ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគបញ្ចប់) ខែ កក្កដា 18, 2008
Posted by សុភ័ក្ត្រ in ພາສາລາວ, អំពីសុភ័ក្ត្រ.trackback
● ចំណាប់អារម្មណ៍អំពីស្រុកលាវលើកនេះ
នេះគឺជាលើកទីពីរហើយដែលខ្ញុំបានទៅលេងប្រទេសលាវ បន្ទាប់ពីលើកទីមួយកាលពីចុងឆ្នាំ២០០៤។ ស្រុកលាវគ្រានេះខុសពីកាលឆ្នាំទៅលើកមុនឆ្ងាយណាស់ ជាពិសេសនគរហ្លួងវៀងច័ន្ទន៍។
ហេដ្ឋារចនាសម្ព័ន្ធស្រុកលាវបានរីកចម្រើនគួរជាទីមោទន ទីក្រុងវៀងច័ន្ទន៍មានមនុស្សរស់នៅច្រើនជាងមុន ហើយស្រស់បំព្រងទៀតផង។ អ្វីដែលគួរសសើរនោះ គឺទីក្រុងនេះ ថ្វីដ្បិតតែតូចមែន តែគេចេះគ្រប់គ្រង និងរៀបចំបានល្អណាស់ គឺរៀបចំបានស្អាតជាងភ្នំពេញឆ្ងាយណាស់។
ផ្លូវថ្នល់ចាក់ជ័រយ៉ាងស្អាត និងមិនមានធុលីហុយដូចនៅភ្នំពេញឡើយ។ ប្រជាជនរស់នៅក្នុងទីក្រុងមានសណ្ដាប់ធ្នាប់ និងមានសុជីវធម៌គួរជាទីស្រឡាញ់ និងអត់សសើរមិនបាន។
អ្វីដែលមិនប្លែកនោះ គឺប្រទេសនេះនៅតែនិយមទូរទស្សន៍ថៃ ដែលមិនខុសកាលពីលើកមុនដែលខ្ញុំមកទេ។ គ្រប់ផ្ទះសុទ្ធតែបើកទូរទស្សន៍ថៃ ហើយជាពិសេសទៅទៀតនោះ នៅតាមទីសាធារណៈ ដូចជាផ្សារទំនើប ចំណតរថក្រុង ក៏ចាក់បញ្ចាំងទូរទស្សន៍ថៃជាចំហដែរ។
ក្រៅពីទេសភាពដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ប្រទេសនេះក៏នៅមានភាពទាក់ទាញជាច្រើនផងទៀត ដូចជាបរិការរបស់ប្រជាជន និងសេវាប្រកបដោយភាពថ្លៃថ្នូរមិនចាញ់ប្រទេសថៃប៉ុន្មានឡើយ៕
សូមអញ្ជើញទស្សនាវីដេអូខ្លីៗស្ដីពីដំណើរកម្សាន្តទៅប្រទេសលាវគ្រានេះដូចតទៅ៖
អានអត្ថបទ៖ ដំណើរកម្សាន្តទៅប្រទេសលាវ លើកទី២ (ភាគ៨)







ដំបូងពេលមើលវិដេអូពី ស្រុកលាវ មានអារម្មណ៍ថា មិនសូវអន់ប៉ុន្មានទេ តែពេលឃើញស្រុកថៃវិញ បានមានអារម្មណ៍ថាក្រុងលាវនឹងដូចនៅស្រែអញ្ចឹង ។ រីឯ ប្រជាជនលាវវិញ ខ្ញុំមិនយល់ដូចសុភ័ក្រ្តដែលនិយាយថា មានភាពថ្លៃថ្នូរនោះ ព្រោះអាជាតិសាសន៏ជាជាតិសាសន៏គ្មានកំណើតទេ ពួកវាមានអំនួតណាស់នៅ ពេលវាចេះនិយាយភាសាសៀមបានល្អ ។ បើប្រៀបធៀបនឹងពួកសៀម ខ្ញុំស្អប់ពួកអាលាវនឹងជាងសៀមទៅទៀត ។ ចាំបានកាលពីមុន ខ្ញុំធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋានសៀម ពួកអាលាវនឹងហើយ ដែលព្រួតគ្នាជាមួយអាសៀម ធ្វើបាបពួកខ្មែរស្ទើរងាប់ ។ មានអាខ្លះអោយពួកខ្មែរយើងសុំទោសពួកសៀម នៅពេលដឹងថាខ្មែរវាយស្ថានទូតសៀមនៅភ្នំពេញ ។
they are very weak people. They accepted to stay under vietnamese cotrol.