​ទេ​ក្នុង​នាំ​គ្នា​មក​ជេរ ថែម​ទាំង​នាំ​គ្នា​និពន្ធ​ពាក្យ​ជេរ​ផ្ញើ​ទៅ​ស្ថានទូត​ថៃ​នោះ?! បើ​យើង​គ្រប់​គ្នា​នាំ​គ្នា​ថា​ពួក​ថៃ​ថោក​ទាប ម៉េច​បាន​ជា​យើង​មិន​នាំ​គ្នា​ធ្វើ​ចរិក​ឲ្យ​ថ្លៃ​ថ្នូរ​ទៅ? នាំ​គ្នា​សរសេរ​ជេរ​ទៅ​ស្ថានទូត​គេ​ហ្នឹង ស្មាន​តែ​ពួក​ថៃ​គេ​មិន​ជេរ​ផ្ញើ​មក​ទូត​ខ្មែរ​យើង​វិញ​ឬ​អី? វា​ប្រៀប​ដូច​ជា​ពេល​ស្រី​ៗ​ឈ្លោះ​គ្នា​លើក​សារ៉ុង​ស្រែក​ជេរ​គ្នា​យ៉ាង​ដូច​នេះ​ឯង។ ពួក​យើង​គិត​ថា​សមរម្យ​ដែរ​ឬ​មួយ​យ៉ាង​ម៉េច? រក្សា​ភាព​ថ្លៃ​ថ្នូរ​ទុក​ជូន​រដ្ឋាភិបាល​ដោះ​ស្រាយ និង​យក​ផ្លូវ​ច្បាប់​មក​ការពារ​ទើប​ទទួល​បាន​សក្ការៈ​ធំ ដូច​យើង​បាន​ឈ្នះ​ក្ដី​កាល​ពី​ឆ្នាំ​១៩៦២​នោះ។
ខ្ញុំ​មិន​ឃើញ​បាន​អ្វី​មក​វិញ​សោះ​កាល​ដែល​យើង​គិត​ថា​នាំ​គ្នា​ផ្ញើ​ពាក្យ​ជេរ​ទៅ​ស្ថានទូត​ថៃ​នោះ ក្រៅ​ពី​បាន​មក​វិញ​នូវ​ពាក្យ​មើល​ងាយ​មើល​ថោក​ពី​សំណាក់​ជនជាតិ​ថៃ​មក​លើ​ជនជាតិ​យើង និង​ថា​យើង​ជា​មនុស្ស​ព្រៃ​នោះ។ ខ្ញុំ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​យើង​ធ្វើ​ដូច​នោះ​ទេ ខ្ញុំ​យល់​ពី​អារម្មណ៍​ខឹង​របស់​ពួក​យើង​គ្រប់​គ្នា ខ្ញុំ​ក៏​ខឹង​មិន​ចាញ់​ពួក​យើង​រាល់​គ្នា​ទេ តែ​សូម​កុំ​ភ្លេច​ខ្មែរ​យើង​តែង​និយាយ​ហើយ ខឹង​ខុស​ខឹង​ខូច​ខឹង​ខាត។ បើ​យើង​ចេះ​ខឹង យើង​គួរ​គប្បី​ចេះ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​គតិ​បណ្ឌិត ស័ក្តិសម​ជា​ខេមរជន កុំ​ស្អប់​ថៃ​ហើយ មក​នាំ​គ្នា​ធ្វើ​ចរិក​ថោក​ដូច​ថៃ​!

14. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 3, 2008

[...] ———————————————————- អត្ថបទ​ទាក់​ទង៖ ១. គេហទំព័រ​អភិសិទ្ធិ ២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨ ៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​… [...]

15. B&S - ខែ កក្កដា 5, 2008

សូមអរគុណដែលបានចែកចាយអត្ថបទនេះ។​បើមានពេល​សុភ័ក្រ្ត​អាចចែករំលែក​រឿងរ៉ាវ​​​ដែលសៀម​យល់ព្រម​ប្រគល់​អតីត​ទឹកដី​លាវឲ្យ​ប្រទេសលាវវិញបានទេ?​អរគុណទុកជាមុន!

16. វាណារូមី - ខែ កក្កដា 5, 2008

WTF! Thai bastard soldiers just shot another one Khmer man and one 6 year old Khmer boy who crossed the border illegally. I’ve never seen a cruel country like Thailand bastard acting so animal like this.
The US is an asshole helping Thailand billion dollars of aid every year and closed their eyes on Thailand committing crime against humanity again and again.
No one is taking Thailand to court yet when those Thai bastards killing thousand Khmer refugees at the Khmer-Thai border.

17. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 5, 2008

[...] ខែ​កក្កដា ឆ្នាំ​២០០៨ ៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​… ៤. [...]

18. ពួក​ល្មោភ​កាម​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មីនា 17, 2009

[...] គឺ៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​…។ [...]

19. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 23, 2009

[...] [...]

20. ព្រះ​អង្គ​ អេង (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 23, 2009

[...] [...]

21. Repost: ពួក​ល្មោភ​កាម​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 10, 2009

[...] គឺ៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​…។ [...]