ទេវតាបរាមុខប្រទេសថៃ ខែ កក្កដា 8, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback

● ប្រាសាទព្រះវិហារក្លាយជាបេតិកភណ្ឌពិភពលោក
ព្រឹត្តិការណ៍៨ កក្កដា ២០០៨ គឺជាព្រះរាជទានពរជ័យមួយថ្មីទៀតដល់ប្រជាជាតិខ្មែរពីសំណាក់ប្រាសាទព្រះវិហារ ដែលជាកេរមត៌កដូនតាសម្រាប់កុលបុត្រខ្មែរ។
ប្រាសាទព្រះវិហារត្រូវបានអង្គការពិភពលោកយូនេស្កូ ប្រកាសទទួលស្គាល់និងចាត់បញ្ចូលជាបេតិកភណ្ឌមត៌កពិភពលោក ដែលជាតិខ្មែរ និងប្រជាជាតិលោកត្រូវរួបរួមគ្នាថែរក្សា និងការពារសម្បត្តិដ៏មហាសាលជាអច្ឆរិយនៃស្នាដៃរបស់មនុស្សលោក។
ពិតណាស់កាយវិការប្រកបដោយសុច្ឆន្ទៈនៃអង្គការមួយនេះ បានធ្វើឲ្យប្រជាជាតិមួយដែលនៅជិតខាងយើងនេះរងនូវក្ដីអាម៉ាស ប្រៀបដូចជាទេវតាទះកំភ្លៀងមួយពេញទំហឹងព្រះហត្ថ យ៉ាងដំណំខ្លាំងជាងលើកទី១ កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ នោះទៀត ដែលពេលនោះតុលាការអន្តរជាតិក្រុងឡាអេ បានកាត់ក្ដីផ្ដល់យុត្តិធម៌ដល់ក្រុងកម្ពុជារួចមក។
ភ័ស្តុតាងឥតប្រែក្រឡាស និងទោះបីប្រទេសនិងជនជាតិថៃនាំគ្នាទាំងហ្វូងទាំងហ្វាយបំភ័ន្តភ្នែកបរទេស ថាជាសម្បត្តិរបស់ខ្លួន តែទីបំផុតបានត្រឹមបរាជ័យ និងរងអាម៉ាសមុខមួយលើកជាពីរលើក។
ប្រទេសថៃ បើទោះបីជាច្រកចូលប្រាសាទព្រះវិហារស្ថិតក្នុងដែនថៃបច្ចុប្បន្នក៏ដោយចុះ ក៏នេះពីព្រោះសម័យដើមទឹកដីទាំងនោះជាផែនដីក្រុងកម្ពុជា សុទ្ធសាធ គ្មានជនជាតិខ្មែរណាមានស្លាបហោះទៅធ្វើប្រាសាទដាក់ផ្លូវចូលស្រុកថៃ ដូចដែលពួកថៃ ល្ងីធ្វើពុតមួយចំនួននោះបាននិយាយដែរ។ ទាំងពួករាស្ត្រ ឥតដឹងខ្យល់ ទាំងពួកប្រាជ្ញឆ្កួតជាតិនិយមលីលា ម្នាក់ៗតាំងនាំគ្នាបំភ្លៃបរិយាកាស និងប្រត្តិសាស្ត្រ នាំគ្នាអុចអាលថាខ្មែរមិនមែនជាជាតិសាងប្រាសាទ តាមពិតជាជាតិខមទេ។ ឱ! អស់អញអើយ ហេតុម្ដេចជាតិថៃឆ្កួតដល់ថ្នាក់នេះ ក្នុងខណៈដែលពិភពលោកថា គ្មានទេជាតិខមក្នុងដែនដីនេះ។
ភាពប្រកាន់ជំហរឹងមាំ និងភាពចាស់ទុំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរយើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងខណៈដែលប្រជាជាតិថៃនាំគ្នាឆ្កួតធ្វើបាតុកម្មទាមទារប្រាសាទព្រះវិហារ បានជំរុញផលជាវិជ្ជមាន និងផ្លែផ្កាដ៏មហិមា ដល់ក្រុងកម្ពុជា និងដូនតាខ្មែរ និងភាពដ៏មហស្ចារ្យនៃប្រាសាទព្រះវិហារ ដែលបានផ្ដល់ជាមហាកិត្តិយសថ្មីមួយទៀតដល់ខ្មែរ ដែលជាម្ចាស់ពិតៗ និងបំបាក់មុខជនជាតិមួយដែលល្មោភ ឥតកេរ្តិ៍ខ្មាស់ទាំងរាស្ត្រ ទាំងមន្ត្រី។
