jump to navigation

ខែត្រ​វិបុលសង្គ្រាម ខែ កក្កដា 1, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

លោក​អ្នក​នាង​ជាទី​មេត្រី កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០០៧ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ឈ្មោះ​ថា “ រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម” ខែត្រ​ខ្មែរ​មួយ​ក្នុង​ចំណោម​ខែត្រ​ជា​ច្រើន​ទៀត​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ខេមរ​នគរ​យើង ដែល​សៀម​បាន​បោះ​ទ័ព​ ឈ្លាន​ពាន​មក​គ្រប់​គ្រង​អស់​មួយ​រយៈ​ពេល​ធំ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ និង​បារាំង​ត្រឡប់​មក​ឥណ្ឌូចិន​វិញ បារាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​យើង​ជំនាន់​នោះ​បាន​ទាមទារ​យក​ខែត្រ​ខ្មែរ​ទាំង​នោះ​ពី​ប្រទេស​សៀម (ប្រទេស​ថៃ​បច្ចុប្បន្ន) បាន​ជូន​ជាតិ​មាតុភូមិ​រហូត​មក​ដល់​បច្ចុប្បន្ន។

រយៈ​ពេល​បុន្មាន​ថ្ងៃ​នេះ ពួក​ជនជាតិ​ថៃ បន្ទាប់​ពី​ឈ្នានីស​មិន​សម​ហេតុ​ផល​មក​លើ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​យើង មិន​ឲ្យ​ចុះ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ ពួក​នោះ​បាន​បន្ថែម​រឿង (សូម​មើល​ប្រកាស​ទាក់ទង) និង​នាំ​គ្នា​ទាមទារ​យក​ខែត្រ​ខ្មែរ​ទាំង​ប៉ុន្មាន​ដែល​ប្រទេស​ថៃ​កាល​ណោះ​ធ្លាប់​គ្រប់​គ្រង​មួយ​រយៈ​ទៅ​វិញ​ទៀត​ផង។

ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​ជូន​ប្រកាស​មួយ​ទាក់ទង​នឹង​ខែត្រ​ទាំង​នោះ​ដែល​ពួក​ថៃ​នាំ​គ្នា​ទាមទារ​ជូន​ប្រិយមិត្រ​ទុក​គ្រាន់​ជា​គតិ។

ខែត្រ​វិបុលសង្គ្រាម
(จังหวัดพิบูลสงคราม)

ខែត្រ​វិបុលសង្គ្រាម ជា​ខែត្រ​មួយ​ក្នុង​ចំណោម​ខែត្រ​ទាំង​៤​របស់​​ប្រទេស​ថៃ​ ដែល​យក​បាន​ត្រឡប់​ពី​បារាំង​សែស ក្នុង​គ្រា គ.ស​១៩៤១ ដោយ​តំឡើង​ក្រុង​សៀមរាប​ទៅ​ជា​ខែត្រ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ ថៃ​ត្រូវ​ប្រគល់​ដែន​ដី​ខែត្រ​វិបុលសង្គ្រាម​ឲ្យ​ទៅ​បារាំង​វិញ ដែល​ជា​អ្នក​គ្រប់គ្រង​ប្រទេស​កម្ពុជា​នៅ​ខណៈ​នោះ។ បច្ចុប្បន្ន​គឺ​ខែត្រ​សៀមរាប ខែត្រ​ឧត្ដរមានជ័យ និង​ខែត្រ​បន្ទាយមានជ័យ របស់​ប្រទេស​កម្ពុជា។ ទីតាំង​ភូមិសាស្ត្រ​ខែត្រ​នេះ ស្ថិត​នៅ​ក្នុង​ភូមិភាគ​បូព៌ា ក្នុង​សម័យ​រជ្ជការ​ទី​៥ និង​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​សេស​នា​ឆ្នាំ​១៩០៧។

ឈ្មោះ​ខែត្រ​វិបុលសង្គ្រាម​នេះ តាំង​ឡើង​ដើម្បី​ជា​កិត្តិយស​ដល់​ឧត្ដមសេនីយ ចមពលប្លែក វិបុលសង្គ្រាម នាយករដ្ឋមន្ត្រី​ថៃ​នា​ខណៈ​នោះ ដោយ​មាន​កសាង​អនុស្សាវរីយ៍​រូប​មាន់​ត្រដាង​ស្លាប ដែល​ជា​រូប​សញ្ញា​របស់​ចមពល​ប្លែក ទុក​ជា​វិមាន​អនុស្សាវរីយ៍​សម្រាប់​ខែត្រ​នេះ​ទៀត​ផង។ បន្ទាប់​ពី​មាន​ការ​កំណត់​ឲ្យ​មាន​ត្រា​ប្រចាំ​ខែត្រ​ទូទាំង​ប្រទេស ក្រុម​សិល្បករ ក៏​បាន​យក​រូប​អនុស្សាវរីយ៍​នោះ មក​ធ្វើ​ជា​រូប​ត្រា​ប្រចាំ​ខែត្រ​ផង​ដែរ។

