បរាជ័យអ្វីដែលគេហៅថាកិច្ចចរចាខ្មែរ-ថៃ ខែ កក្កដា 22, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
កិច្ចចរចាកាលពីម្សិលមិញនេះ ដែលដឹកនាំដោយលោកទា បាញ់ ពីខាងខ្មែរយើងនោះ ជាមួយភាគីថៃនៅក្នុងខេត្តស្រះកែវ ដែនថៃនោះ បានទទួលត្រឹមសេរ៉ូពងទា គ្មានបានការស្អីទេ ក្រៅពីការចាញ់ប្រៀបថៃទាំងស្រុង។
រឿងរ៉ាវកើតចេញពីអាឆ្កួត (លោកនាយករដ្ឋមន្ត្រីថៃហៅពួកបីនាក់នោះថាអាឆ្កួត) ៣នាក់សោះ បានធ្វើឲ្យស្ថានភាពស្រុកខ្មែរ និងថៃត្រូវមកប្រឈមមុខដាក់គ្នាខ្លាំងទៅៗពីមួយថ្ងៃៗ និងធ្វើឲ្យទំនាក់ទំនងទ្វេរភាគីកាន់តែស្ថិតក្នុងសភាពយ៉ាប់យឺនទៅៗព្រមជាមួយគ្នាផងដែរ។
ភាគីកងទ័ពថៃមិនព្រមដកកងទ័ពចេញពីវត្តខ្មែរ និងស្ថានភាពប្រក្រតីដូចមុនថ្ងៃទី១៥ កក្កដាទេ ហើយថែមទាំងកិច្ចពិភាក្សាខ្វែងគំនិតគ្នាក៏ព្រោះម្នាក់ៗអាងផែនទីយកទៅប្រើប្រាស់តែរៀងៗខ្លួន។
● កម្ពុជាចាញ់ប្រៀបថៃ
មានប្រភពមួយចំនួនបាននាំគ្នារអ៊ូថាហេតុអ្វីបានជាទៅចរចានៅស្រុកថៃទៅវិញ។ ការដែលរដ្ឋមន្ត្រីខ្មែរលើកគ្នាទៅចរចានៅស្រុកថៃបានធ្វើឲ្យថៃមានលក្ខណៈយកប្រៀបលើកម្ពុជាបានយ៉ាងច្រើន។ ទាំងអ្នកសារព័ត៌មានថៃលើកគ្នាទៅយ៉ាងគគ្រឹកគគ្រេង ជាលក្ខណៈបំបាក់ស្មារតីមួយ ថែមទាំងជំរុញឲ្យលោករដ្ឋមន្ត្រីខ្មែរ ត្រូវប្រើប្រាស់ភាសាថៃឆ្លងឆ្លើយជាមួយអ្នកកាសែតថៃផងទៀត។ Sic
ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអំពាវនាវគ្រប់គ្នាចាប់ពីពេលនេះតទៅពហិការ ប្រើប្រាស់ ឬទិញដូររបស់របរថៃ និងផ្អាកធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើមិនចាំបាច់។ គ្រប់គ្នាត្រូវតាមដានសភាពការណ៍ជាបន្តទៅទៀត ជាពិសេសតាមប្រភពពីស្រុកថៃឲ្យបានច្រើន។ រួមគ្នាបន្តផ្ដល់កម្លាំងចិត្តដល់យុទ្ធជនខ្មែរ នៅប្រាសាទព្រះវិហារ ដើម្បីការពារមត៌កដូនតាឲ្យបានគង់នៅជាដរាបតទៅ និងបួងសួងវត្ថុស័ក្ដសិទ្ធិក្នុងលោក កម្ចាត់ពួកសត្រូវឈ្លានពានឲ្យរលាយសូនសុងឆាប់ៗនាពេលខាងមុខនេះ៕







ប្រយ័ត្នចាញ់កលល្បិចសៀមដូចសម័យលង្វែក!!!
ធាតុពិត រឿងរ៉ាវទាំងនេះមិនមែនកើតឡើងដោយសារអាឆ្កួតបីនាក់ដូចដែលនាយករដ្ឋមន្រ្តីសៀមលើកឡើងឡើយ។ នេះគឺជាឧបាយកលយ៉ាងច្បាស់ ក្រឡែតរបស់សៀម វាជាការសំដែងល្ខោនដើម្បីបំភ័ន្ដភ្នែកខ្មែរពីសំណាក់ រដ្ឋាភិបាល និងគណបក្សប្រឆាំងរបស់សៀម។ សួរថា ប្រសិនបើរឿងកើត ចេញពីអា៣នាក់នោះមែន ចុះហេតុអ្វីក៏រដ្ឋាភិបាលសៀមទប់មិនបាន គ្រាន់តែ ៣នាក់សោះ ហើយចាំបាច់បញ្ចូនទ័ពមកកាន់ព្រំដែនធ្វើអ្វី?!
