jump to navigation

អវសាន​ក្រសួង​ការបរទេស ខែ សីហា 19, 2008

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ព្រឹក​មិញ​នេះ​ខ្ញុំ​ចេញ​ស្ថានទូត​ថៃ​ដើម្បី​ទៅ​ធ្វើ​ទិដ្ឋាការ​ចេញ​ទៅ​សិក្សា បន្ទាប់​មក​ខ្ញុំ​ចេញ​ទៅ​ក្រសួង​ការបរទេស។ មើល​ទៅ​ខ្ញុំ​មិន​ទំនង​ជា​អាច​សុំ​ព្យួរ​បាន​ទេ។ អ្វី​ៗ​ទាំង​អស់​ហាក់​ដូច​ជា​បង្ខំ​ខ្ញុំ​ដើម្បី​ទាត់​ចោល​ក្របខណ្ឌ​ក្រសួង​ការបរទេស​ដែល​ម្នាក់​ៗ​ខំ​សូក​លុយ​ដើម្បី​បាន​ចូល​ធ្វើ​ការ​នៅ​ទី​នោះ​ទៅ​វិញ។

ការងារ​ច្រើន​អនេក​នៅ​កន្លែង​សព្វ​ថ្ងៃ​ និង​ដើម្បី​តាំង​ចិត្ត​ចាប់​យក​អ្វី​មួយ​ឲ្យ​ប្រាកដ​សម្រាប់​ខ្លួន ខ្ញុំ​ត្រូវ​ចាំ​បាច់​ហ៊ាន​និយាយ និង​ហ៊ាន​ធ្វើ​ថា​ខ្ញុំ​សុំ​ឈប់។ សួរ​ថា​ខ្ញុំ​ស្ដាយ​និង​ក្រប​ខណ្ឌ​ក្រសួង​ដែល​ទើប​ប្រឡង​ជាប់ មិន​ទាំង​ទាន់​បាន​ធ្វើ​ការ​ក្ដៅ​គូថ​នេះ​ដែរ​ឬ​ទេ? ចម្លើយ! ពិត​ជា “ បាទ” ខ្ញុំ​ស្ដាយ។

ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ក្រសួង​ទាំង​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ត្រង់​ដើម្បី​បំពេញ​ពាក្យ​សុំ​ឈប់​តាម​ផ្លូវ​ការ ដែល​មាន​អ្នក​ខ្លះ​តាម​ចំអក​ឲ្យ​ថា ចាំ​បាច់​ធ្វើ​ប្រតូកូ​បែប​នេះ​ធ្វើ​អ្វី នាំ​តែ​គេ​កេង​ចំណេញ​ឈ្មោះ ដាក់​លក់​បាន​លុយ​ឥត​អំពើ, ចង់​ឈប់​ម៉េច​មិន​ឈប់​ម្ដង​ទៅ​ ធ្វើ​ឯង​ថ្លៃ​ថ្នូរ​អី ទៅ​ចាំ​បាច់​ខ្វល់​អី លៃលក​ស៊ីសស៊ុះ​តាម​ក្រោម​ទុក ឲ្យ​លុយ​គេ​ខ្លះ​ទៅ​នឹង​បាន​សល់​ឈ្មោះ​មក​វិញ​បាន​ធ្វើ​ការ។ និយាយ​ដោយ​ស្មោះ​ចុះ ខ្ញុំ​ថា​ជា​មនុស្ស​ម៉ឺស​ៗ ក៏​ថា​បាន មិន​សូវ​ចេះ​និយាយ និង​ធ្វើ​រឿង​យ៉ាង​នេះ​សោះ ម្យ៉ាង​ខ្ញុំ​ហាក់​ធុញ និង​ខ្ជិល​សម្បើម​ណាស់។

ណាស់​ហ្អើយ! កុំ​ឲ្យ​ថោក​តាំង​ខ្លួន​ជា​មនុស្ស​លោក ធ្វើ​តាម​ច្បាប់​គេ​ឲ្យ​ចប់​ចុង​ចប់​ដើម​ទៅ ម្ល៉េះ​យើង​បាន​ធូរ​ទ្រូង​មិន​ចាំ​បាច់​លួច​ចេញ​ចូល​ៗ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដូច​សព្វ​ថ្ងៃ​នេះ​ថ្វី។ បើ​វាសនា​កំណត់​ថា​យើង​បាន​ធ្វើ​ការ​នៅ​ទី​នោះ​មែន​ ខ្ញុំ​ថា​មិន​រួច​ផុត​ពី​កណ្ដាប់​ដៃ​ខ្ញុំ​ទេ តែ​បើ​ទេវតា​ថា​ទេ​ហើយ ទ្រាំ​ទទួល​យក​ទៅ​ចុះ។

