ថ្វាយព្រះពរសម្ដេចតា ខែ តុលា 31, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.2 comments

In memories of the monarch ខែ តុលា 30, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.1 comment so far



Mut Tum, presented an old portrait of her and His Majesty King Father during the Sangkum Reastr Niyum, around 1960s, to His Majesty King Norodom Sihamoni in a royal audience, 30 October 2008. She was one of other active Arsa Smak (volunteer group) under His Majesty King Father’s leadership.
លក្ខណៈរាជាធិបតេយ្យនៅក័ម្ពុជា ខែ តុលា 30, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.5 comments
ក្នុងអំឡុងពេល ២.០០០ឆ្នាំមកហើយ ប្រទេសក័ម្ពុជា ពុំដែលស្គាល់របបអ្វីក្រៅពីរបបរាជាធិបតេយ្យឡើយ របបផ្សេងៗទៀតហាក់បីដូចជាពុំអាចអនុវត្តដោយប្រសិទ្ធភាព នៅក្នុងសង្គមខ្មែរដែរដោយហេតុថា មិនសមស្របទៅនឹងឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿស៊ប់លើព្រះមហាក្ស័ត្រិយ៍។
លោកបណ្ឌិត មីសែល ត្រាណេ បានបញ្ជាក់ថា លក្ខណៈពិសេសរបស់របបរាជាធិបតេយ្យនៅក្នុងព្រះរាជាណាច័ក្រខ្មែរ មានលក្ខណៈសំយោគរវាងទស្សនៈ ឬមនោគមន៍វិជ្ជា ដែលកើតចេញពីខឿនវប្បធម៌ខ្មែរ និងឥណ្ឌា ដែលប្រជារាស្ត្រ មានចំពោះព្រះមហាក្ស័ត្រិយ៍។
របបរាជាធិបតេយ្យខ្មែរសព្វថ្ងៃនេះមានលក្ខណៈបីផ្សំផ្គុំគ្នា។ ទី១៖ លក្ខណៈខ្មែរសុទ្ធសាធ ដែលមានតាំងពីសម័យមុនឥណ្ឌាចូលស្រុក។ ទី២៖ លទ្ធិព្រហ្មញ្ញសាសនា។ ទី៣៖ ព្រះពុទ្ធសាសនា។ លក្ខណៈទាំងបីនេះហើយ ដែលបានធ្វើឲ្យព្រះមហាក្ស័ត្រិយ៍មានអំណាចពិសិដ្ឋតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។
ចំពោះទស្សនៈ ឬមនោគមន៍វិជ្ជាខ្មែរសុទ្ធសាធ ព្រះរាជាស្ថិតនៅខ្ពស់លើសគេ អាចបញ្ជាលើឥទ្ធិពលធម្មជាតិ ឲ្យផ្ដល់នូវភោគផលដែលជាមូលដ្ឋាននៃជីវិត។ ក្នុងករណីនេះ ព្រះរាជាបំពេញនាទីជាដូនតាម្ចាស់ស្រុក ឬអ្នកតាដែលជាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ជីវិតរបស់មនុស្សទាំងពួង។
ចំពោះលក្ខណៈបែបព្រហ្មញ្ញសាសនាវិញ ដែលទាក់ទិននឹងទ្រឹស្ដីវិវត្តន៍នៃលោក ព្រះមហាក្ស័ត្រិយ៍មានតួនាទីជាស្ដេចចក្រវាឡ។ តាមរយៈពិធីបូជាយញ្ញនានា ព្រះអង្គធ្វើឲ្យលោកនេះដើរតាមគន្លងធម៌។ ការដែលព្រះអង្គមិនគោរពនូវពិធីការដោយមិនទៀងទាត់ ឬខ្វះទសពិធរាជធម៌ សង្គមមនុស្ស និងពិភពលោក នឹងកើតកោលាហល ឬគ្រោះមហន្តរាយគ្រប់បែបយ៉ាង។
ចំពោះទស្សនៈបែបពុទ្ធសាសនានិយមវិញ (ហិនយាន និងមហាយាន) ព្រះរាជា គឺជាព្រះពុទ្ធអង្គ (ពុទ្ធរាជ ឬព្រះពោធិសត្វ) ដែលត្រូវសង្គ្រោះមនុស្សលោកគ្រប់មជ្ឈដ្ឋានគ្រប់ឋានៈ គ្រប់ថ្នាក់នេះជាលទ្ធិពុទ្ធសាសនាមហាយាន។
រីឯក្នុងលក្ខណៈហិនយានវិញព្រះរាជាគឺគ្រាន់តែជាបរមគ្រូនៃយើងព្រះអង្គមានតួនាទីដូចជាឳពុក ឬគ្រូបាធ្យាយ ដែលនាំមនុស្សលោកឲ្យដើរតាម ឬប្រតិបត្តិតាមធម៌របស់ព្រះសម្មាសម្ពុទ្ធ។ នេះគឺទស្សនៈប្រជាប្រិយរបស់ប្រជាពលរដ្ឋខ្មែរ ស្ដីពីលក្ខណៈសម្បត្តិរបស់ព្រះមហាក្ស័ត្រិយ៍ ដែលមានក្នុងសង្គមខ្មែរ តាំងពីសម័យបុរាណកាលមក។ គឺលក្ខណៈសម្បត្តិដ៏វិសេសវិសាលនេះហើយ ដែលឆ្លុះឲ្យយើងឃើញអំពីនិមិត្តរូប និងតួនាទីរបស់ព្រះរាជាខ្មែរ៕
ទីតូៈ រស្មីក័ម្ពុជា
ព្រះរាជពិធីបុណ្យគ្រងសិរីរាជសម្បត្តិខួបទី៤ឆ្នាំ ខែ តុលា 29, 2008
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.1 comment so far

