jump to navigation

នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ខែ កក្កដា 3, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.
trackback

អភិសិទ្ធិ វេជ្ជាជីវៈ (ថៃ: อภิสิทธิ์ เวชชาชีวะ) (កើត ០៣ សីហា ឆ្នាំ​១៩៦៤), ជា​អ្នក​នយោបាយ​ថៃ និង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៥។

លោក​អភិសិទ្ធិ ធ្វើ​ជា​តំណាង​រាស្ត្រ​ប្រចាំ​ក្រុង​ទេព​មហានគរ (បាងកក) ជា​ច្រើន​អណត្តិ និង​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។

ប្រវត្តិ​
លោក​អភិសិទ្ធិ កើត​នៅ​ Newcastle-upon-Tyne ចក្រភព​អង់គ្លេស ជា​បុត្រា​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បុត្រ​៣​នាក់​របស់​លោក អ័ថសិទ្ធិ វេជ្ជាជីវៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នក​ស្រី សុទ្ធសៃ វេជ្ជាជីវៈ។

ការ​សិក្សា
នៅ​ពេល​ដែល​អាយុ​មិន​ទាន់​បាន​មួយ​ឆ្នាំ​នៅ​ឡើយ ទារក អភិសិទ្ធិ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​នៅ​ប្រទេស​ថៃ​វិញ ហើយ​កុមារ​អភិសិទ្ធិ​បាន​ចូល​រៀន​មត្តេយ្យ​សិក្សា​នៅ​សាលា​មត្តេយ្យ​យុគលធរ និង​បឋម​សិក្សា​នៅ​សាលា​រៀន​សាធិត​ចុឡាលុងករណ៍​មហាវិទ្យាល័យ រហូត​បញ្ចប់​ថ្នាក់​បឋម​សិក្សា រួច​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ដើម្បី​ចូល​រៀន​នៅ​ឯ​សាលា​ Scaitclife និង Eton College ដែល​ជា​សាលា​រៀន​ឯកជន ថ្នាក់​ត្រៀម​ឧត្ដម​សិក្សា​ដែល​ល្បី​ឈ្មោះ​នៅ​ទីក្រុង​ឡុង។ និង​បាន​ចូល​រៀន​មហាវិទ្យាល័យ ផ្នែក​ទស្សនវិជ្ជា, នយោបាយ និង​សេដ្ឋកិច្ច នៅ​ឯ​សាកល​វិទ្យាល័យ​អកហ្វរដ (Oxford)។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ លោក អភិសិទ្ធិ បាន​ចូល​បម្រើ​រាជការ ដោយ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​ឯ​សាលា​រៀន​រ៉យ​ព្រះ​ចុលចមក្លៅ។

លោក អភិសិទ្ធិ វេជ្ជាជីវៈ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ ពិម្ពពេញ វេជ្ជាជីវៈ ដែល​ជា​សាស្ត្រាចារ្យ​ប្រចាំ​មុខ​វិជ្ជា​គណិត​វិទ្យា ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ​ចុឡាលុងករណ៍ មាន​បុត្រ​ធិតា​ចំនួន​២ គឺ កញ្ញា ប្រាង វេជ្ជាជីវៈ (ម៉ាក់ប្រាង) និង​កុមារា ប័ណ្ណសិទ្ធិ វេជ្ជាជីវៈ (បាន់)។

ប្រវត្តិ​ការងារ

  • គ.ស.​១៩៨៨ – ១៩៨៩ គ្រូ​បង្រៀន​ប្រចាំ​សាលា​រៀន​រ៉យ​ព្រះ​ចុលចមក្លៅ ខេត្ត​នគរ​នាយក
  • គ.ស.​១៩៩០ សាស្ត្រាចារ្យ​ពិសេស​សាកលវិទ្យាល័យ​អកហ្វដ ប្រទេស​អង់គ្លេស
  • គ.ស.​១៩៩១ – ១៩៩២ សាស្ត្រាចារ្យ​ប្រចាំ ដេប៉ាតឺម៉ង់​សេដ្ឋសាស្ត្រ សាកលវិទ្យាល័យ​ធម្មសាស្ត្រ ក្រុង​បាងកក

គ្រឿង​ឥស្សរិយយស

  • គ.ស.​១៩៩២ តរិតាភរណ៍​មកុដ​ថៃ
  • គ.ស.​១៩៩៣ ទ្វីតិយាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៥ ប្រថមាភរណ៍​មកុដ​ថៃ
  • គ.ស.​១៩៩៧ ប្រថមាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៨ មហាវជិរមកុដ
  • គ.ស.​១៩៩៩ មហាបរមាភរណ៍​ដំរី​ស

