នាយកហ៊ុន សែន ឡើងក្រេឌីតពីប្រាសាទព្រះវិហារ ខែ កក្កដា 14, 2008
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.21 comments


● រឿងរ៉ាវប្រាសាទព្រះវិហារនៅមិនទាន់ចប់
ស្ដាប់មើល និងតាមដានទៅប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនៅតែយកបញ្ហាព្រះវិហារជាចម្បង និងក្ដៅគគុកដដែល បើទោះបីជាប្រាសាទនេះជម្នះ និងបានក្លាយជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិលោកក៏ហើយក្ដី។ ពួកអ្នកអត្ថាធិប្បាយតាមស្ថានីយ៍ទូរទស្សន៍ទាំងនោះ នាំគ្នានិយាយយ៉ាងគួរអស់សំណើចថា “ រឿងរ៉ាវប្រាសាទព្រះវិហារនៅមិនទាន់ចប់នៅឡើយទេ” Sic អារឿងនៅមិនទាន់ចប់នេះគ្មាននរណាក្រៅពីជាតិថៃនេះឯងទេតើហ៍ ដែលមិនព្រមចប់ ខណៈដែលពិភពលោកគេចប់បិទវគ្គអស់ទៅហើយនោះ។ អនិច្ចាណាស់ជាតិថៃអើយ!
នៅខណៈដែលជនជាតិថៃកំពុងបន្តនាំគ្នាឆ្កួតចង់បានរបស់គេនោះ នៅឯកម្ពុជាឯណេះវិញ ការអបអរសាទរភ្លូកទឹកភ្លូកដីជុំវិញការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិមត៌កពិភពលោកនេះនៅកំពុងបន្តធ្វើទូទាំងព្រះនគរ។ នៅឯស្ថានមន្ទីររដ្ឋវិញ មានចងបដាពាក្យស្លោកអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារយ៉ាងគគ្រិកគគ្រេង។
អ្វីដែលគួរកត់សម្គាល់គឺក្រៅពីភាពជោគជ័យរបស់គណៈប្រតិភូរាជរដ្ឋាភិបាលខេមរជាតិ ក្នុងការឡប់ប៊ីដាក់បញ្ចូលប្រាសាទនេះ ត្រូវបានគេមើលឃើញ និងនិយាយមាត់ចាបមាត់ព្រាបពេញប្រទេសថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ និងគណបក្សរបស់លោកពិតជាទទួលបានក្រេឌីតមួយជើងយ៉ាងធំ ពីប្រាសាទ និងជាពិសេសរដូវកាលបោះឆ្នោតនៅមិនសល់ប៉ុន្មានថ្ងៃទៀតផងនោះ។
ការភ្ជាប់រូបលោកនាយករដ្ឋមន្ត្រីជាមួយនឹងប្រាង្គប្រាសាទព្រះវិហារ នៅតាមទំព័រសារព័ត៌មាននានា និងជាពិសេសនៅតាមខ្នងអាវ ដែលគេយកមកពាក់ក្នុងព្រឹត្តិការណ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិកល្ងាចមិញនេះ ពិតជាចង់មិនចង់ គឺជួយដល់ការឃោសនាបោះឆ្នោតមួយយ៉ាងធំដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាថែមទៀតផង ដោយអត់អស់លុយម៉ារៀល ចំពេញបាន៥ឆ្នាំយ៉ាងគ្រហើៗ។
ជោគជ័យនៃស្នាដៃមិនត្រូវមើលរំលងពីភាពវៃឆ្លាតនៃលោក សុខ អាន និងប្រតិភូគណៈរបស់លោក ហើយយើងជាខ្មែរគួរនាំគ្នាសាទរ និងលើកតម្កើងនូវទឹកដៃនេះខេមរបុត្ត ជាជាងផ្ដល់ក្រឌីតទៅលើគណបក្សមួយទេដឹង? ពិតណាស់នេះជាស្នាដៃដ៏ធំធេងរបស់រាជរដ្ឋាភិបាលជូនជាតិមាតុភូមិ ដែលមានសម្ដេចតេជោដឹកនាំនាវានេះ ចង់មិនចង់លោកត្រូវទទួលបានក្រេឌីតនេះដោយឥតប្រកែកបាន។ គុណូបការៈនេះ គួរឧទ្ទិសជាស្នាដៃកូនខ្មែរទាំងមូល។ កាលដែលនាំគ្នាទាំងហ្វូងទាំងហ្វាយទៅអបអរព្រឹត្តិការណ៍ជាតិ ហើយនាំគ្នាស្រែកជ័យឃោស “ ជយោ! គណបក្សប្រជាជន” ខ្ញុំថាដូចជាមិនសមទេដឹង? ការដែលនាំយកព្រឹត្តិការណ៍ជាតិមកលាយឡំនឹងព្រឹត្តិការណ៍គណបក្សអាចនឹងធ្វើឲ្យយុវជនបាត់ជំនឿដោយមិនដឹងខ្លួន ហើយថ្ងៃក្រោយលែងមាននរណាទៅអបអរដោយសុចរឹត នេះជាគិតយុត្តិដែលអ្នកដឹកនាំគ្រប់គ្នាគួរពិចារណា មិនថាគណបក្សកាន់អំណាច ឬគណបក្សស្រែកឃ្លានអំណាចកាន់។
មិនចាំបាច់និយាយដល់រឿងថៃ បញ្ហាប្រាសាទព្រះវិហារនេះ ចង់មិនចង់ក៏បានធ្វើឲ្យខ្មែរមួយចំនួនមុខមិនសូវជារីកសមប៉ុន្មានដែរទេ។ ជ័យជម្នះសម័យអ៊ីនធ័រណេតពិតជាមិនធម្មតាទេ គឺវិសេសវិសាលជាងសម័យវាយខ្សែលួសសម្បើមក្រៃឫកណាស់។ ១៥ មិថុនា ១៩៦២ ជាបន្តិចម្ដងៗ និងត្រូវជំនួសដោយលេខ៧ កក្កដា ២០០៨ ដែលជាលេខ៧ មហាជ័យជោគទៀតផង។ Sic
ពិតឥតប្រកែកបាន យើងមានថ្ងៃនេះ មានអភិវឌ្ឍន៍ និងសន្តិភាពមកដល់ម៉ោងណេះ មិនអាចបដិសេធបានពីជោគជ័យអមតៈ៧ មករា ទេ។ នេះជាអ្វីដែលលោកនាយកតេជោ និងគណបក្សប្រជាជនតែងតែរំលឹកប្រជាពលរដ្ឋខ្មែរ ថាជាថ្ងៃកំណើតទី២របស់ខ្លួនគ្រប់គ្នា។ យើងចាំមើលតើព្រឹត្តិការណ៍១៥ មិថុនា ១៩៦២ នឹងក្លាយជាព្រឹត្តិការណ៍ដែលគេនាំគ្នារំលឹកចងចាំជាឫសគល់ ៧ កក្កដា ២០០៨ ដែរឬយ៉ាងណា។ ម្ដងនេះដល់ពេលដែលកឈានចូលអន្ទាក់ហើយ។ យើងចាំអ៊ុតមើល នរណាបំភ្លេចនរណាឲ្យប្រាកដ ហេហេ…៕
