jump to navigation

ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត ខែ កញ្ញា 11, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.
trackback

សភាពការណ៍​ស្រុក​ថៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ នាយករដ្ឋមន្ត្រី​ស្ម័គ្រ ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​តំណែង​ពី​ព្រោះ​បាន​ទៅ​ធ្វើ​ចុង​ភៅ​ទូរទស្សន៍ មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ខ្លាំង​ដែល​អ្នក​ដឹក​នាំ​ស្រុក​ស៊ីវីល័យ​មួយ​នេះ​នាំ​គ្នា​លេង​បាយឡុកបាយឡ​ប្រជាធិបតេយ្យ​ដូច​លេង​បិទពួន។

ស្រុក​ថៃ​មក​ដល់​ម៉ោង​នេះ​ត្រូវ​អត់​មាន​នាយករដ្ឋមន្ត្រី​ដឹក​នាំ​ស្រុក ដឹក​នាំ​ប្រទេស។ ប្រជាជន​បែក​ខ្ញែក​ជា​បក្ខ​ជា​ពួក មាន​លឿង​មាន​ក្រហម​ពេញ​ទាំង​ស្រុក​ទេស មើល​ទៅ​គួរ​ឲ្យ​អណោចអធម​ជា​ខ្លាំង។

ចំណែក​ឯ​លោក​ម្នាក់​នោះ​ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ ប្រធាន​គណបក្ស​ម៉ែ​ឪ​ជំទាស់​ថៃ​​បាន​តាំង​ខ្លួន​ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​ស្រុក​នេះ (ចង់​ធ្វើ​យូរ​ណាស់​មក​ហើយ តែ​វា​មិន​បាន​ ព្រោះ​គ្មាន​មនុស្ស​បោះឆ្នោត​ឲ្យ) លើក​នេះ​ឆ្លៀត​ឱកាស​លោក​ស្ម័គ្រ​ធ្លាក់​ទឹក លោក​ម្នាក់​នេះ​មោ​ចេញ​ស្ដែង​ឲ្យ​ឃើញ​ពី​មហិច្ឆិតា​ចង់​ធ្វើ​ប្រធាន​ប្រទេស​នេះ​យ៉ាង​ឥត​ខ្មាស់​ឥត​អៀន​អី​សោះ​ឡើយ ខណៈ​ដែល​គណបក្ស​របស់​ខ្លួន​មាន​សំឡេង​តិច​ជាង​គេ​នោះ​ផង​ទៀត។

“ ខ្ញុំ​ត្រៀម​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រួច​ហើយ!​” លោក​អភិសិទ្ធិ វេជ្ជាជីវៈ ឆ្លើយ​ជាមួយ​អ្នក​កាសែត នៅ​ពេល​ដែល​ពួក​កាសែត​បាន​សាកសួរ។

ចម្លើយ​របស់​លោក​ប្រធាន​បក្ស​ប្រឆាំង​ថៃ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា លោក​នេះ​ចេះ​ឆ្លើយ​ទៅ​កើត​មិន​ខ្មាស់​គេ​សោះ។ ឱ! អត្មា​អញ​អើយ កៅអី​នាយករដ្ឋមន្ត្រី​ហ្នឹង​វា​ស្រួល​ណាស់​ទៅ​ហ្អី លោក អភិសិទ្ធិ ហេតុ​អី​បាន​ជា​ចង់​អី​ក៏​ចង់​ម៉េះ? មើល​ចុះ​លោក​នេះ​ចង់​ធ្វើ​នុះ​ឡើង​ក្ដៅ​ក្ដិត​ទៅ​ហើយ។ Sic

ខ្ញុំ​ថា លោក​ឯង​នេះ​គ្មាន​ថ្ងៃ​ណា​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ​ណា! ដេក​យល់សប្តិ​ទៅ! ចាំ​មើល​ថ្ងៃ​សុក្រ​នេះ​ទៅ​មើល (ស្អែក​នេះ សភា​ថៃ​នឹង​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី) អ្នក​ណា​ដែល​មាន​វាសនា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​ពិត​ប្រាកដ​ នឹង​បាន​ឃើញ​ស​ឃើញ​ខ្មៅ។ សង្ឃឹម​ថា​លោក​ស្ម័គ្រ នឹង​ទទួល​បាន​ការ​ជ្រើសរើស​ជា​ថ្មី​ឡើង​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​នេះ និង​ដើម្បី​បំបាក់​មុខ​លោក​ស្អី​គេ​នោះ​ឲ្យ​បាក់​មុខ​ម្ដង។

ស៊ូ​ៗ លោក​នាយក​ស្ម័គ្រ!!!