———————————————————-
អត្ថបទ​ទាក់​ទង
០. វីគីភីឌា​ភាសា​ខ្មែរ
១. គេហទំព័រ​អភិសិទ្ធិ
២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ
៤. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក
៥. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត
៦. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល
៧. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី
៨. គណៈ​រដ្ឋមន្ត្រី ទី​៥៩

វិចារ»

1. ទឹម បឿន - ខែ កក្កដា 4, 2008

មុខ​ដូច​តួកុន។

2. RAsmey - ខែ កក្កដា 4, 2008

ហាហាហា​ បងបឿនយាយចឹង ដូចខ្ញុំគិតដែរ…. តួរនេះសោតជាតួរចាប់រំលោភ រឺ តួរបែបខ្លួនចៀម​ ចិត្តខ្លា….. ហាហាហា មើលមុខតិចទៀតមើល៎…. អរ៎ ដូចមែន..

3. វីរិយា - ខែ កក្កដា 4, 2008

ស្អាត​​តែ​មុខ​ទេ អា​គាត់​ហ្នឹង ឡាំ​ប៉ា​រក​រឿង​គ្មាន​ហេតុ​ផល​ទេ! ហេតុ​តែ​មាន​ឈ្មោះ​ជា​បក្ស​ប្រឆាំង​គេ​ធ្វើ​ស្អី​ខុស​ទាំង​អស់​ហ្នឹង!

4. សុភ័ក្ត្រ - ខែ កក្កដា 4, 2008

ចរិក​អន់​ជាង​លោក​បឿន​ឯង​ឆ្ងាយ​ណាស់​អា​គាត់​ហ្នឹង​នោះ! ប្រាប់​ទៅ!

5. aReader - ខែ កក្កដា 4, 2008

นายอภิสิทธิ์ เวชชาชีวะ : “รัฐบาล ควรทำทุกวิถีทางอย่าให้กัมพูชา ไปขึ้นทะเบียนปราสาทเขาพระวิหารเป็นมรดกโลกเพียงฝ่ายเดียว หากปล่อยเช่นนั้นพื้นที่จะกินบริเวณของ ประเทศไทย”.

Abhisit Vejjajiva: “ Government should do everything in its power to stop Cambodia’s bid to unilaterally register Preah Vihear as a world heritage site. if we allow that to happen, Thailand could lose its parts in Thai territory”

6. Anti Abbhisit - ខែ កក្កដា 7, 2008

តាមពិតទៅ អាម្នាក់នេះវាមិនបានរៀនពីវិជ្ជាផ្នែកច្បាប់អ្វីបន្តិចសោះ អញ្ចឹងហើយបានជាវាប្រព្រឹត្តិអំពើអវិជ្ជានាំគ្នាធ្វើបាតុកម្មបែបលីលាបែបនេះនោះ។

7. ទឹម បឿន - ខែ កក្កដា 9, 2008

លោកភាក់​ឯង​និយាយ​ចឹង ប្រយ័ត្ន​គេ​យក​ខ្ញុំ​ទៅ​ធើ​បក្ស​ប្រឆាំង​បស់​ថៃវិញ​ ខាន​អាប់ឌេត​ប្លក់​ប៉ាដោយ!

8. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 14, 2008

[...] ការ​នាំ​យក​គណៈ​រដ្ឋមន្ត្រី​ទាំង​មូល​ទៅ​អភិប្រាយ​នៅ​សភា និង​បោះ​ឆ្នោត​សម្ដែង​ការ​មិន​ទុក​ចិត្ត​ត្រូវ​បាន​បរាជ័យ​យ៉ាង​អាម៉ាស​ចំពោះ​ពួក​គណបក្ស​ប្រឆាំង​ដែល​មាន​លោក​អភិសិទ្ធិ វេជ្ជាជីវៈ និង​គូ​កន​ខ្លួន​ជា​មេក្លោង។ [...]

9. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 5, 2008

[...] ការ​ប្រកាស​មួយ​លើក​ជា​ពីរ​លើក​របស់​នាយក​ស្ម័គ្រ​ថា​មិន​ចុះ​ចេញ​ពី​តំណែង​ជា​ដាច់​ខាត តាម​ការ​ទាម​ទារ​ដ៏​ខុស​ច្បាប់​របស់​ពួក​នេះ សម្អាង​ថា​លោក​ទទួល​ឋានៈ​ជា​នាយក​ពេញ​ដោយ​ច្បាប់​ពី​ប្រជាជន​មាន​តែ​ប្រជាជន និង​តំណាង​រាស្ត្រ​ក្នុង​សភា​តែ​ប៉ុណ្ណោះ​ដែល​អាច​បណ្ដេញ​គាត់​ចេញ​ដោយ​ស្រប​ច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ។ តើ​ការ​ពោល​បែប​នេះ​របស់​លោក​ស្ម័គ្រ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? បើ​តាម​មតិ​លោក​ប្រធាន​ប្រឆាំង​វ័យ​ក្មេង​អភិសិទ្ធិ វេជ្ជាជីវៈ បាន​និយាយ​ក្នុង​បទ​សម្ភាស​ទូរទស្សន៍​លេខ​៣​ថៃ​ម្សិល​មិញ​ថា បើ​ទោះ​បី​រាស្ត្រ​បោះ​ឆ្នោត​ឲ្យ​ក៏​ពិត​មែន តែ​ឧទាហរណ៍​ប្រសិន​បើ​លោក​បាន​ទទួល​ការ​បោះ​ឆ្នោត​ពី​រាស្ត្រ លោក​ក៏​មិន​មែន​យក​អំណាច​នេះ​ទៅ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដែរ។ ពុទ្ធោ​ហ្អើយ! លោក​ស្ម័គ្រ​បាន​ធ្វើ​អ្វី​ខ្លះ ក្រៅ​ពី​ពួក​លោក​នាំ​គ្នា​ប្រមាថ​លោក​ថា​មុខ​ដូច​ជ្រូក​នោះ ហាហា៎។ លោក​ដេក​យល់​សប្តិ៍​ទៅ គ្មាន​ថ្ងៃ​ណា​លោក​ឈ្នះ​ឆ្នោត​បាន​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ទេ លើក​លែង​តែ​លោក​ទៅ​សម្លាប់​ពួក​អ្នក​ស្រុក​ពួក​អ្នក​ស្រែ​ថៃ​ទាំង​អស់​ឲ្យ​អស់​ពី​ផែន​ដី​លោក។ [...]

10. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 11, 2008

[...] អភិសិទ្ធិ វេជ្ជាជីវៈ [...]

11. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 15, 2008

[...] និង​សង្ហារ​ទៀត​ផង។ នាយ ​អភិសិទ្ធិ វេជ្ជាជីវៈ [...]

12. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 15, 2008

[...] អភិសិទ្ធិ វេជ្ជាជីវៈ វិញ មារយាទ​ត្រី​ងៀត​ឈ្លៀត​ពង [...]

13. ទី​បំផុត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ក៏​បាន​ចាប់​ផ្ដើម « -:- កំណត់ហេតុ​សុភ័ក្ត្រ - ខែ កុម្ភៈ 28, 2009

[...] លី ហ្សៀន លូង, នាយករដ្ឋមន្ត្រី​ថៃ អភិសិទ្ធិ វេជ្ជាជីវៈ, នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន [...]

14. ថៃ​រៀប​ចំ​អស់​ស្ទះ​កិច្ច​ប្រជុំ​អាស៊ាន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កុម្ភៈ 28, 2009

[...] នាយក​មុខ​ក្មេង គំនិត​ចាស់​អភិសិទ្ធិ [...]

15. Welcome Abhisit Vejjajiva « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 12, 2009

[...] ដែល​មាន​នាយក​មុខ​ស្រស់ អភិសិទ្ធិ វេជ្ជាជីវៈ នៃ​មិត្រ​ដែល​ជា​សត្រូវ​ជិត​ខាង​ [...]

16. ថៃ​នៅ​បន្ត​ព្យាបាទ​ព្រះវិហារ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 17, 2009

[...] អភិសិទ្ធិ [...]

17. ក្មេង​មិន​ដឹង​ខ្យល់, ក្មេង​មិន​ដឹង​១០ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 20, 2009

[...] អភិសិទ្ធិ និង​គូ​កន [...]

18. បរាជ័យ​ថៃឡេនដ៍! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 25, 2009

[...] អភិសិទ្ធិ ជា​ប្រមុខ​នោះ [...]

19. គណៈ​រដ្ឋមន្ត្រី ទី​៥៩ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 27, 2009

[...] អភិសិទ្ធិ វេជ្ជាជីវៈ [...]

20. Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 13, 2009

[...] បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ​បើក​បង្ហោះ​វេបសៃត៍​ថ្មី (www.ilovethailand.org) [...]

21. តើ​អភិសិទ្ធិ​និយាយ​អ្វី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 21, 2009

[...] ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ [...]

22. ហេពភី បើរ្សដេយ៍ នាយ​ អភិសិទ្ធិ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 3, 2009

[...] អភិសិទ្ធិ វេជ្ជាជីវៈ។​ [...]

23. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​ - ខែ សីហា 23, 2009

[...] ២. ខែត្រ​វិបុលសង្គ្រាម ៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ៤. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា [...]

24. ជាតិ​ថៃ​ថ្ងៃ​នេះ « ខ្ញុំ​♥ខ្មែរ - ខែ សីហា 27, 2009

[...] អភិសិទ្ធិ វេជ្ជាជីវៈ [...]

25. កុមារ​ភូមា, ម៉ង ថងឌី លើក​កិត្តិយស​ប្រទេស​ថៃ​នៅ​ជប៉ុន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 23, 2009

[...] រួម​ទាំង​នាយករដ្ឋមន្ត្រី នាយ អភិសិទ្ធិ វេជ្ជាជីវៈ។ [...]

26. សូរ​សីហនាទ​នៃ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កក្រើក​អស់​ស្យាម​ពសុន្ធរា « -:- កំណត់ហេត - ខែ តុលា 7, 2009

[...] នាយ អភិសិទ្ធិ វេជ្ជាជីវៈ។ ទាំង​នាយករដ្ឋមន្ត្រី​​ក្មេង​ខ្ចី [...]

27. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ តុលា 21, 2009

[...] អ្វី​ដែល​គួរ​កត់​សម្គាល់​បន្ទាប់​ពី​ជំនួប​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នេះ​គឺ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ផ្ដល់​ភាព​កក់​ក្ដៅ​មួយ​យ៉ាង​សម្បើម​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​លោក​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ ហើយ​នឹង​រួម​កសាង​រចនា​សម្ព័ន្ធ​រឹង​មាំ​មួយ​របស់​គណបក្ស​លោក គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មហិមា និង​គណបក្ស​ដើម្បី​ថៃ របស់​លោក ជវលិត ផង​ទៀត sic តើ​នេះ​ជា​ការ​ចែចូវ ឬ​ជា​ការ​ពួត​ដៃ​គ្នា​ដើម្បី​ចាត់​ការ​គណបក្ស​គ្រប់​គ្រង​អំណាច​ក្រុង​បាងកក​បច្ចុប្បន្ន​របស់​នាយករដ្ឋមន្ត្រី​ អភិសិទ្ធិ វេជ្ជាជីវៈ ឬ​យ៉ាង​ណា? មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ថែម​ទាំង​​សន្យា​នឹង​រៀប​ចំ​គេហដ្ឋាន​ថ្មី​មួយ​ដល់​លោក ទក្សិណ ជិនវ័ត្រ ប្រសិន​បើ​គាត់​ចង់​មក​ស្រុក​ខ្មែរ​ផង​ទៀត។ [...]

28. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 8, 2009

[...] បែប​នាយ អភិសិទ្ធិ វេជ្ជាជីវៈ​ [...]

29. ជ្រួល​ច្របល់​តែ​ពី​រឿង​ ទក្សិណ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 8, 2009

[...] នាយ អភិសិទ្ធិ វេជ្ជាជីវៈ [...]

30. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 8, 2009

[...] អភិសិទ្ធិ វេជ្ជាជីវៈ ​នេះ [...]

31. អូស្ទីន - ខែ វិច្ឆិកា 8, 2009

អាម្សៀ អន់ចារឹក

32. កាំបិត​ចិត​ដង​ឯង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 11, 2009

[...] នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ ឆ្លេឆ្លា​ និង​ងងិត​មុខ​ឈឹង​ [...]

33. នរណា​ជា ស្ម័គ្រ សុន្ទរវេជ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 24, 2009

[...] លោក ស្ម័គ្រ សុន្ទរវេជ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​អ្នក​មាត់​ឆៅ និយាយ​ត្រង់​ទៅ​ត្រង់​មក​។ ក្នុង​រយៈ​ពេល​លោក​កាន់​តំណែង​លោក​ត្រូវ​បាន​ក្រុម​គណបក្ស​ប្រឆាំង​របស់​លោក​ អភិសិទ្ធិ វេជ្ជាជីវៈ​​ វាយ​ប្រហារ​យ៉ាង​ខ្លាំង​ជា​ពិសេស​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។ អ្វី​ដែល​ជា​សច្ចធម៌​នោះ​គឺ​ថា លោក ស្ម័គ្រ សុន្ទរវេជ ទទួល​ស្គាល់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ដោយ​បាន​ចោទ​ពួក​ប្រឆាំង​ថៃ​យក​ហេតុផល​ឆ្កួត​លីលា មក​វាយ​ប្រហារ​គ្នា​រហូត​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បែក​បាក់​ក្នុង​សង្គម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ [...]