យើងបានដឹងហើយថា ទោះជាគ្រប់សម័យកាល កាលៈទេសៈណាក៏ដោយ ក៏សៀមមិនដែលបោះបង់គំនិតទុរយសរបស់ខ្លួនក្នុងការកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរឡើយ ក៏ប៉ុន្តែពេលនេះ “ អង្ករបានក្លាយទៅជាបាយហើយ” ក្រោយការសំរេចរបស់យូណេស្កូក្នុងការដាក់ប្រាសាទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សំរាប់សៀមពេលនេះ គ្មានអ្វីនឹងថ្លែងទេ អ្វីដែលគេអាចសងសឹក មកខ្មែរវិញបានគឺ មានតែការកំទេចប្រាសាទចោលតែប៉ុណ្ណោះ ដូចពាក្យកំប្លែង តែងពោលថា “ ប្រសិនបើបងយកអូនមិនបាន នរណាក៏យកអូនមិនបានដែរ” ។
សូមបន្តទៀត…
ម្យ៉ាងវិញទៀត ដូចអ្វីដែលសុភ័ក្ត្របានលើកឡើងគឺពិតជាសមស្រប ក្នុងនាមជាកូនខ្មែរអ្នកស្នេហាជាតិដ៏ឧតុង្គឧត្តម យើងត្រូវតែពហិការនិងអ្វីក៏ដោយឲតែពាក់ព័ន្ធនឹងសៀម ហើយជំរះចោលនូវអ្វីដែលពាក់ព័ន្ធជាមួយសៀមកន្លងមក។ ធ្វើបានបែបនេះ ទោះតិចក្ដី ច្រើនក្ដី យើងពិតជាអាចបង្អាក់សេដ្ឋកិច្ចរបស់សៀមបានមួយកំរិត ហើយលើកស្ទួយសេដ្ឋកិច្ចជាតិយើងបានមួយកំរិតដែរ។
ចំពោះអ្វីដែលហៅថាជាការចរចានោះគឺវាមិនសមហេតុសមផលទាល់តែសោះ ហេតុអ្វីក៏យើងត្រូវចរចា ប្រសិនបើយើងមិនមែនជាអ្នកបង្កើតនូវបញ្ហាផងនោះ?!
ចាំមើលលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅសឹង្ហបុរីសិន…តើវានឹងទៅជាយ៉ាងណា? យើងគួរតែប្រើកិច្ចប្រជុំនេះ ដើម្បីដាក់សំពាធ និងកំណត់ឱសានុវាទទៅលើរដ្ឋាភិបាលសៀមឲដកទ័ពជាបន្ទាន់ចេញពីអធិបតេយ្យភាពដែនដីខ្មែរ មុននឹងប្រើប្រាស់មធ្យោបាយចុងក្រោយរបស់យើងគឺ ការស្នើសុំជំនួយអន្តរាគមន៍ពីកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ខ្ញុំធ្វើហើយតើ អាលូវ សាប៊ូស្អី ម៉ាកលុចដែលអាសារប្រើនោះខ្ញុំដូរមកប្រើសាប៊ូផស់កូរ៉េវិញហើយ ហើយមីខ្ញុំទិញ “ មីយើង” ពួកយើងនាំគ្នាដូរបន្តិចម្តងៗទៅ ចាំមើលអាប្រែតសៀមផ្អេរ ហ្នឹងមានអីក្អកទៀត សេដ្ឋកិច្ចផ្សារភាគហ៊ុនស្រុកវាក៍កំពុងធ្លាក់ចុះបណ្តើរៗ ហេហេហេ…មិនយូរទេហែង អាសៀម ស្រុកហែងនឹងចលាចលរត់ជាន់ជើងគ្នាហើយ…
បើអ្នកណាប្រើផលិតផលសៀមស្មើនឹង ជួយសៀម។ អ្នកជួយសៀមគឺក្បត់ជាតិ។ អ្នកក្បត់ជាតិគឺជាសត្វ។ ថ្នាំដុសធ្មេញ សាប៊ូ គ្រឿងសំអាង ចំណីអាហារ នំនែក សំភារៈប្រើប្រាស់…ត្រូវទប់ស្កាត់ដល់ដង្ហើមចុងក្រោយ! សំលាប់សៀមមុន សំលាប់យួនតាមក្រោយ!
