jump to navigation

នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ខែ កក្កដា 3, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.
32 comments

អភិសិទ្ធិ វេជ្ជាជីវៈ (ថៃ: อภิสิทธิ์ เวชชาชีวะ) (កើត ០៣ សីហា ឆ្នាំ​១៩៦៤), ជា​អ្នក​នយោបាយ​ថៃ និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៥។

លោក​អភិសិទ្ធិ ធ្វើ​ជា​តំណាង​រាស្ត្រ​ប្រចាំ​ក្រុង​ទេព​មហានគរ (បាងកក) ជា​ច្រើន​អណត្តិ និង​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

ប្រវត្តិ​
លោក​អភិសិទ្ធិ កើត​នៅ​ Newcastle-upon-Tyne ចក្រភព​អង់គ្លេស ជា​បុត្រា​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បុត្រ​៣​នាក់​របស់​លោក អ័ថសិទ្ធិ វេជ្ជាជីវៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នក​ស្រី សុទ្ធសៃ វេជ្ជាជីវៈ។

ការ​សិក្សា
នៅ​ពេល​ដែល​អាយុ​មិន​ទាន់​បាន​មួយ​ឆ្នាំ​នៅ​ឡើយ ទារក អភិសិទ្ធិ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​នៅ​ប្រទេស​ថៃ​វិញ ហើយ​កុមារ​អភិសិទ្ធិ​បាន​ចូល​រៀន​មត្តេយ្យ​សិក្សា​នៅ​សាលា​មត្តេយ្យ​យុគលធរ និង​បឋម​សិក្សា​នៅ​សាលា​រៀន​សាធិត​ចុឡាលុងករណ៍​មហាវិទ្យាល័យ រហូត​បញ្ចប់​ថ្នាក់​បឋម​សិក្សា រួច​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ដើម្បី​ចូល​រៀន​នៅ​ឯ​សាលា​ Scaitclife និង Eton College ដែល​ជា​សាលា​រៀន​ឯកជន ថ្នាក់​ត្រៀម​ឧត្ដម​សិក្សា​ដែល​ល្បី​ឈ្មោះ​នៅ​ទីក្រុង​ឡុង។ និង​បាន​ចូល​រៀន​មហាវិទ្យាល័យ ផ្នែក​ទស្សនវិជ្ជា, នយោបាយ និង​សេដ្ឋកិច្ច នៅ​ឯ​សាកល​វិទ្យាល័យ​អកហ្វរដ (Oxford)។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ លោក អភិសិទ្ធិ បាន​ចូល​បម្រើ​រាជការ ដោយ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​ឯ​សាលា​រៀន​រ៉យ​ព្រះ​ចុលចមក្លៅ។

លោក អភិសិទ្ធិ វេជ្ជាជីវៈ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ ពិម្ពពេញ វេជ្ជាជីវៈ ដែល​ជា​សាស្ត្រាចារ្យ​ប្រចាំ​មុខ​វិជ្ជា​គណិត​វិទ្យា ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ​ចុឡាលុងករណ៍ មាន​បុត្រ​ធិតា​ចំនួន​២ គឺ កញ្ញា ប្រាង វេជ្ជាជីវៈ (ម៉ាក់ប្រាង) និង​កុមារា ប័ណ្ណសិទ្ធិ វេជ្ជាជីវៈ (បាន់)។

ប្រវត្តិ​ការងារ

  • គ.ស.​១៩៨៨ – ១៩៨៩ គ្រូ​បង្រៀន​ប្រចាំ​សាលា​រៀន​រ៉យ​ព្រះ​ចុលចមក្លៅ ខេត្ត​នគរ​នាយក
  • គ.ស.​១៩៩០ សាស្ត្រាចារ្យ​ពិសេស​សាកលវិទ្យាល័យ​អកហ្វដ ប្រទេស​អង់គ្លេស
  • គ.ស.​១៩៩១ – ១៩៩២ សាស្ត្រាចារ្យ​ប្រចាំ ដេប៉ាតឺម៉ង់​សេដ្ឋសាស្ត្រ សាកលវិទ្យាល័យ​ធម្មសាស្ត្រ ក្រុង​បាងកក

គ្រឿង​ឥស្សរិយយស

  • គ.ស.​១៩៩២ តរិតាភរណ៍​មកុដ​ថៃ
  • គ.ស.​១៩៩៣ ទ្វីតិយាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៥ ប្រថមាភរណ៍​មកុដ​ថៃ
  • គ.ស.​១៩៩៧ ប្រថមាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៨ មហាវជិរមកុដ
  • គ.ស.​១៩៩៩ មហាបរមាភរណ៍​ដំរី​ស

———————————————————-
អត្ថបទ​ទាក់​ទង
០. វីគីភីឌា​ភាសា​ខ្មែរ
១. គេហទំព័រ​អភិសិទ្ធិ
២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
៤. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក
៥. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត
៦. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល
៧. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី
៨. គណៈ​រដ្ឋមន្ត្រី ទី​៥៩