ត្រា​ប្រចាំ​ខែត្រ​វិបុលសង្គ្រាម
ត្រា​ប្រចាំ​ខែត្រ​វិបុលសង្គ្រាម

រចនា​សម្ព័ន្ធ​គ្រប់គ្រង

នៅ​ពេល​តាំង​ជា​ខែត្រ​ដំបូង​នោះ បាន​ត្រូវ​បែង​ចែក​ជា​៦​ស្រុក តាម​ប្រកាស​ចុះ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​១៩៤១ ដូច​ត​ទៅ​នេះ៖

១. ស្រុក​ព្រៃរីរៈតេជ (តាម​ឈ្មោះ​ដើម​ស្រុក​ពួក)
២. ស្រុក​ក្រឡាញ់បុរី (តាម​ឈ្មោះ​ដើម​ស្រុក​ក្រឡាញ់បុរី)
៣. ស្រុក​ព្រហ្មខ័ន្ធ (តាម​ឈ្មោះ​ដើម​ស្រុក​ព្រហ្មខ័ន្ធ)
៤. ស្រុក​ក្រៀងសក្ដិ៍វិចិត (តាម​ឈ្មោះ​ដើម​ស្រុក​សំរោង)
៥. ស្រុក​វារីសែន (តាម​ឈ្មោះ​ដើម​ស្រុក​វ៉ារី​សែន) បច្ចុប្បន្ន​វ៉ារិន?
៦. ស្រុក​ចម​ក្សាន្ត (តាម​ឈ្មោះ​ដើម​ស្រុក​ជាំក្សាន្ត)

ក្រោយ​មក​រាជការ​ថៃ​បាន​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ខែត្រ​វិបុលសង្គ្រាម​ជា​ថ្មី ដោយ​ផ្ដាច់​ស្រុក​ចមក្សាន្ត​ភ្ជាប់​ជាមួយ​ខែត្រ​នគរ​ចម្ប៉ាស័ក្តិ៍ និង​ផ្ដាច់​ស្រុក​សេរីសោភ័ណ្ឌ និង​ស្រុក​សិន្ធុសង្គ្រាមជ័យ ខែត្រ​ព្រះបាត់ដំបង (បាត់ដំបង) មក​រួម​ខែត្រ​ជាមួយ​ខែត្រ​វិបុលសង្គ្រាម​ក្នុង​ខែ​ធ្នូ ក្នុង​ឆ្នាំ​ដដែល។

ខែត្រ​វិបុលសង្គ្រាម​ទើប​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​រហូត​ដល់​ឆ្នាំ​១៩៤៦ រួម​ទាំង​អស់​មាន​៧​ស្រុក​គឺ ស្រុក​ព្រៃរីរៈយតេជ ស្រុក​ក្រឡាញ់បុរី ស្រុក​ព្រហ្មខ័ន្ធ ស្រុក​ក្រៀងស័ក្តិ៍វិចិត ស្រុក​វ៉ារីសែន ស្រុក​សេរីសោភ័ណ្ឌ (ស៊ីសុផុន) និង​ស្រុក​សិន្ធុសង្គ្រាមជ័យ។


ផែន​ទី​ខែត្រ​វិបុលសង្គ្រាម (ស្ដែង​ដោយ​ផ្ទៃ​ពណ៌​ខៀវ)

ចំណាំ៖

ឈ្មោះ​ស្រុក​ផ្សេងៗ ក្នុង​បណ្ដា​ខែត្រ​ទាំង​បួន​ ដែល​បាន​ពី​បារាំង​សែស​នោះ ភាគ​ច្រើន​តាំង​ឈ្មោះ​តាម​បុគ្គល​ដែល​មាន​ជ័យ​ក្នុង​សង្គ្រាម​នៅ​ឥណ្ឌូចិន។ នៅ​ខែត្រ​វិបុលសង្គ្រាម មាន​ឈ្មោះ​ស្រុក​ដែល​មាន​លក្ខណៈ​ដូច​ត​ទៅ​នេះ៖

- ស្រុក​ក្រៀងស័ក្តិ៍វិចិត តាំង​ឈ្មោះ​តាម ឧត្ដមសេនីយឯក​ហ្លួង​ក្រៀងស័ក្តិ៍វិចិត (យសស័ក្តិ៍​ចុង​ក្រោយ​គឺ​ឧត្ដមសេនីយ​ទោ) មេ​បញ្ជាការ​ទាហាន​ជើង​គោក​ទី​១, ជំនួយ​ការ​មេបញ្ជាការ​ទាហាន​ជើង​គោក មេ​ទ័ព​ភាគ​ឥសាន និង​ជា​ជំនួយ​ការ​មេ​ទ័ព​ជើង​គោក​នា​ខណៈ​នោះ។