ប្រសិនបើរដ្ឋាភិបាល និងប្រជាជាតិថៃគាំទ្ររដ្ឋាភិបាលខ្មែរពីដំបូងក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនេះ ម្ល៉េះសមពេលនេះត្រូវបានសាទរពីជាតិខ្មែរ និងជនជាតិលោក ពីការរួមចំណែកក្នុងការចម្រុងចម្រើនមត៌កលោក ដែលជាសម្បត្តិរួមនៃមនុស្សជាតិបាត់ទៅហើយ តែផ្ទុយមកវិញ ភាពលោភលន់ចង់បានរបស់គេហួសហេតុដែនកំណត់បានត្រឹមតែធ្វើឲ្យប្រទេសថៃរងភាពអាម៉ាស និងជាប់ឈ្មោះថាជាមារប៉ុណ្ណោះនៅក្នុងក្រសែភ្នែកជនជាតិខ្មែរ ក៏ដូចជាតិជនជាតិពិភពលោក។
នេះហើយជាមហាបាបកម្មដែលទេវតាបានប្រទានចំពោះជនជាតិថៃ។ វាល្មមដល់ពេលដែលជនជាតិថៃដឹងខ្លួន និងឈប់ទាមទារនូវអ្វីដែលជាមិនមែនរបស់ខ្លួនហើយ និងល្មមដល់ពេលដែលជនជាតិថៃឈប់បំភ្លៃប្រវត្តិសាស្ត្រ និងបង្រៀនកូនចៅខ្លួនពីពាក្យកុហកបោកប្រាសហើយ ដោយជំនួសមកវិញ នូវការតថភាពជាក់ស្ដែងទាំងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន ដើម្បីក្លាយខ្លួនជាជាតិមួយដ៏ល្អសម្រាប់បងប្អូនជិតខាងមិនថាខ្មែរ លាវ ភូមា ឬជាតិជិតខ្លួនដទៃទៀត។
ប្រាសាទព្រះវិហារ ពិតជាទីសក្ការៈចម្រុងចម្រើននៃជាតិខ្មែរមែន។ ជ័យជម្នះផ្ទួនៗ នៃប្រាសាទផ្ដល់មកដល់ខេមរជាតិ ពិតជាអ្វីដែលកូនខ្មែរគ្រប់រូបត្រូវគិតពិចារណា និងនាំគ្នាធ្វើដំណើរទៅមុខទៀត រួមការពារប្រាសាទឲ្យបានគង់វង្សយូរអង្វែងតទៅសម្រាប់កូនខ្មែរ និងសម្រាប់ប្រជាជាតិលោក រួមមោទននូវអ្វីដែលជាស្នាដៃមនុស្សជាតិ។
ជយោ! ប្រាសាទព្រះវិហារ! អច្ឆរិយនៃខេមរជន និងជាបេតិកភណ្ឌពិភពលោក!
___________________________________________________________
អានអត្ថបទទាក់ទង៖
១. នាយកហ៊ុន សែន ឡើងក្រេឌីតពីប្រាសាទព្រះវិហារ
២. ថ្ងៃនេះទី០២ ខែកក្កដា ឆ្នាំ២០០៨
៣. បរាជ័យថៃឡេនដ៍!
៤. ប្រតិកម្មរបស់សម្ដេច ហ៊ុន សែន ចំពោះការឈ្លានពានរបស់ថៃលើប្រាសាទព្រះវិហារ
៥. ប្រសាសន៍សម្ដេច ហ៊ុន សែន ព្រមានប្រទេសថៃ
៦. បរាជ័យទៀតហើយ ថៃឡេនដ៍







ល្ធាចនេះ នៅស្ពាននាគវត្តភ្នំមានរៀបចំពិធីអបអរដ៏គគ្រឹកគគ្រេង មានការប្រគុំតន្រ្តី ព្រមទាំងមានការបាញ់កំជ្រួចទៀតផង សូមកុំភ្លេចអញ្ជើញទៅទស្សនា និងចូលរួមអបអរឲបានច្រើនកុះករ។
អបអរសាទរ!ជយោកម្ពុជា!
ទេវតាបរាមុខថៃហើយ!សមមុខ ចេះទាមទាររបស់គេឥតកេរ្ត៏ខ្មាស់ពួកឆ្កួតនឹងប្រវត្តិសាស្រ្តកុហករបស់ខ្លួន ហាហា!!
សាមគ្គីរបស់ខ្មែរយើងពិតជាអាចនាំប្រទេសរីកចំរើនយ៉ាងឆាប់រហ័ស!!!
