jump to navigation

រើ​ផ្ទះ​រើ​សម្បែង ខែ វិច្ឆិកា 3, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
19 comments

ចុង​សប្ដាហ៍​នេះ​រវល់​ម៉ែ​ឪ​អា​រវល់​ហើយ​ញាតិ​មិត្រ​អើយ! ដូច​ប្រកាស​លើក​ៗ​មុន (សម្រាប់​អ្នក​តាម​ដាន) ខ្ញុំ​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​តែ​មួយ​ខែ​ទេ ព្រោះ​វា​ថ្លៃ​ពេក ឥឡូវ​ខ្ញុំ​ដល់​ខែ​ដែល​ត្រូវ​ដូរ​ជម្រក​ថ្មី​ហើយ។ កាល​ពី​ល្ងាច​ង៉ៃ​ស្រុក​រៀន​ពេញ​ម៉ោង​រហូត​ដល់​ម៉ោង​៥​ល្ងាច​មក​ដល់​ផ្ទះ​វិញ ត្រូវ​រើ​បន្ទប់​ឡើង​ម៉ា​អស់​កម្លាំង ព្រោះ​ម្ចាស់​គេ​ឲ្យ​រើ​ឲ្យ​បាន​មុន​ម៉ោង​៨​យប់​ហ្នឹង​ឯង។

ពីរ​ង៉ៃ​មោ​នេះ ត្រូវ​ចេញ​ក្រៅ​សឹង​ពេញ​ម៉ា​បាងកក​ទៅ​ហើយ ដើម្បី​ទិញ​របស់​របរ​មក​ដាក់​ផ្ទះ​ថ្មី​នេះ ព្រោះ​ផ្ទះ​ថ្មី​នេះ គ្មាន​អ្វី​ទាំង​អស់​ក្រៅ​ពី​ទូរ​ដាក់​ខោ​អាវ និង​គ្រែ​ដេក​មួយ​ហ្នឹង​ឯង ច្នេះ​ហើយ​ឧបករណ៍ សម្ភារៈ​អ្វី​ៗ យើង​ត្រូវ​ទិញ​យក​មក​ដាក់​ខ្លួន​ឯង​ទាំង​អស់។ ម្សិល​មិញ​ទៅ​ទិញ​ទូរទស្សន៍ (អត់​ទូរទស្សន៍​មិន​បាន​ទេ​ខ្ញុំ), ទូរ​ទឹក​កក, តុ កៅអី និង​សម្ភារៈ​ប្រើប្រាស់​ម៉ា​គភ្លុះ​អូស​ទៀត ដាច់​ប៉ាត​លុយ​ជាង​មួយ​ម៉ឺន​បាត :(

ខ្ញុំ​នៅ​បន្ទប់​នេះ​សោត​បាន​តែ​១៥​ង៉ៃ​ទេ ពីរ​សប្ដាហ៍​ក្រោយ​ត្រូវ​រើ​បន្ត​ទៀត គឺ​ទៅ​នៅ​ជាន់​ទី​៨ ព្រោះ​ត្រូវ​បែរ​មុខ​ទៅ​ថ្នល់​​វា​ស្រឡះ​មុខ​មាត់​បន្តិច ខ្ញុំ​មិន​ចូល​ចិត្ត​នៅ​បែរ​មុខ​ទៅ​លូ​ទឹក​ស្អុយ​ទេ។ និយាយ​ពី​រឿង​នៅ​ទី​នេះ យ៉ាប់​ហួស​ពី​ការ​និយាយ​ហើយ​ញាតិ​មិត្រ​អើយ (ង៉ៃ​នេះ​សូម​រអ៊ូ​ឲ្យ​ស្ដាប់​ទៅ​ចុះ)។ អ៊ីនធ័រណេត​នៅ​អាគារ​នេះ​ថ្លៃ​ជាង​ពេជ្រ​បរប៉ៃលិន​ទៅ​ទៀត ខែ​ដំបូង​គឺ១៣០០​បាត ល្បឿន​តែ​២១៥​ទៅ​ទៀត។ ច្នេះ​ហើយ​ទើប​ខ្ញុំ​មិន​បាន​ត និង​មិន​បាន​អាប់ដែត​វេប​ប៉ុន្មាន​ង៉ៃ​នេះ, អ៊ីមែល អ៊ីម៉ា​អី​ក៏​មិន​បាន​បើក​ដាច់​ខ្សែ​រយៈ​អស់​រលីង។ ង៉ៃ​នេះ​ទៅ​ទិញ​ស៊ីមការ៍ដ​ថ្មី​យក៍​មក​ដាក់​ប្រើ​តាម​ប្រព័ន្ធ​អីភីអអេស ព្រះ​សិរអាមេត្រី​អើយ យឺត​ជាង​ស្តាសែល​នៅ​ស្រុក​ខ្មែរ​យើង​ទៀត។ មេសសិនជើ ដើរ​មិន​បាន​ទេ រក​ឆែក​អី​ក៏​មិន​បាន​ទេ។ ខ្ញុំ​សង្ស័យ​តែ​រស់​នៅ​ទី​នេះ​មិន​បាន​យូរ​ទេ​ខ្ញុំ៕

_____________________________________________________________
ប្រកាស​ទាក់ទង
១. ផ៉ាករ៍ក​ឡេនដ៍​រេស៊ីដេនស៍
២. ដូរ​បន្ទប់​ថ្មី
៣. សំរាម​អី​ខ្លះ​ក្នុង​ម៉ាយ​រូម?