__________________________________________________________________________
អានអត្ថបទទាក់ទង៖
១. ថ្ងៃនេះទី០២ ខែកក្កដា ឆ្នាំ២០០៨
២. ទេវតាបរាមុខប្រទេសថៃ
៣. ប្រតិកម្មរបស់សម្ដេច ហ៊ុន សែន ចំពោះការឈ្លានពានរបស់ថៃលើប្រាសាទព្រះវិហារ
Miss Venezuela crowned Miss Universe 2008 in Vietnam ! ខែ កក្កដា 14, 2008
Posted by សុភ័ក្ត្រ in English, ពីនេះពីនោះ.2 comments
Hanoi, (dpa) – Venezuela’s Dayana Mendoza, 22, was crowned Miss Universe 2008 on Monday as the glamorous pageant was held for the first time in communist Vietnam.
The pageant hosted by the southern resort city of Nha Trang was staged at 8 am, in order to make the US prime time television slot.
Co-host and former Spice Girl Mel B. couldn’t resist opening the ceremony with a boisterous, “ Good morning, Vietnam!”
She and co-host Jerry Springer introduced the 80 contestants in a loosely defined national costume segment that featured Miss Dominican Republic in a red, white, and blue baseball uniform and Miss USA in a shiny red bikini.
The top 15 did include both mainstream choices of USA, Australia, and Russia alongside Kosovo, the Czech Republic, and Hungary. The audience got a thrill with Miss Vietnam made the cut, but she didn’t get further than that.
The top 15 were cut down to 10 after the swimsuit competition, all under the supervision of an array of expertise. The panel of judges featured famed developer Donald Trump Jr, fashion designer Roberto Cavalli and Bollywood star Eesha Koppikhar.
Next on the venue came the evening gown parade. Springer introduced the competition saying it wasn’t as easy as it looked, noting that some of Miss Universe’s greatest blunders take place during this part of the show. He may have jinxed his representative, as Miss USA sent sequins flying as she tumbled on her entrance.
For those who didn’t make the top choice, there are always the alternative prizes. El Salvador took the Miss Congeniality competition, while Thailand took the best national costume competition for a sequined Thai boxing outfit.

When it came to choosing the top five, the judges took a Latin liking, with Columbia, Venezuela, Dominican Republic and Mexico, rounding off their choices with Russia.
To cut down from the top five, each girl was asked a question by a random judge. Mendoza must have made a great impression, with her response to hair stylist Louis Licari’s question if men or women had it easier in life.
“ Actually, God made us to share and to have differences,” she answered. “ Men think that the fastest way to a point is to go straight. Women know it’s faster to follow and fix the curves.”
As Miss Universe, Mendoza will now move to New York City, where she will replace last year’s winner Miss Japan, Riyo Mori, as the official spokesperson for the HIV/Aids campaign.
Mendoza was crowned Miss Venezuela 2007 on September 13 last year. She has been modeling with Elite Model Management since 2001.
_______________________________________________
Read also:
1. Venezuela repeats at Miss Universe contest