ខ្ញុំរងចាំមើលថៃធ្វើមុខស្អុយដូចកាពិលើឆាកអន្តរជាតិ ទង្វើរបស់ទាំងអស់របស់ថៃគឺខុសទាំងស្រុង និងមិនអាចប្រកែកបាននៅភាពច្រឡោងខាមឥតអៀនខ្មាស។
please go to http://www.channelnewsasia.com and vote at the QUICK POLL (located at the lower left part) to place the dispute in the very first ranking in the agenda of a proposed meeting between ASEAN Ministers and their ARF counterparts EU in Singapore.
សុភ័ក្រ្ត ហេតុអ្វីមិនលុបអក្សរសៀម ដែលមានក្នុងប្លុកនេះឲអស់ទៅ ទុកវាធ្វើអ្វី។
គួរអោយសោកស្តាយណាស់ដែលកិច្ចចរចានេះត្រូវបរាជ័យនោះ!
សង្ឃឹមថាថៃនឹងមិនអានធ្វើអ្វីលើប្រជាជនខ្មែរក៏ដូចជាលើព្រះវិហារដែរ!
បងផេងជីម៉េចចង់លេងសំលាប់គ្នាហើយបង?
តាមការពិតទៅខ្មែរយើងមិនគួរប្រើប្រាស់របស់របររបស់ថៃតទៅទៀត
ទេ!ព្រោះគេធ្វើយ៉ាងនេះដាក់យើងទៅហើយនោះ!
ប្អូនយល់ស្របតាមគំនិតរបស់បងផេងជីនិងបងបណ្ឌិត!
ខ្មែរយើងគួរតែលើកតំកើងឡើងវិញនូវវិស័យកសិកម្មក៏ដូច
ជាផ្តល់ទំនុកចិត្តដល់ប្រជាកសិករដើម្បីអោយពួកគេងើប
ឡើងធ្វើកសិកម្មឡើងវិញ។
ធ្វើបែបនេះយើងនឹងអាចមានរបស់របរនៅទីផ្សាររបស់យើង
ហើយក៏នាំចូលនូវផលិតផលរបស់សៀមនឹងធ្លាក់ចុះជាលំដាប់៕
sorry i cannot type khmer in my XP, it’s not work with some of the keypad. I’m one of khmer blood of khmer, I’m really happy that our khmer people stop using that Siam product. I just know a little bit of the siam economy. The big market of Siam is Cambodia, so i believed that if all cambodian will stop using the siam product the entire country, then siam economy will be bad. then, i hope that Khmer economy will rise up like our new sky skaper is rising day by day. job will more provided to all the cambodian people and GDP will be increse also. The same thing like the Jan 28 2003, all the siam bussiness in Phnome Penh is fired, all the siam schools are closed and destroyed and all the siam people back to their country.
Haa Jey Yo Kampuchea.
ប្រសិនបើខ្មែរគ្រប់ៗរូបធ្វើពហិការនូវរាល់ផលិតផលដែលបាននាំមកពីប្រទេសថៃ ដែលនាំចូលដោយពាណិជ្ជករធំៗក្ដី ឬតូចៗក្ដី មិនយូរទេការនាំចេញនូវផលិតផលរបស់ថៃនឹងធ្លាក់ចុះ។ ក៏ប៉ុន្តែប្រសិនបើយើងចេញតែទ្រឹស្ដី តែគ្មានការអនុវត្តន៍ក៏វាគ្មានប្រយោជន៍អ្វីដែរ! កូនខ្មែរគ្រប់ៗរូបគួរតែលើកតម្កើងនូវគ្រប់ផលិតផលទាំងអស់របស់ខ្មែរ។
ម្យ៉ាងវិញទៀតការចូលឈ្លានពានរបស់ថៃក៏គឺដោយសាររាជរដ្ឋាភិបាលខ្មែរទាំងស្រុង។ ព្រោះថារដ្ឋាភិបាលទទួលស្គាល់នូវផែនទីដែលគូរជាឯកតោភាគីដោយសារថៃសុទ្ធសាធ។ ប្រសិនបើរដ្ឋាភិបាលមិនទទួលស្គាល់នូវផែនទីដែលគូរថ្មីហើយប្រើផែនទីដែលមានចំណាស់មួយសតវត្សរ៍ទៅហើយនោះ ប្រហែលជាមិនដល់ថ្នាក់នេះទេមើល៍ទៅ!?
តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលខ្មែរត្រូវតែយកបញ្ហានេះទៅដោះស្រាយនៅឯតុលាការអន្តរជាតិនៃ អ.ស.ប. បើពុំដូច្នោះទេច្បាស់ជាយ៉ាប់ ហើយ ហើយឯចំពោះបញ្ហាព្រំដែនខ្មែរ-យួន ឬ ខ្មែរ-លាវ ក៏ត្រូវធ្វើដូចគ្នានេះដែរ។ នេះគ្រាន់តែជាយោបល់របស់ខ្ញុំតែប៉ុណ្ណោះ។
រដ្ឋាភិបាលមិនបានទទួលស្គាល់ផែនទីដែលគូសដោយភាគីថៃនោះទេ លោកគួរតាមដានសភាពការណ៍ឲ្យបានច្រើនបន្តិច កុំចេះតែពូកែចោទ លោកកូនខ្មែរបារាំង។ បើរដ្ឋាភិបាលទទួលស្គាល់មែនម្ល៉េះសមការចរចានោះ ទទួលបានជោគជ័យហើយ! បរាជ័យដោយសារតែខ្មែរយើងមិនព្រមទទួលយកតាមផែនទីដែលភាគីថៃគូសនេះឯង។
បញ្ហានេះពិតជាបញ្ហាដ៏ស្មុគស្មាញ និងពិបាកដោះស្រាយមួយ។ សង្ឃឹមថាអ្វីៗនឹង បានប្រសើរជាងមុន!
យុត្តិធម៌ប្រាកដជាមាន! ថៃនឹងចាញ់ម្ដងទៀត ហើយការចាញ់លើកនេះក៏នឹងបង្ហាញពិភពលោកឱ្យដឹងថា សារជាតិរបស់ថៃគឺបែបណា! វាគឺជាការអាម៉ាស់មួយដែលថៃមកឈ្លានពានខ្មែរដោយប្រើវិធីគម្រក់របៀបនេះ!
»គ្រប់គ្នា៖ សង្ឃឹមថា ក្រោយពីទាំងអស់គ្នារួមគ្នាធ្វើពហិការមិនប្រើសម្ភារៈរបស់ថៃ សូមមេត្តា ជួយជ្រោមជ្រែងផលិតផលរបស់ខ្មែរយើងឡើង!!! ខ្មែរស្រឡាញ់ខ្មែរ, មិនអញ្ចឹង!?
បើពឹងទេវតាមិនច្បាស់ថាមាន បើពឹងអាស៊ានដូចពឹងក្តិតគេ
បើពឹងបរទេសដូចខ្យល់ទទេ បើពឹងលើខ្មែរគ្រាន់សង្ឃឹមខ្លះ។
អាស៊ានដូចជាអត់បានការ ព្រោះថាសៀមជាសមាជិកច្បងមួយក្នុងចំណោមសមាជិកច្បងសំខាន់ទាំង៥របស់អាស៊ាន។ អាស៊ានកំពុងតែបង្ហាញនូវភាពទន់ខ្សោយរបស់ខ្លួន និងភាពលំអៀងក្នុងពេលដែលខ្មែរស្នើសុំអោយជួយដោះ ស្រាយជម្លោះដែលសៀមឈ្លានពានខ្ែមរ។ អាស៊ានមិនមានប្រតិកម្មអី្វទាំងអស់ នូវពេលដែលសៀមនិយាយថា ហាមមិនអោយអាស៊ានលូកដៃចូលក្នុងរឿង ជម្លោះនោះ។
េពលនេះកូនច្បងអាស៊ានកំពុងតែរំលោភលើបូរណភាពដែនដីខ្ែមរ ដែលជាកូន ពៅក្នុងសមាជិកអាស៊ាន។
តើយើងត្រូវធ្វើយ៉ាងម៉េច ដើម្បីអោយការឈប់ប្រើផលិតផលសៀមបានស្ថិត ស្ថេរជារៀងរហូត? តើយើងមានមធ្យោបាយយ៉ាងណា បើភាគច្រើននៃសំភារៈ ប្រើប្រចាំរបស់ប្រជាជនខ្មែរស្ទើរតែទាំងស្រុង គឺផលិតផលសៀម។ បើសិនជាមានក្រុមហ៊ុនខ្ែមរធ្វើកិច្ចសហការជាមួយប្រទេសម៉ាឡេ ចិន និងកូរ៉េ អោយបានច្រើន ដោយនាំចូលផលិតផលរបស់ប្រទេសទាំងនោះចូលផ្តាច់មុខហើយរដ្ឋាភិបាលខ្ែមរធ្វើការបន្ឋូរបន្ថយពន្ឋនាំចូលច្រើន នោះការពហិការមិនប្រើផលិតផលសៀមនឹងបានជោគជ័យ។
ការមិនប្រើផលិតផលរបស់ថៃគឺអាស្រ័យលើប្រជាជន
និងរដ្ឋាភិបាលខ្មែរយើង!
កំភ្លេចចោរយួន
កំភ្លេចចោរយួន ចូលមកពាសពេញលើទឹកដីខ្មែរស្ទើតែអស់ទៅហើយ។
នាមជាកូនខ្មែរមួយរូប។