បរាជ័យអ្វីដែលគេហៅថាកិច្ចចរចាខ្មែរ-ថៃ ខែ កក្កដា 22, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.20 comments
កិច្ចចរចាកាលពីម្សិលមិញនេះ ដែលដឹកនាំដោយលោកទា បាញ់ ពីខាងខ្មែរយើងនោះ ជាមួយភាគីថៃនៅក្នុងខេត្តស្រះកែវ ដែនថៃនោះ បានទទួលត្រឹមសេរ៉ូពងទា គ្មានបានការស្អីទេ ក្រៅពីការចាញ់ប្រៀបថៃទាំងស្រុង។
រឿងរ៉ាវកើតចេញពីអាឆ្កួត (លោកនាយករដ្ឋមន្ត្រីថៃហៅពួកបីនាក់នោះថាអាឆ្កួត) ៣នាក់សោះ បានធ្វើឲ្យស្ថានភាពស្រុកខ្មែរ និងថៃត្រូវមកប្រឈមមុខដាក់គ្នាខ្លាំងទៅៗពីមួយថ្ងៃៗ និងធ្វើឲ្យទំនាក់ទំនងទ្វេរភាគីកាន់តែស្ថិតក្នុងសភាពយ៉ាប់យឺនទៅៗព្រមជាមួយគ្នាផងដែរ។
ភាគីកងទ័ពថៃមិនព្រមដកកងទ័ពចេញពីវត្តខ្មែរ និងស្ថានភាពប្រក្រតីដូចមុនថ្ងៃទី១៥ កក្កដាទេ ហើយថែមទាំងកិច្ចពិភាក្សាខ្វែងគំនិតគ្នាក៏ព្រោះម្នាក់ៗអាងផែនទីយកទៅប្រើប្រាស់តែរៀងៗខ្លួន។
● កម្ពុជាចាញ់ប្រៀបថៃ
មានប្រភពមួយចំនួនបាននាំគ្នារអ៊ូថាហេតុអ្វីបានជាទៅចរចានៅស្រុកថៃទៅវិញ។ ការដែលរដ្ឋមន្ត្រីខ្មែរលើកគ្នាទៅចរចានៅស្រុកថៃបានធ្វើឲ្យថៃមានលក្ខណៈយកប្រៀបលើកម្ពុជាបានយ៉ាងច្រើន។ ទាំងអ្នកសារព័ត៌មានថៃលើកគ្នាទៅយ៉ាងគគ្រឹកគគ្រេង ជាលក្ខណៈបំបាក់ស្មារតីមួយ ថែមទាំងជំរុញឲ្យលោករដ្ឋមន្ត្រីខ្មែរ ត្រូវប្រើប្រាស់ភាសាថៃឆ្លងឆ្លើយជាមួយអ្នកកាសែតថៃផងទៀត។ Sic
ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអំពាវនាវគ្រប់គ្នាចាប់ពីពេលនេះតទៅពហិការ ប្រើប្រាស់ ឬទិញដូររបស់របរថៃ និងផ្អាកធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើមិនចាំបាច់។ គ្រប់គ្នាត្រូវតាមដានសភាពការណ៍ជាបន្តទៅទៀត ជាពិសេសតាមប្រភពពីស្រុកថៃឲ្យបានច្រើន។ រួមគ្នាបន្តផ្ដល់កម្លាំងចិត្តដល់យុទ្ធជនខ្មែរ នៅប្រាសាទព្រះវិហារ ដើម្បីការពារមត៌កដូនតាឲ្យបានគង់នៅជាដរាបតទៅ និងបួងសួងវត្ថុស័ក្ដសិទ្ធិក្នុងលោក កម្ចាត់ពួកសត្រូវឈ្លានពានឲ្យរលាយសូនសុងឆាប់ៗនាពេលខាងមុខនេះ៕