ឱ! ក្រសួង​ការបរទេស​អើយ បើ​មាន​វាសនា​មែន​ខ្ញុំ​នឹង​បាន​ទៅ​ជួប​អ្នក​ម្ដង​ទៀត​ បំពេញ​ការងារ​ឲ្យ​អ្នក​ជា​មិន​ខាន​ទេ៕

អាន​ប្រកាស​ទាក់ទង
១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ
២. ប្រឡង​ក្រសួង​ការបរទេស
៣. សម្ភាស​ក្រសួង​ការបរទេស
៤. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស

វិចារ»

1. សម្ភាស​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 19, 2008

[...] _____________________________________________________ អាន​ប្រកាស​ទាក់ទង៖ ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. ប្រឡង​ក្រសួង​ការបរទេស ៣. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស ៤. អវសាន​ក្រសួង​ការបរទេស [...]

2. naraths - ខែ សីហា 19, 2008

ចំណង​ជើង​ស្មានតែ​ក្រសួង​ស្លាប់!

3. Khmer Boston - ខែ សីហា 19, 2008

ខ្ញុំគាំទ្រ បើម្នាក់ៗគិតតែពីរឿងខ្លាចគេចំណេញបែបនេះ នោះថ្ងៃអនាគតប្រទេសយើងនឹងមានតែមារយាទបែបនេះរហូត កាលណាច្បាប់មានសុពលភាព នោះខ្មែរជំនាន់ក្រោយនិងរីកចំរើនមិនខាន។ កំអែលពួកអ្នកពុករលួយលក់ឈ្មោះអ្នកធ្វើការនោះ ខ្ញុំដឹងតាំងពីសម័យរដ្ឋកម្ពុជាមកម្លេះ។ តែអយុត្តិធម៌ណាស់សំរាប់អ្នកមានចំណេះតែមិនមានប្រាក់ទិញកៅអីសំរាប់អង្គុយធ្វើការ ទោះបីជាប្រាក់ខែមិនគ្រប់និង ការចំណាយផ្ទាល់ខ្លួនមួយខែផង ក៏នៅមានមនុស្សទិញតំណែងដល់ទៅរាប់ពាន់ដុល្លា។
កាលខ្ញុំទៅស្រុកខ្មែរឆ្នាំមុនលឺតាមគេមកថា ចូលធ្វើអ្នកបោសសំរាមនៅរដ្ឋសភា ក៏សូកលុយដែរ។ ណ្ហើយអោយពួកនិងស្លាប់អស់សិនចុះចាំគិតទៀត អាឡូវធ្វើអីក៏មិនបានដែរ។

4. កូនខ្មែរ-បារាំង - ខែ សីហា 20, 2008

នៅស្រុកខ្មែរសព្វថ្ងៃ គេលែងភ្ញាក់ផ្អើលទៅហើយ ជាពិសេសបងប្អូនខ្មែរយើងនៅ​ស្រុកខ្មែរ នៅពេលចង់ធ្វើការកន្លែងណាមួយគឺត្រូវតែស៊កឯលិច ស៊កឯកើត ដើម្បី​បានការធ្វើ។ បើសិនជាគ្មានខ្សែរយៈ ឬ ក្រដាសពណ៌បៃតងទេ កុំសង្ឃឹមឲ្យសោះ​នៅស្រុកខ្មែរ អំពើពុករលួយ វាជាធម្មតាទៅហើយ!

5. sophat - ខែ សីហា 20, 2008

A difficult decision, but there are priorities in life. good luck!

6. kooms - ខែ សីហា 20, 2008

ពិត​ជាត្រឹម​ត្រូវណាស់​សុភ័ក្រ្ត​ខ្ញុំ​គាំទ្រ

7. selasmallboy - ខែ សីហា 20, 2008

បាទខ្ញុំគ្រាំទ្រដែរតែការពិតទៅទៀតនោះបើគ្មានអ្នកស៊កក៏គ្មានស៊ីដែរ
ជាកូនខ្មែរត្រូវតែកែលំអរទាំងអស់គ្នា

8. Khmer Emperor - ខែ សីហា 20, 2008

Congratulation! This is a really motivating hero committing self sacrifice for the cause of anti-corruption and bribery. What an applauding act!

9. Virya - ខែ សីហា 20, 2008

ចូល​រួម​សោក​ស្តាយ​ផង​កាភាក់​អើយ ធ្វើ​ម៉េច​វាសនា​យើង​វា​តម្រូវ​ឲ្យ​ទៅ​ជា​យ៉ាង​ហ្នឹង!

10. Boeun - ខែ សីហា 20, 2008

គួរ​ឲ្យ​អាណិត​ណាស់។ មាន​វាសនា​គង់​តែ​ជួប!