jump to navigation

I got the VISA ខែ សីហា 20, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

រសៀល​នេះ​ខ្ញុំ​បាន​ទៅ​យក​ទិដ្ឋាការ​ពី​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​ភ្នំពេញ ដែល​ខ្ញុំ​បាន​ដាក់​ធ្វើ​កាល​ពី​ព្រឹក​ម្សិល​មិញ។ ដំបូង​ខ្ញុំ​គិត​ថា​ក្រែង​ធ្វើ​យូរ​ថ្ងៃ ក៏​គិត​ទៅ​ធ្វើ​ៗ​ឲ្យ​ហើយ​ទៅ។ ដឹង​អី​បង​ប្អូន​គេ​ធ្វើ​លឿន​បស់​គេ ដាក់​មួយ​ថ្ងៃ​ ថ្ងៃ​ស្អែក​យក​បាន​ហើយ។


ទិដ្ឋាការ​ប្រភេទ ED (សម្រាប់​ទៅ​សិក្សា) របស់​ខ្ញុំ ដែល​ទើប​ទទួល​បាន​ពី​ស្ថានទូត​ថៃ

តម្លៃ​ទិដ្ឋាការ​ប្រភេទ​នេះ​ថ្លៃ​ដល់​ហើយ គឺ​រហូត​ដល់​ទៅ​៦៥​ដុល្លារ​អាមេរិក​ឯណោះ។ គិត​ៗ​ស្រុក​នេះ​តម្លៃ​ទិដ្ឋាការ​ថ្លៃ​ម៉ែ​ឪ​អា​ថ្លៃ​ហើយ។ នេះ​បើ​កុំ​តែ​ជាប់​អាហារូបករណ៍​ទៅ​រៀន កុំ​អី​ខ្ញុំ​មិន​ទៅ​ស្រុក​នេះ​ទៀត​ទេ។

ស្ថានទូត​ថៃ​ស្ងាត់

និយាយ​ទៅ​កាល​ពី​ម្សិលមិញ ពេល​ដែល​ខ្ញុំ​ទៅ​ធ្វើ​ទិដ្ឋាការ​នោះ ឃើញ​ថា​មាន​មនុស្ស​ទៅ​ធ្វើ​មិន​ដល់​៥​នាក់​ផង​ទេ។ មើល​ទៅ​ស្ងាត់​ខុស​ពី​ពេល​លើក​មុន​ៗ ដែល​មនុស្ស​ទៅ​តម្រង់​ជួរ​គ្នា​ធ្វើ​ទៅ​ថៃ ម៉ែ​ឪ​អា​ទៅ​ហើយ។ ហេតុ​ដូច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ងាយ​ស្រួល​ធ្វើ​ដែរ ព្រោះ​ឆាប់​រហ័ស។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ស្ងាត់​ធ្វើ​ទិដ្ឋាការ​ចូល​ស្រុក​ថៃ​នេះ​មិន​ដឹង​មាន​រឿង​អ្វី​ជា​ពិត​ប្រាកដ​ទេ ខ្ញុំ​ក៏​មិន​ហ៊ាន​សួរ​ដែរ៕

__________________________________________________________
អាន​ប្រកាស​ទាក់ទង៖
១. You are selected as WMSEA fellows for MA in SEA Studies, Chula U‏ 
២. សម្ភាស​ចុឡា។
២. លិខិត​ពី​ចុឡា​មហាវិទ្យាល័យ

វិចារ»

1. You are selected as WMSEA fellows for MA in SEA Studies, Chula U‏ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 20, 2008

[...] អាន​ប្រកាស​ទាក់ទង៖ ១. I got the VISA ២. សម្ភាស​ចុឡា។ ២. [...]

2. សម្ភាស​ចុឡា។ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ សីហា 20, 2008

[...] I got the VISA  ២. លិខិត​ពី​ចុឡា​មហាវិទ្យាល័យ ២. You are [...]