- ស្រុក​​ព្រៃរីរៈយតេជ តាំង​ឈ្មោះ​តាម ឧត្ដមសេនីយ​ឯក​ហ្លួង​ព្រៃរីរៈយតេជ (ឆ្មះបូរណ៍ ព្រៃរីយយតេជ យស​ស័ក្តិ៍​ចុង​ក្រោយ​គឺ​ឧត្ដម​សេនីយ​ទោ) មេ​បញ្ជាការ​កង​ពល​បូព៌ា និង​មេទ័ព​រង​ភាគ​បូព៌ា (ទី​២) នៅ​ខណៈ​នោះ។

- ស្រុក​សិន្ធុ​សង្គ្រាម​ជ័យ (បំបែក​ចេញ​មក​ពី​ខែត្រ​ព្រះដំបង)​ តាំង​ឈ្មោះ​តាម ឧត្ដមសេនីយ​​ត្រី ហ្លួង​សិន្ធុ​សង្គ្រាម​ជ័យ (​សិន្ធុ កមលនាវិន តំណែង​ចុង​ក្រោយ​គឺ​ពល​រឿ​ឯក) មេ​បញ្ជាការ​ទាហាន​ជើង​ទឹក និង​ជា​មេទ័ព​ជើង​​ទឹក​នៅ​គ្រា​នោះ៕

————————————————————-
ប្រែ​ពី៖ វីគីភីឌា​ភាសា​ថៃ
វីគីភីឌា​ភាសា​ខ្មែរ
អត្ថបទ​ទាក់ទង៖
១. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
២. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម

វិចារ នានា»

1. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 1, 2008

[...] អាន​អត្ថបទ​ទាក់ទង៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ខែត្រ​វិបុលសង្គ្រាម [...]

2. ពលៈ - ខែ កក្កដា 1, 2008

បើវាថ្លើមធំ យើងធ្វើការទាមទាមកវិញនៅដីអាសៀមនឹងទាំងអស់មកវិញមក ព្រោះដើមឡើយ វាជាចោគ្មានទីជំរកទេ វាគ្មានដីទេ។ ខ្មែរពីដើមយើងថា សៀមមិនចោលក្បួន ពិតជាមិនចោលក្បួនមែន។ ណ្ហើយធ្វើមិច បើខ្មែរយើងជាប្រជាជនស្លូតត្រង់បែបនេះ តែងតែគេមើលងាយអញ្ចឹងហើយ ព្រោះវាគិតថាធ្វើអ្វីក៏បាន និយាយអ្វីក៏បាន។ ដូចគេថាមនុស្សសលូតត្រង់ត្រូវគេមើលងាយ

3. ទឹម បឿន - ខែ កក្កដា 2, 2008

ឆ្ងាញ់​តែ​ត្រង់​ធ្វើ​ត្រា​ទេ។ ពួក​វា​មិន​ដែល​ភ្លេច​អា​រឿង​បន្សល់​ភស្តុតាង​ទេ។

4. ផេងជី - ខែ កក្កដា 2, 2008

រឿងរ៉ាវ​ពួក​អាចោរសៀម​ពិត​ជាស្មុគស្មាញ​មែន​ មិន​ចេះចប់មិនចេះ​ហើយ​។ ពលៈ​និយាយ​ត្រូវ ពួគវា​ឥត​កេរ្តិ៍ខ្មាស់​ហ៊ាន​អួត​ប្រាប់​ពិភពលោក​ថា​ ប្រាសាទព្រះ​​វិហារ​ជារបស់​វា។ បើ​បណ្តោយ​ឲ្យប្រាសាទព្រះវិហារ​ធ្លាក់កណ្តាប់​ដៃវា​វិញ មិនដឹង​ថា​វាអួត​យ៉ាង​ណា​ទេ!

5. សមាគមនិស្សិតខ្មែរនៅបរទេស - ខែ កក្កដា 2, 2008

សូមជូនកំណាព្យជេរសៀម….

គេថាកំពូជសៀមវាឈាមថោក គំនិតស្មោកគ្រោកឥតកេរខ្មាស់ ព្រះវិហាររបស់ខ្មែរថែជាក់ច្បាស់ វាតែងតែផ្តាស់ចង់វាតទី។

អាសៀមទុរយសចិត្តសាមាន្យ ដូចប្រែតតិរច្ឆានតាមយាយី មិនឲខ្មែររស់បានសំភី ពួជឯងកើតពីទីឋានណា។

អាសៀមកំពូជថោកពូជចង្រៃ អាប្រេតអវចីអាឫស្យា អាសៀមអាទមិឡឥតសាសនា អាឥតមេបាថាប្រដៅ។

សូមជួយនិពន្ធ(ជេរសៀម)បន្ត សូមអរគុណ…

6. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​ - ខែ កក្កដា 3, 2008

[...] ២. ខែត្រ​វិបុលសង្គ្រាម ៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ៤. [...]

7. RAsmey - ខែ កក្កដា 4, 2008

តពី ៥,
ពាក្រពិតពីចិត្តជាកូនខ្មែរ មិនអាចបង្វែរត្រូវចាំទុក
កសាងជាតិយើងតទៅមុខ គ្រប់ខ្មែរបានសុខជាតិក្សេមក្សាន្ត។