នពតុល លាចេញពីតំណែង ខែ កក្កដា 10, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.trackback
ទីបំផុតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នពតុល ប៉័ទមៈ បានលាលែងចេញពីតំណែង (នាថ្ងៃនេះ ១០ កក្កដា ២០០៨) ក្រោយពីគំនាបយ៉ាងខ្លាំងក្លាពីសំណាក់ពួកប្រឆាំង និងក្រោយពីបរាជ័យរបស់ប្រទេសនេះ ក្នុងការរារាំងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកមិនឲ្យកម្ពុជាដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះរួចមក។បន្តទៅនេះខ្ញុំសូមជូនប្រវត្តិលោក នពតុល ប៉័ទមៈ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដូចតទៅ៖

នពតុល ប៉័ទមៈ (ថៃ៖ นพดล ปัทมะ) កើតថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៦១ ក្នុងស្រុកសីតា ខេត្តនគររាជសីមា ប្រទេសថៃ។ លោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៨ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីស្ម័គ្រ សុន្ទរវេជ។ លោកគឺជាសមាជិកគណបក្សអំណាចប្រជាជនរបស់លោកស្ម័គ្រ និងជាអតីតទីប្រឹក្សាច្បាប់របស់លោកទក្សិណ ជិនវ័ត្រ អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីដោយពួកយោធា កាលពីខែកញ្ញា ឆ្នាំ២០០៦។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៨ លោកក៏បានលាលែងចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស។
ប្រវត្តិការសិក្សា
នីតិសាស្ត្របណ្ឌិត ពីមហាវិទ្យាល័យធម្មសាស្ត្រ (កាលពីគ.ស.១៩៨២) ដោយបានជាប់ចំណាត់ថ្នាក់លេខ១ និងទទួលបានអាហារូបករណ៍ហ្វូលប្រាយ និងទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ និងទទួលបានអាហារូបករណ៍ពីមូលនិធិអានន្ទមហិតុល (កាលពីឆ្នាំ១៩៨៨ បន្តការសិក្សានៅសាកលវិទ្យាល័យអកហ្វរដ៍ ប្រទេសអង់គ្លេស និងសាកលវិទ្យាល័យឡុងដុង ដោយមូលនិធីអានន្ទមហិតុល (ឆ្នាំ១៩៩០)។ ហើយនៅឆ្នាំ១៩៩១ ដោយមូលនិធិអានន្ទមហិតុល លោកបានផ្នែកនេតិបណ្ឌិតភាសាអង់គ្លេសនៅ Lincoln’s lnn។
ប្រវត្តិការងារ
▪ សមាជិកតំណាងរាស្ត្រ ក្រុងទេពមហានគរ បក្សប្រជាធិបតេយ្យ (១៩៩១-១៩៩៦)
▪ លេខាធិការបក្សប្រឆាំងនៅក្នុងសភាតំណាងរាស្ត្រ (១៩៩៥-១៩៩៦)
▪ លេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេស (១៩៩៩-២០០១)
▪ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកទេស និងបរិស្ថាន (១៩៩៩-២០០១)
▪ គ.ស.២០០៥ បានឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រក្រុងបាងកក មណ្ឌុល១៧ (ឡាតប្រាវ) បក្សប្រជាធិបតេយ្យ បានសំឡេង១៧៨២៣ ស្ថិតក្នុងលំដាប់លេខ២ ដោយមិនបានទទួលការជ្រើសរើស
▪ គណៈកម្មការជំនួយការរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន (២០០៦)
▪ រដ្ឋមន្ត្រីក្រសួងការបរទេស (៦ កុម្ភៈ ២០០៨-១០ កក្កដា ២០០៨)
ការលាលែងពីតំណែង
លោក នពតុល ប៉័ទមៈ ត្រូវបានបង្ខំចិត្តលាលែងពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ដោយសារពួកប្រឆាំងនៅប្រទេសថៃទាក់ទងនឹងករណីប្រាសាទព្រះវិហារ។
————————————————————————-
គេហទំព័រផ្ទាល់ខ្លួនលោក៖ www.noppadon.com
វីគីភីឌា៖ ភាសាខ្មែរ, ភាសាថៃ, ភាសាអង់គ្លេស
អត្ថបទទាក់ទង៖ បុននាគ ចុះចេញពីតំណែង, នពតុល៖ “ខ្ញុំមិនបានលក់ជាតិ”




ខ្ញុំគិតថាលទ្ធផងនឹងទៅជាអញ្ចឹង ហើយទីបំផុតវាទៅជាអញ្ចឹងមែន ។ មានអារម្មណ៍ថាភាពជ្រួលច្របល់កំពុងកើតឡើងម្តងទៀតហើយនៅស្រុកហ្នឹង!
ចុម! លាលែងពីដំណែងហើយ។ ឲ្យវាអាញេអាញ៉ៃចឹងតូវ!
ថៃកំពុងតែវឹកវរខ្លាំងមែនទែនហើយ រាស្រ្ដមិនទុកចិត្តរដ្ឋ កងកំលាំងប្រដាប់អាវុធមិនគាំទ្ររដ្ឋាភិបាល សភាដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាល តុលាការធម្មនុញ្ញចាប់ផ្ដើមចោទប្រកាន់មន្រ្តីពុករលួយ ការបះបោរនៅភូមិភាគខាងត្បូងក៏រឹតតែមានសភាពខ្លាំងឡើង ចលាចលលើកនេះថៃពិបាកនឹងស្តារឡើងវិញណាស់ នេះហើយជាបាបកម្មដែលថៃសមនឹងទទួល ហើយក៏ប្រហែលជាបារមីប្រាសាទព្រះវិហាររបស់ខ្មែរកំពុងតែសំដែងឫទ្ធិហើយមើលទៅ។
នេះគឺជាកាលានុវត្តភាពដ៏ប្រសើរសំរាប់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចជាតិ ប្រសិនបើថ្នាក់ដឹកនាំខ្មែរគ្រប់រូប ធ្វើការរួបរួមគ្នា ហើយគិតពីបញ្ហាជាតិជាធំនោះ យើងពិតជាអាចប្រកួតប្រជែងសេដ្ឋកិច្ចនឹងថៃបាន។ កាលណាស្ថានភាពនយោបាយយើងល្អ ហើយយើងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រសើរដូចសព្វថ្ងៃ ឬល្អជាងនេះ វិនិយោគិនធំៗដែលមានស្រាប់នៅថៃនឹងពិចារណាផ្ទេរការវិនិយោគរបស់គេមកកម្ពុជាជាក់ជាមិនខាន។
តើនរណាទំនងនឹងឡើងតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសជំនួសគាត់?
នឹងហើយសមមុខឲ្យអញ្ចឹងចុះ។
“ថៃមួយក្រុមគំរាមថានឹងយកប្រាសាទព្រះវិហារក្នុងរយៈពេលមួយខែ” នេះជាសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី។ អានលំអិតក្នុង
http://www.rfa.org/khmer/indepth/group-of-Thai-threaten-2take-over-PreahVihear-07112008000922.html
[...] ឯ. នពតុល ប៉័ទមៈ [...]
[...] អានផងដែរ៖ ១. វីគីភីឌាភាសាថៃ ២. នពតុល លាចេញពីតំណែង ៣. បុននាគ ចុះចេញពីតំណែង ៤. ស.៣ [...]
[...] អានផងដែរ៖ ១. នពតុល លាចេញពីតំណែង ២. [...]