បើកកុងនៅធនាគារថៃ ខែ តុលា 28, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.6 comments
ព្រឹកមិញនេះចេញពីសាលាមក ក៏ទៅបើកកុងធនាគារមួយទៅ វាងាយស្រួលជាជាងកាន់លុយនឹងដៃ ដៃខ្ញុំវាមិនស្រណុកទេ ខែនេះត្រូវចាយលុយចូលដើមអស់ម៉ាគគោកហើយ។ រង់ចាំសាលាបើកឲ្យមិនដឹងជាពេលណាទេ ម្យ៉ាងវាងាយស្រួលចាយវាយ ឬផ្ញើលុយចេញចូលផង។
ស្រុកនេះការចាយវាយតាមរយៈធនាគារ មិនមែនជាការលំបាកទេ សឹងគ្រប់ទីកន្លែងទាំងអស់ហើយដែលគេទូទាត់តាមប័ណ្ណធនាគារ វាមានលក្ខណៈងាយស្រួល, ផាសុកភាព និងសុវត្ថិភាពផងដែរ។
ធនាគារដែលខ្ញុំសម្រេចផ្ញើវាសនាជាមួយនៅទីនេះ គឺធនាគារថៃពាណិជ្ជ (ธนาคารไทยพาณิชย์)។ ធនាគារនេះ ក៏មានសាខានៅស្រុកខ្មែរដែរ គឺធនាគារកម្ពុជាពាណិជ្ជ (ខ្ញុំក៏ធ្លាប់ប្រើធនាគារនេះដែរពីមុន)។

សៀវភៅធនាគារ និងប័ណ្ណធនាគារម៉ាស្ទ័រថ្មីរបស់ខ្ញុំ
បើកកុងដំបូងនៅទីនេះមិនជាការលំបាក ឬចំណាយប្រាក់ច្រើនអីប៉ុន្មានទេ។ គេតម្រូវឲ្យដាក់ប្រាក់៥០០បាត និងថ្លៃកាតធនាគារ១០០បាត និងថ្លៃ២០០បាតសម្រាប់ថ្លៃប្រើប្រាស់កាតនេះក្នុងមួយឆ្នាំ។ ខ្ញុំប្រើកាតម៉ាស្ទ័រ ព្រោះវាមានភាពងាយស្រួលក្នុងការទូទាត់ទូទាំងពិភពលោក ដោយចំណាយប្រាក់១០០បាតប៉ុណ្ណោះ ប្រសិនបើយើងទៅដកនៅកម្ពុជា ឬនៅទីណាក៏ដោយ។
ការបើកកុង និងធ្វើកាតនៅទីនេះ មិនចំបាច់ចំណាយពេលយូរទេ គឺបើកភ្លាមបានភ្លេត ព្រោះនៅលើកាតមិនមានសង្កត់ឈ្មោះអ្នកប្រើប្រាស់ដូចកាតធនាគារភាគច្រើននៅស្រុកយើងទេ៕
គេហទំព័រធនាគារ៖ www.scb.co.th
_______________________________________________
ប្រកាសទាក់ទង៖
១. ការ៍ដនិស្សិតរបស់ខ្ញុំ
កឋិនព្រះរាជទ្រព្យ ព.ស.២៥៥២ ខែ តុលា 27, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.1 comment so far



នៅវេលារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៨ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជសទ្ធាដ៏ថ្លៃថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យ ព្រះមហាក្សត្រដ៏ធំមួយនៅព្រះទីនាំងទេវាវិនិច្ឆ័យដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃនៅពុទ្ធសីមាវត្តសិរីវង្សារាម ហៅវត្តថ្នល់ឈើទាល ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ច័យដែលបានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងទីអារាមនេះមានចំនួនសរុប៧៨លាន៥៦៦ពាន់រៀល (៧៨.៥៦៦.០០០រៀល)៕
ស្រង់ចេញពីគេហទំព័រព្រះមហាក្សត្រ
_________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥១
២. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៣
នឹកភូមិកំណើត ខែ តុលា 26, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.5 comments
ជិតមួយខែហើយ ខ្ញុំបានឃ្លាតពីភូមិកំណើត ស្រុកទេសដែលផ្ដល់អ្វីៗរហូតមក
មើលរូបលេងៗ ក្រែងបាត់នឹកខ្លះ។ រូបទាំងនេះ ខ្ញុំថតពីរថ្ងៃមុនពេលចាកចេញពីភ្នំពេញ៕











