ប្រជាជាតិខ្មែរអបអរសាទរប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក ខែ កក្កដា 9, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
ព័ត៌មានពិស្ដារនិងដាក់នៅពេលក្រោយ រវល់ខ្លាំងណាស់ ត្រូវទៅប្រជុំហើយ។ មើលវីដេអូនេះសិន ជាស្នាដៃលោកវី។
មើលរូបភាពពីលោកមង្គល







Whenever I listen to this inspiring song, I’m inclined to sob.
I want to visit home!!! Please let me go home… hik hik hik
Cambodia bravo!
សប្បាយអស់ស្ទះហើយ!
I wish I could have attended this. Khmer pride!
SIAM means:
Stupid ឆ្កួត
Inadvisable ល្ងង់ខ្លៅពិបាកកែ
Abject មហាថោកទាបជាងសត្វតិរច្ឆាន
Mad ឡប់សតិ
នេះគឺជាមហាសមិទ្ធិផលមួយដ៏អស្ចារ្យក្នុងចំណោមស្នាដៃរាប់ពាន់រាប់ម៉ឺនដែលរាជរដ្ឋាភិបាលកម្ពុជាសំរេចបាន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ថ្វីត្បិតតែពេលខ្លះ យើងសង្កេតឃើញថា គាត់មានកំហុសបន្តិចបន្តួចដោយសារមន្រ្តីក្រោមឱវាទគាត់មួយចំនួនរាយការណ័មិនពិត ធ្វើតែផ្តេសតែផ្តាស តែនិយាយជារួម គាត់អាចចាត់ទុកបានថា ជាមនុស្សសាច់ការ មានភាពជាអ្នកដឹកនាំដ៏ចំណាន ពិបាកនឹងរកគូប្រៀបពិតមែន។
នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំផ្ទាល់ដែលជាសាមញ្ញជនមួយរូបតែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីនិន្នាការនយោបាយឡើយ
បាទ ពិតជាពិបាកនឹងរកគូប្រៀបមែន !
មើលវីដេអូមួយទៀតបងប្អូន!
មានអារម្មណ៍ថាឃើញបងវីនៅក្នុង ទូរទស្សន៍…
ខ្ញុំមានចិត្តរីករាយ នៅពេលដែលឃើញខែ្មរយើងចេះរួបរួមគ្នាជំនះឧបស័គ្គនេះ។
យ៉ាងណាមិញ ខ្ញុំមិនយល់ដូចអ្វីដែលCommentរបស់” អ្នកនាំពាក្យ” ដែលនិយាយថា ថៃ=ល្ងង់ខ្លៅពិបាកកែ នោះទេ ព្រោះប្រសិនបើយើងវិភាគតាមប្រវត្តិសាស្រ្ត និង សកម្មភាពទាមទារយកមកវិញនូវប្រាសាទព្រះវិហារ និង បាតុកម្មរបស់ប្រ ជាជនថៃ ដែលដូចជាបានបង្ហាញអោយគេឯង(អន្តរជាតិបញ្ហាប្រាសាទព្រះ វិហារក៏ ត្រូវបានBBCផ្សាយ) ឃើញថា ព្រះវិហារជារបស់ថៃ នោះយើងអាច និយាយថា ជនជាតិមិនមែនល្ងង់ខ្លៅនោះទេ ហើយប្រសិនបើថៃពិតជាល្ងង់ខ្លៅមែន មិនមែនឈ្លានពានយកដីខ្មែរយើងបានច្រើនដូច្នេះទេ។
បេតិកភណ្ឌពិភពលោករបស់ខ្មែរ មិនមែនមានតែប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តតែប៉ុណ្ណោះទេ អង្គការយូណេស្កូក៏បានប្រកាសមរតកសិល្បៈបូរាណខ្មែរ ចំនួន២ផ្សេងទៀតថាជាបេតិកភណ្ឌមរតកវប្បធម៌អរូបីយ៏នៃមនុស្សជាតិផងដែរ ។ ទាំង២នោះគឺ៖ របាំក្បាច់បូរាណ និង ល្ខោនស្បែកធំ ។
មិនដឹងនរណាទេកំណត់កន្លែងកើតខ្ញុំនៅលើទឹកដីសំបូរទៅដោយកំពូលប្រាសាទលើលោកបែបនេះនោះ? បើជាតិនេះបានកើតមកជាខ្មែរ ហើយមានមោទនៈភាពបែបនេះទៀត។ ពេលខ្ញុំជួបពួកបរទេសម្តងៗនៅអាមេរិច គេសួរខ្ញុំមកពីណា? ខ្ញុំថា មកពីកម្ពូជា អរររ នៅកម្ពុជា មានអង្គរវត្ត អស្ចារ្យណាស់។ ពិតជារំភើបចិត្តមែន។ ខ្មែរអើយខ្មែរ
ពិតណាស់ កាលពីមុន ពេលដែលខ្ញុំចេញទៅរៀននៅបរទេសម្តងៗ សួរគេថា ស្គាល់កម្ពុជាទេ? ចំលើយគឺ គេស្គាល់ភាគតិចណាស់ សូម្បីតែស្ថិតក្នុងទ្វីបណាក៏គេមិនស្គាល់ផង ហើយបើអ្នកស្គាល់វិញគឺ នឹកដល់Khmer rougeជាមុនហើយ តែក្រោយមកដោយសារកំណើនទេសចរក្នុងស្រុក ទើបភាគច្រើនគេស្គាល់ប្រាសាទអង្គរវត្ត ខ្ញុំសង្ឃឹមថា បន្ទាប់ពីនេះទៅ កាលណាសួរគេពីកម្ពុជា គេនឹងឃើញដល់ព្រះវិហារជាមុន ឬក៏នឹកដល់ផងដែរ៕
វាជាមោទនៈភាពណាស់សំរាប់យើងជាកូនខ្មែរ!
មើលវីដេអូមួយទៀតបងប្អូន
សួរស្តី គេហទំព័ររបស់អ្នកល្អ តើអ្នកអាចបន្ថែមខ្ញុំចូលជាមិត្តរបស់អ្នកបានទេ?
http://www.4kunkhmer.wordpress.com