អស្ចារ្យ….ឲ្យសមមុខអាជាតិសាសន៍ថោកទាបហ្នឹង អាសៀមឈាមថាក អាជាតិសាសន៍ចោរ អាជាតិសាសន៍កើតពីអាចម៍គោ អាជាតិសាសន៍កើតពីពូចចោរ អាជាតិសាសន៍ថោកទាប…អូយ៍សុំសំរាកសិន គ្រាន់តែជេពួកវាក៍ហត់ដែរ
ជ័យយោខ្មែរ ជាតិសាសន៍ដ៍រុងរឿង
ល្ងាចហ្នឹងទៅជួយហ៊ោ ទទួលបានជោគជ័យហ្នឹងគេដែរហើយ
ជ័យោ!!ប្រាសាទព្រះវិហារនៃយើង!!
ស្លាប់ទៅ អាសៀមដ៏ថោកទាប!!
ស្ញេញហើយអាពួកសៀម!!
ឈ្នះវាដោយអហឹង្សាទាំង២លើក។
លើកមុនសៀមលើកទ័ពមកប្លន់ប្រាសាទព្រះវិហារ ខ្មែរចាត់ការតាមច្បាប់។
លើកនេះតាមបែបចរចារវិញ។ ឈ្នះទៀត!
អត្ថបទនេះសរសេរបានល្អណាស់។
អូហ៍!ប្អូនទើបតែដឹងរឿងពេលត្រលប់មកពីរៀនគួរវិញនៅល្ងាចមិញនេះឯង!
សប្បាយចិត្តណាស់ពេលដែលសៀមមិនអានយកឈ្នះខ្មែរបាន!
អីយ៉ូយ!បងៗជេរពេញៗមាត់ម៉ងហ្នឹង!
ប្អូនអានដំបូងស្ទើលួសប្រលឹងហើយបងអើយ!
នេះចាប់ទុកថាថៃព្យាយាមឥតប្រយោជន៍លេងទៅ!
ខាតទាំងពេលបង់ទាំង
កំលាំងចោលលេងៗទៅពួកថៃនេះ!
សូមនិយាយផ្តាំផ្ញើដល់ពួកថៃមួយចុះថា«ថ្ងៃក្រោយកុំអោយឆោតដូច
នេះទៀត!!!!!»មើល៍មើ!!តើខ្មាសគេប៉ុនណាដែលទៅហា៎ស?
ជយោ! ប្រជាជាតិខ្មែរ ជយោ! ព្រះរាជាណាចក្រកម្ពុជា,
Vivre la Nation Khmère! Vivre le Royaume du Cambodge et vivre les patrimoines khmères et de l’humanité!!!!!
ខ្ញុំបាទសូមសរសើរដោយស្មោះចំពោះប្អូនសុភក្ត្រក្នុងការបរិយាយនៃការដាក់ចូល នៃប្រាសាទព្រះវិហារខ្មែរយើងចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ចាប់ពីពេលនេះតទៅប្រាសាទព្រះវិហារបានក្លាយជាបេតិកភណ្ឌពិភពលោក នឹងជាបេតិកភណ្ឌនៃមនុស្សជាតិផងដែរ, នេះជាមោទនភាពដ៏ធំធេងរបស់ជាតិ ខ្មែរទាំងក្នុងនឹងក្រៅប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនត្រូវ ជេរឬតិះដៀលអ្នកដែលចាញ់ឬអ្នកដែលមិនយល់ព្រមជាមូយយើង(គឺពួកសៀម) នោះឡើយ ប្រសិនបើយើងជាពុទ្ធសាសនិក, ព្រោះព្រះពុទ្ធអង្គដែលជាបរមគ្រូ នៃយើង ព្រះអង្គបង្រៀនឲ្យយើងមាន មេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះ គ្នាទៅវិញទៅមក ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ។
ចំពោះលោកបណ្ឌិត vous devrait vous contôler vos émotions car on ne devrait pas insulter les siamois( thailandais ) de la sorte même s’ils sont perdants dans l’histoire.
ណ្ហើយ! ប៉ុណ្ណឹងចុះ ជនជាតិថៃគួរតែល្មមឈប់មានះរឹងរូសទៀតទៅ ព្រោះថា ថ្នាក់អន្តរជាតិគេទទួលស្គាល់បេតិកភណ្ឌជាតិខ្មែររួចទៅហើយនោះ, ហើយការ ទទួលស្គាល់នេះទៀតសោត បុរាណវិទូអន្តរជាតិជាច្រើនរូប មានបុរាណវិទូ បារាំងជាដើមបានទទួលស្គាល់រួចទៅហើយតាំងពីមុនពាក់កណ្ដាលស.វ.ទី២០មក ម្លេះ ដោយសំអាងទៅលើសិលាចារិករាប់ពាន់ផ្ទាំងដែលបុរាណវិទួទាំងនោះ បានរកឃើញ។ គ្រាន់ការទទួលស្គាល់ពេលនេះជាលក្ខណៈ នយោបាយតែប៉ុណ្ណោះ ហើយដែលធ្វើឲ្យមោទនភាពរបស់កូនខ្មែរគ្រប់ៗរូប កាន់តែទ្វេឡើង។ សូមឲ្យព្រលឹងជាតិខ្មែររស់ជាអមតៈ !!!