_______________________________________________________
អាន​ប្រកាស​ទាក់ទង
១. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក
២. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?
៣. ស្ម័គ្រ សុន្ទរវេជ នាយក​រដ្ឋមន្ត្រី​ថៃ​ទី​២៥
៤. ស.​៣ ជើង​ខ្លាំង​ស្រុក​ថៃ​ តើ​នរណា​មួយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ?
៥. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល
៦. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី

វិចារ»

1. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 11, 2008

[...] ———————————————————- អត្ថបទ​ទាក់​ទង៖ ០. វីគីភីឌា​ភាសា​ខ្មែរ ១. គេហទំព័រ​អភិសិទ្ធិ ២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨ ៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៤. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក ៥. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដ… [...]

2. កូនខ្មែរ-បារាំង - ខែ កញ្ញា 12, 2008

យ៉ាងហោចណាស់ ក៏ប្រទេសនេះមានលទ្ធិប្រជាធិបតេយ្យ ហើយប្រព័ន្ធតុលាការ​​ក៏មានភាពឯករាជ្យផងដែរ។ បានន័យថា គេយកច្បាប់មកអនុវត្ត មិនមែនយក​អំណាចមកអនុវត្តដូចស្រុកខ្មែរទេ!

3. វីរិយា - ខែ កញ្ញា 13, 2008

មិន​ចៀសមែន​ថា​ខ្ញុំ​កាន់​ជើង​ទាញ​ដៃ​ខាង​ណាទេ តែ​តាម​ដែល​ខ្ញុំ​បាន​តាម​ដាន​នយោបាយស្រុក​ហ្នឹង​មក​ក្រែល​ដែល ប្រជាធិបតេយ្យ​ដែល​គេ​និយាយ​កោក​ៗ​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​បរលោក​ទៅ​វិញ​ទេ ឬ​និយាយ​ថា​វា​កំពុងក្លាយ​ជា​អតីតកាល​សម្រាប់ស្រុក​ថៃ​ក៏បាន ព្រោះ​អ្វី​ដែល​គេ​ធ្វើ​គឺ​មើល​ទៅ​ដូច​ជា​កំពុង​បោះ​ប្រជាធិបតេយ្យ​ចោល ហើយ​ឈោង​ចាប់​យក​របប​ផ្តាច់​ការ​បុគ្គល​និយម (ប៉ះ​មិន​បាន ពាល់​មិន​កើត ស្ទាប់​រលាក​ ស្ទាប់​ឆេះ​ ធ្វើ​ស្អី​ក៏​សុទ្ធ​តែ​ត្រូវ អត់​ចេះ​ខុស​សោះ) ។

ហេតុ​ផល​តុលាការ​ ដូច​​ក្មេង​លេង​បាយឡុកបាយ​ឡ ហូស​ចិត្ត​សើច​វា​មិនចេញ​ទៀត​! ខ្ញុំ​ថា​តុលាការ​មិន​នៅក្រោម​រដ្ឋាភិបាល​វា​ត្រូវ​ជាង តែឯករាជ្យ​នោះ​ដូច​មិន​ត្រូវ​ទេ ព្រោះនៅ​មាន​ស្ថាប័ន (ប៉ះ​មិន​បាន​) មួយ​ទៀត​ដែល​ហាក់មាន​សម្ពាធ​លើ​តុលាការ​នេះ ។

