កម្ពុជាបោះផ្សាយតែមប្រិ៍ប្រៃសណីយ៍មានរូបប្រាសាទព្រះវិហារ ខែ វិច្ឆិកា 7, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback

លោករដ្ឋមន្ត្រីសូរ ឃុន ពេលសម្ពោធតែមប្រិ៍ប្រៃសណីយ៍ (រូបថត អ៊ុយសុង)

ការបង្ហាញឈុតតែមប្រិ៍ប្រៃសណីយ៍ក្នុងចំណោមឈុតជាច្រើនទៀត
តែមប្រិ៍មានរូបប្រាសាទព្រះវិហារនេះធ្លាប់ចេញផ្សាយចំនួន ៣លើកមកហើយ គឺលើកទីមួយនៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦៣ នៅក្នុងឱកាសខួបលើកទីមួយដែលតុលាការអន្តរជាតិក្រុងឡាអេបានសម្រេចថា ប្រាសាទព្រះវិហារជារបស់ខ្មែរ។ លើកទី២ គឺនៅថ្ងៃទី៧ មករា ឆ្នាំ១៩៨៦។លើកទី៣ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០២ ក្នុងឱកាសខួបលើកទី១០នៃប្រៃសណីយ៍អាស៊ាន ហើយការផ្សាយលើកនេះជាលើកទី៤ហើយ ចំពោះសន្លឹកតែមប្រិ៍ដែលមានរូបប្រាសាទព្រះវិហារនេះ។
_______________________________________________
អានព័ត៌មាននៅ៖
១. តែមប្រិ៍ប្រៃសណីយ៍អបអរប្រាសាទព្រះវិហារក្លាយជាបេតិកភណ្ឌពិភពលោក
២. កម្ពុជាបោះផ្សាយតែមប្រិ៍ប្រៃសណីយ៍មានរូបប្រាសាទព្រះវិហារ







ទៅរកទិញតែមប្រាសាទព្រះវិហារទុកជាអានុសាវរិយ្យសិន។