Que l’âme des ancêtres khmers vivre éternellement dans la paix et le bonheur!!!!!
Mulhouse(France), ៨ កក្កដា ២០០៨ ១៩ម៉១៥ន.
(សុំជំនួយប្រញាប់)
បងសុភ័ក្ត្រ៖ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃណា (០៧ កក្កដា ឬ ០៨ កក្កដា)? … ប្រញាប់ៗ… សុំចម្លើយច្បាស់ៗ!
អរគុណណា៎!
(បើបងណាមកឃើញមុនក៏ប្រាប់មុនមក… អរគុណ!)
ថ្ងៃ៧ កក្កដា នៅកាណាដា = ថ្ងៃ៨ កក្កដានៅស្រុកខ្មែរ
អរគុណច្រើនណា៎ បងវិចិត្រ!
ដូចជាមិនមានយោលបលទេអរស៊ឹងតែយំទៅហើយរំភើបណាស់… តែកើតជាកូនខ្មែរត្រូវតែក្លាហាន មុះមុត មិនរាថយ រ៉ឹងប៉ឹងហើយទន់ភ្លន់ជានិច្ច។
ឪប្រសាទព្រះវិហារអើយអភ័ព្ធជាងគេត្រូវគេបំពានរហូត…
តែជាតិខ្មែរ នៅតែខ្លាំងអាចតស៊ូបានជានិច្ច!!!
បងរស្មីត្រឹមតែសឹងទេ? ខ្ញុំឯណេះយំទៀតផង!!! រំភើបពេក!!!
មែនបងអាចយំបានណា៎ បងពិតជារំភើបណាស់ តែហេតុអីបានជាបងមិនយំ
ព្រោះបងគិតថា យំ បង្ហាញពីភាពទន់ជ្រាយ យើងត្រូវតែរឹងប៉ឹង ណា បងមិនឃាត់ ក៏មិនថាអូនយំនេះមិនបានទេ តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាសប្បាយរីក
រាយសាមគ្គីគ្នា ស្រលាញ់គ្នាដូចជាបងប្អូន ដោយចិត្តស្មោះនិងភាពថ្លៃថ្នូរ។
នែក៎ រចនា បើបងពេលនោះឃើញប្អូនយំ បងជួយជូតទឹកភ្នែកឲ្យអូនដែលណា៎..
សំណាងល្អ និង សុខភាពល្អណា…
ยินดีด้วยนะครับ เราเป็นเพื่อนที่ดีต่อกันนะครับผม
ពួកថៃជាពួកដែលមិនចេះប្រវត្តិសាស្រ្ត ដូចនេះការពិតគឺវាត្រូវតែចាញ់ខ្មែរ
sorry for every thing that you happy .i am not happy for this cause
I think that before temple is abandom by khmer and their govement.
Thai is not right for this but their govement and our govement take advantage for this place .
Now khmer why don’t think what happen at there contry .curruption and every thing . you know some thai people know every thing about khmer hiostory and so on.
If vietnam can have it ok thai is want .
Please think again about khmer – youn agreement recently ,it take some of khmer land .
Khmer_krom is not good please help them like temple.
bye see.
[...] _________________________________________________ អានបន្ថែម៖ ១. យូណេស្កូច្រានចោលសំណើរបស់ថៃទាក់ទិននឹងប្រាសាទព្រះវិហារខ្មែរ ២. ក្មេងមិនដឹងខ្យល់, ក្មេងមិនដឹង១០ ៣. ថៃនៅបន្តព្យាបាទព្រះវិហារ ៤. ទេវតាបរាមុខប្រទេសថៃ [...]
[...] ៣. ថៃនៅបន្តព្យាបាទព្រះវិហារ ៤. ទេវតាបរាមុខប្រទេសថៃ ៥. [...]
[...] ខែកក្កដា ឆ្នាំ២០០៨ ២. ទេវតាបរាមុខប្រទេសថៃ ៣. ប្រតិកម្មរបស់សម្ដេច ហ៊ុន [...]
[...] អានអត្ថបទទាក់ទង៖ ១. ទេវតាបរាមុខប្រទេសថៃ ២. នាយកហ៊ុន សែន [...]
[...] ៣. ថៃនៅបន្តព្យាបាទព្រះវិហារ ៤. ទេវតាបរាមុខប្រទេសថៃ ៥. ប្រតិកម្មរបស់សម្ដេច ហ៊ុន [...]
[...] ____________________________________________________ ប្រហាក់ប្រហាក់ប្រហែល៖ ១. បរាជ័យថៃឡេនដ៍! ២. ទេវតាបរាមុខប្រទេសថៃ [...]