ចំណែក​ឯ​លោក​ម្នាក់​នោះ​ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ ប្រធាន​គណបក្ស​ម៉ែ​ឪ​ជំទាស់​ ហៅ​មិន​ទាន់​ចំពាក្យ​ទេ ​នៅ​ស្ទើរ​បន្តិច តែ​មិន​ដឹង​រក​ពាក្យ​អី​មក​ប្រដូច​ទេ ព្រោះ​គាត់​ហ្នឹង​ខ្ញុំ​សូម​ស្ងើច​រឿង​ជំទាស់ អា​រឿង​ស្អី​ក៏​គាត់​ជំទាស់​ចេញ​រួច​ដែរ ពេល​ខ្លះស្តាប់​ទៅ​វា​គ្មាន​ហេតុ​ផល​សោះ គាត់​ជំទាស់ទាល់​តែចេញ​ជា​រឿង​ សូម​សរសើរ​ៗ​ ។

ជឿ​ទៅ​បើ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ឡើង​មក​ក៏​មិន​យូរ​ដែរ ព្រោះ​អី​មើល​សណ្ឋាន​ភាព​ហ្នឹង​ទាល់​តែ​បោះ​ឆ្នោត​ថ្មី​ម្តង​ទៀត ។

4. ស.​៣ ជើង​ខ្លាំង​ស្រុក​ថៃ​ តើ​នរណា​មួយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ? « -:- កំណត់ហេតុ​សុភ - ខែ កញ្ញា 15, 2008

[...] អាន​ប្រកាស​ទាក់ទង៖ ១. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដ… ២. ស. [...]

5. សម្បត្ិ - ខែ កញ្ញា 16, 2008

ថ្មីមានទឹកជំនន់លិចសាលាខណ្ដបស្សីកែវ​នៅតាមបណ្តោយផ្លូវជាតិលេខ5ត្រង់កន្ែ្លងផ្លូវភ្លោះកីឡូលេខ7​ជាប់មុខរោងចក្រមួយមានទឹកជំនន់លិចបាត់ផ្លូវឥឡូវទឹកកំពុងតែហូរទៅក្នុងសាលាខណ្ដបស្សីកែវ​ហើយពុំឃើញមានអាជ្្ាធរចេញមុខមកជួយមើលរឺកាយប្រលាយអោយទឹកហូរ​មានតែម្យ៉ាងទេសំរាប់ទឹកជំនន់គឺផ្តល់ភាពងាយស្រួលដល់បង១រតមូ់តូបានលាងមូតូយ៉ាងស្ងាត់

6. ឈា​ចាន់ណា - ខែ តុលា 30, 2008

កម្មករ៥នាក់ត្រូវបានមន្រ្តីយោធាថៃជួយជីវិត

តាមពតមានពីប្រទេសថៃមកមានកម្មករនេសាទសញ្ញាតិកម្ពុជាចំនួន៥​នាក់ចេញបោកគេត្រូវបាននាំយកទៅលក់ធើ្វកម្មករនេសាទរាប់ខែមិនបានទទួលប្រាក់សូម្បីមួយបាត​បាននំាគ្នាសំរេចចិត្តលោតចុះពីលើនាវានេសាទទាំង៥នាក់បនែ្តខ្លួនក្នុងសមុទ្ររាប់ម៉ោងកម្មករទាំងនេះមានរាយឈ្មោះ១​ថា​​អាយុ២៥ឆ្នាំ​​២ឈ្មោះរត្ន​អាយុ19​ឆ្នាំ​៣ឈោ្មះរៃអាយុ25ឆ្នាំ៤ឈ្មោះអឿនអាយុ19ឆ្នាំ៥ឈ្មោះធី​អាយុ18ឆ្នាំ​ទាំងអស់សុទ្ទតែជាជនកម្ពុជាបងប្អូនណាស្គាល់ជួយប្រាប់តគ្នាផង​ទៅធើ្វការស្រុកថៃប្រយ័ត្តចេញបោកគេ​​​ត្រូវការសេចក្តីលំអិតសូមអានwww.sanook.com

7. Khmer IT - ខែ ធ្នូ 8, 2008

តាតិចទៀតហ្នឹង វាវាយគ្នាងាប់អស់ហើយ កុំឆ្ងល់ពេក ចាំមើលទៅ

8. ស្ម័គ្រ សុន្ទរវេជ នាយក​រដ្ឋមន្ត្រី​ថៃ​ទី​២៥ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 24, 2009

[...] [...]