បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ខែ កក្កដា 5, 2008
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, អំពីភាសា, អំពីស្រុកខ្មែរ.trackback

————————————————
អានអត្ថបទទាក់ទង៖
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រលាវ អង្គចុងក្រោយ
៣. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល
៥. ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងសីហមុនី







ហើយចុះព្រះបរមងារនេះ មានន័យម្តេចខ្លះទៅបាទ?
ខ្ញុំមិនដឹងដែលលោកមង្គលអើយ ខ្ញុំមិនមែនជាអ្នកបាលីបាគូអីទេ តែបើតាមមើលន័យនោះខ្ញុំអាចប្រែយល់បានកាត់ៗសេចក្ដីជា៖
ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស កំពូលនៃវង្សក្សត្រអ្នកគ្រប់គ្រងអាណាចក្រ ជាព្រះរាជាដែលមានតេជះដូចជាព្រះនរាយណ៍ និងធំក្រៃលែងជាងអស់ពពួកមនុស្ស ជាអ្នកដឹកនាំប្រជានិករ ដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ គឺក្រុងកម្ពុជាធិបតី៚
លំនាំហ្នឹងឯងលោកមង្គលអើយ!
គិតទៅ បរមនាម ស្ដេចពិតជាវែង តែមិនដឹងសេចក្ដីថាយ៉ាងម៉េច បើ ព្រះបាទសម្ដេច សីហមុនី វិញ វែងជាងនេះទៀត។
តើអ្នកទាំអស់គ្នាមានអារម្មណ៍យ៉ាងណាដែរ បើសិនជាថ្ងៃមុខនោះស្រុកយើងនឺងគ្មានស្តេចហៅនោះ? យើងជាខ្មែរត្រកូលស្តេចបានបន្តរមករាប់ពាន់ឆ្នាំមកហើយ បែរជាមកបញ្ចប់នៅដើមសតវត្សទី២១នេះទៅវិញ។ ហើយអតីតព្រះមហាក្សត្រយើងនឹងនិរទេសទៅនៅស្រុកបារាំងសេស។
ស្ដេចគ្រាន់តែជារបបដឹកនាំមួយបែបប៉ុណ្ណោះ ក្រៅអំពីរបបសាធារណរដ្ឋ ទោះបែបបារាំងក្ដី បែបសិង្ហបុរីក្ដី របបកុម្មុយនីស្ត និងរបបមួយចំនួនទៀត។ ការមានស្ដេចឬមិនមានស្ដេចនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត មិនមែនជាបញ្ហាចោទឡើយ! ហើយប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់របបអត់ស្ដេចមកជាច្រើនឆ្នាំហើយផងដែរ។ រាជានិយមនៅកម្ពុជាបច្ចុប្បន្នបានត្រឹមជាតួអង្គតំណាងប៉ុណ្ណោះ ហើយប្រជាជនទៀតសោតក៏មិនមានជំនឿលើរបបស្ដេចប៉ុន្មានដែរ ដូចយើងឃើញស្រាប់ នេះមានកត្តាច្រើនណាស់ដែលបានជំរុញដល់ស្ថានការណ៍នោះ រួមទាំងក្រុមរាជវង្សខ្លួនឯងក៏មានតួនាទីធ្វើឲ្យរបបស្ដេចចុះទន់ខ្សោយដែរ។ នៅមិនដល់ប៉ុន្មានថ្ងៃខាងមុខទៀតនេះទេ យើងនឹងឃើញលទ្ធផលបោះឆ្នោតជាតិ ហើយចាំមើល៍ពីលទ្ធផលដែលក្រុមរាជវង្សទទួលបានសំឡេងពីប្រជាជន ដល់ពេលនោះខ្ញុំគិតថាក្រុមរាជវង្សគួរគិតជាថ្មីបានហើយ (ដល់ពេល) ថាតើរបបស្ដេចពិតជាមានឥទ្ធិពលដល់រាស្ត្រខ្មែរត្រឹមណា ក្នុងទសវត្សរ៍ថ្មីៗនេះ។
គួរតែមានពន្យល់ពាក្យលម្អិតមួយៗផងអានដាច់តែមិនសូវយល់ន័យទេ!
តោះបង! នាំគ្នាទៅទូងស្គរទាំងអស់គ្នា ដើម្បីមោទនភាពជាតិយើង!!!
កុំភ្លេចណា៎! ម៉ោង១២ថ្ងៃត្រង់នេះហើយ!!!
