jump to navigation

អេស​អ៊ឹម​អេស​ច្របល់​ស្រុក​ខ្មែរ ខែ កក្កដា 24, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ដំណឹង​អកុសល​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ បាន​បោះ​ត​គ្នា​ពី​មួយ​ទៅ​មួយ​តាម​រយៈ​សារ​អេស​អ៊ឹម​អេស ថា​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ហើយ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ម្នាក់​ៗ​នៅ​ក្នុង​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​នាំ​គ្នា​ជ្រួល​ច្របល់ លែង​មាន​អារម្មណ៍​ធ្វើ​ការ ឯ​អ្នក​ដែល​ជាប់​ត្រេននីង​ក៏​ឈប់​អស់​ទាំង​គ្រូ​ទាំង​សិស្ស នាំ​គ្នា​ចេញ​មក​ក្រៅ​និយាយ​គ្នា​អេចអូច​ៗ ឯ​ខ្ញុំ​ឯ​ណេះ​បើក​វេបសៃត៍​មើល​តាម​រក​ប្រភព​គ្រប់​ទាំង​អស់ ឃើញ​ថា​គ្មាន​ព័ត៌មាន​ដូច​ដែល​បាន​ផ្ញើ​បន្ត​គ្នា​នេះ​ទេ។

មិន​អស់​ចិត្ត​ទូរស័ព្ទ​សួរ​បណ្ដាញ​អ្ន​ក​កាសែត ទាំង​នៅ​ភ្នំពេញ​និង​នៅ​ព្រះវិហារ ទើប​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការ​ថា​ជា​ការ​មិន​ពិត​ទេ ក៏​ទើប​អស់​ចិត្ត​នឹង​រាង​ធូរ​ចិត្ត​បន្តិច​មក​វិញ។

ខ្ញុំ​មិន​ដឹង​ថា​ជា​ល្បិច​នរណា មាន​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​ទេ ក្នុង​ការ​នាំ​គ្នា​ផ្ញើ​សារ​មិន​ពិត​ពាស​ពេញ​ស្រុក​យ៉ាង​ដូច​នេះ។ ខ្ញុំ​សូម​សំណូម​ពរ​អ្នក​ទាំង​អស់​គ្នា​មុន​នឹង​ផ្ញើ​សារ​បន្ត​គ្នា​សូម​ពិចារណា​សិន និង​រក​ប្រភព​ព័ត៌មាន​ពិត​ប្រាកដ​សិន មុន​នឹង​ផ្ញើ​បន្ត​ទៅ​អ្នក​ទី​បី​នោះ។ ការ​ដែល​យើង​ផ្ញើ​បន្ត​ដោយ​ល្ងិតល្ងង់​នោះ វា​មិន​បាន​ជួយ​អ្វី​ដល់​ស្រុក​យើង​ទេ ថែម​ទាំង​អាច​បំផ្លាញ​ស្រុក​យើង​ទៀត​ផង។ សូម​កុំ​ភ្លេច​ព្រឹត្តិការណ៍​ដុត​ស្ថាន​ទូត​ថៃ​ពី​ឆ្នាំ​២០០៣​ឲ្យ​សោះ។

សូម​លោក​អ្នក​ជឿ​ជាក់​លើ​ស្នាដៃ​រដ្ឋាភិបាល និង​បួងសួង​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ឈាន​ទៅ​រក​ការ​ប្រយុទ្ធ​គ្នា​ឲ្យ​សោះ យើង​នឹង​រក​វិធី​គ្រប់​បែប​យ៉ាង​តាម​រយៈ​ច្បាប់​អន្តរជាតិ និង​ការទូត ដើម្បី​យក​ឈ្នះ​សត្រូវ​ជូន​ជាតិ​មាតុភូមិ​ម្ដង​ទៀត​ជា​មិន​ខាន នៅ​ពេល​នោះ​ហើយ​ដែល​ប្រទេស​នោះ នឹង​ត្រូវ​រង​អាម៉ាស​បាក់​មុខ​មិន​រួច និង​ត្រូវ​ទទួល​រង​បណ្ដាសារ រលាយ​ហិនហោច​ជាក់​ជា​មិន​ខាន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

វិចារ»

1. Virya - ខែ កក្កដា 25, 2008

ខ្ញុំ​បាន​មួយ​នឹង​គដែរ​!

2. Khmer Emperor - ខែ កក្កដា 25, 2008

I did not get such a crazy message….How lucky I was……

3. sorsor - ខែ កក្កដា 25, 2008

ខ្ញុំ​សូមគាំទ្រ។
តែសូមសួរមួយ ថាការធ្វើពហិការទំនិញថៃមានផលចំណេចនិងការបះពាល់អីខ្លះដល់សេដ្ឋកិច្ចខ្មែរ?

4. poleak - ខែ កក្កដា 25, 2008

even in US got one too. i think Khmer arround the globe will get it like me.

5. សូភ័ក្តយែល! - ខែ កក្កដា 27, 2008

សៀមផុងខ្លួនជ្រៅពីមហិច្ជតាលោភលន់របស់ខ្លួន

ការរំលោភលើបូរណៈភាពដែនដីរបស់ខ្មែរ ពីសំណាក់សៀមដោយខុសច្បាប់ និងប្រើ​កងយោធាសៀមក្នុងគោលបំណងធ្វើអោយខ្មែរខឹង ដែលអាចនឹង បង្ករជម្លោះនៅតាមព្រំដែខ្មែរ-សៀម ប៉ុន្តែគោលបំណងនោះត្រូវបានបរាជ័យ។ ការផ្គើនរបស់សៀម និងចាក់ចំណុចរសើចរបស់ខ្មែរ ដែលសៀមបាន​ទទួល បទពិសោធន៍លើខ្មែរកាលពីឆ្នាំ២០០៣​លើរឿងពាក្យចរចាមរាមនៃប្រាសាទ អង្គរវត្ត ដែលេកើតចេញពីបណ្តាញផ្សព្វផ្សាយសៀមថា តារាឯកស្រីនាង ផ្កាយព្រឹក បាននិយាយថាប្រាសាទអង្គរវត្តជារបស់សៀមនោះ ត្រូវទទួល បរាជ័យនៅពេលនេះ។ ពាក្យចរចាមរាមនោះ បានធ្វើអោយប្រជាជនខ្មែរខឹង យ៉ាងខ្លាំង ដោយប្រើកំហឹងដោះស្រាយ និងរំសាយកំហឹងដែលនាំប្រទេស ជាតិខាតប្រយោជន៍យ៉ាងច្រើន​និងអន្តរជាតិវាយតំលៃមិនល្អចំពោះ ជាតិសាសន៍ខ្មែរយើង។​ ដោយសារតែដានស្រមោល និងភាព​ឆាប់រសើប និងចំណុចខ្សោយ របស់ខ្មែរឆាប់ខឹងនោះ បានធ្វើអោយសៀមចាប់ចំណុច ខ្សោយខ្មែរ បាន ហើយចង់ប្រើប្រាស់បទពិសោធន៍នេះម្តងទៀតមកលើខ្មែរ ដែលធ្វើយ៉ាងណាអោយខ្មែរខឹងផ្ទុះ អាវុធមុន ហើយសៀមនឹងយកលេសនេះ ទៅជាការការពារខ្លួនវាយបកមកវិញ ដែលហេតុការណ៏នេះអាចបំភាន់ អន្តរជាតិថាខ្មែរយើងខុស ហើយសន្មត់ថាជាតិខ្មែរចូលចិត្តប្រើហឹង្សា ដោះស្រាយជំលោះ និងអាចខូចខាតដល់ប្រាង្គប្រាសាទព្រះវិហារទៀតផង។ ចូលខ្មែរទាំងអស់រួមសាមគ្គីគ្នា អត់ធ្មត់ និងរួមគ្នាការពារទឹកដីមាតុភូមិអង្គរ របស់ខ្មែរយើង។ បើសិនជាមានសង្រ្គាមកើតឡើងពីការឈ្លានពានរបស់សៀម មកលើខ្មែរ ហើយខ្វះខាតកងទ័ព ខុំ្ញសុខចិត្តចូលបំរើកងទ័ពដើម្បីការពារមាតុ ភូមិ បូរណភាពទឹកដីអង្គរ។