គេទូងស្គរនៅណាដែរ អាចម៍ផ្កាយ? ឮថា នឹងមានពិធីធំនៅវត្តភ្នំយប់នេះផងដែរ។ បងគិតថាចង់ទៅមើលនឹងគេ។
ប្រាសាទព្រះវិហារចូលក្នុងបញ្ជី Unesco ហើយ!!!!
ក្រោកពីដេកបានដំណឹងល្អភ្លាម!!!ហាហាហហាហា!!
http://portal.unesco.org/en/ev.php-URL_ID=43039&URL_DO=DO_TOPIC&URL_SECTION=201.html
ម៉េចក៏ភាគច្រើនអត់ដឹងចឹង? គឺគេប្រកាសទូទាំងប្រទេសឲ្យទូង នៅតាមគ្រប់វត្តអារាមណា៎! ហើយនៅយប់នេះមានកម្មវិធីដុតកាំជ្រួចទៀតផង នៅភ្នំពេញ។
ធ្វើម៉េចបើគ្នានៅឆ្ងាយពីស្រុក.ខំតាមដានដែរហ្នឹង
កាលពីមុនស្ដេចអ្នកដឹកនាំប្រទេស តែឥឡូវយើងកាន់របបប្រជាធិប្បតេយ្យ នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំប្រទេសវិញ។ បើមើលទៅ ស្ដេចគ្មានឥទ្ធិពលទៀតទេ។
ខ្ញុំយល់ថារាជវង្ស គួរដើរតួរនាទីសំខាន់ ក្នុងកិច្ចការ វប្បធ៌ម សុខភាព និងការអប់រំជាការប្រសើរជាងប្រជែកយកមុខយកមាត់ យកលុយរាស្រ្ត។ រាស្រ្តខ្មែរនឹងនៅតែគោរព និងគាំទ្រជានិច្ច។ ហើយចំពោះព្រះមហាក្សត្រនៃយើង
យើងមិនគួរធ្វើការពិភាក្សាណាមួយដោយមិនយល់ច្បាស់នោះឡើយ។ កុំភ្លេចថាពាក្រថា ព្រះវាជាណាចក្រកម្ពុជា មើលពាក្រនេះ មើលរដ្ឋធម្មនុញ្ញត្តិ។គិតជាថ្មីកុំយល់ច្រលំ!!!!!! ទោះបីជាពិតហើយដែលថាសមាជិករាជវង្សមួយចំនួនជាដើមហេតុ៕
យើងគួរតែរួមគ្នាស្ថារឡើងវិញ មិនមែនឈរអោបដៃគ្នាមើលទេ។
គិតទៅតើវានឹងមានផលប៉ះពាល់អ្វីខ្លះ? មិនទាន់ដល់ពេលទេ ហើយក៏មិនគួរនឹងកើតដែរ។
អារ្យធ៌មខ្មែរ!!
ខ្ញុំយល់ថារាជវង្ស គួរដើរតួរនាទីសំខាន់ ក្នុងកិច្ចការ វប្បធ៌ម សុខភាព និងការអប់រំជាការប្រសើរជាងប្រជែកយកមុខយកមាត់ យកលុយរាស្រ្ត។ រាស្រ្តខ្មែរនឹងនៅតែគោរព និងគាំទ្រជានិច្ច។ ហើយចំពោះព្រះមហាក្សត្រនៃយើង
យើងមិនគួរធ្វើការពិភាក្សាណាមួយដោយមិនយល់ច្បាស់នោះឡើយ។ កុំភ្លេចថាពាក្រថា ព្រះវាជាណាចក្រកម្ពុជា មើលពាក្រនេះ មើលរដ្ឋធម្មនុញ្ញត្តិ។គិតជាថ្មីកុំយល់ច្រលំ!!!!!! ទោះបីជាពិតហើយដែលថាសមាជិករាជវង្សមួយចំនួនជាដើមហេតុ។
យើងគួរតែរួមគ្នាស្ថារឡើងវិញ មិនមែនឈរអោបដៃគ្នាមើលទេ។
គិតឲ្យជ្រៅ តើវានឹងមានផលប៉ះពាល់អ្វីខ្លះ? មិនទាន់ដល់ពេលទេ ហើយក៏មិនគួរនឹងកើតដែរ។
អារ្យធ៌មខ្មែរ!!
[...] បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖… [...]
[...] ៦. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖… ៧. [...]