អបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ទិវាបុណ្យឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ខែ វិច្ឆិកា 8, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.6 comments





ទង់យូណេស្កូនិងបេតិកភណ្ឌពិភពលោកត្រូវបានដោតនៅប្រាសាទព្រះវិហារ ខែ វិច្ឆិកា 8, 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.2 comments
ដោយ ផាន សូផាត និង សាវយុត
2008-11-07
ទង់ជាតិនិងផ្លាកសញ្ញារបស់អង្គការយូណេស្កូ (UNESCO) និងអង្គការបេតិកភណ្ឌពិភពលោកត្រូវបានដោតដំឡើងជាផ្លូវការហើយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៨នេះ នៅឯបរិវេណប្រាសាទព្រះវិហារ។
AFP Photo
ទង់យូណេស្កូ (ឆ្វេង) ទង់បេតិកភណ្ឌពិភពលោក (កណ្ដាល) និងទង់ជាតិប្រទេសកម្ពុជា (ស្ដាំ) បក់រវិចក្នុងអំឡុងពេលពិធីដំឡើងជាផ្លូវការ នៅឯប្រាសាទព្រះវិហារ ក្នុងខែត្រព្រះវិហារ នាថ្ងៃ៧ វិច្ឆិកា ២០០៨។
ទង់ជាតិនិងផ្លាកសញ្ញាទាំងនោះត្រូវបានដោតដំឡើងដោយមន្ត្រីចម្រុះមួយក្រុមដែលរួមមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងតំណាងខ្មែរអាមេរិកទៅពីសហរដ្ឋអាមេរិកផង និងមន្ត្រីរដ្ឋាភិបាលកម្ពុជាផង។
លោក ផាន សូផាត បានសាកសួរព័ត៌មានបន្ថែមពីលោក សាវយុត ដែលកំពុងឈរជើងនៅឯទីកើតហេតុនោះ ៖
ផាន សូផាត ៖ តើនៅពេលនេះសកម្មភាពនៃការដែលអង្គការយូណេស្កូថានឹងមានការដោតទង់ដើម្បីការពារតំបន់ប្រាសាទព្រះវិហារក៏ដូចជាតួប្រាសាទព្រះវិហារ តើនៅថ្ងៃនេះយ៉ាងម៉េចដែរ?
សាវយុត ៖ សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណជា១០ព្រឹកគណៈកម្មការយូណេស្កូជាតិកម្ពុជារួមនឹងមន្ត្រីរដ្ឋាភិបាល ហើយនិងអង្គការក្រៅរដ្ឋាភិបាលបានធ្វើការលើកទង់នៅឯប្រាសាទព្រះវិហារហើយ គឺមានទង់ចំនួន៣។ ទី១ គឺទង់ជាតិ ទី២ គឺទង់របស់អង្គការយូណេស្កូ ហើយនិងទី៣ គឺជាទង់របស់អង្គការបេតិកភណ្ឌពិភពលោក។
ផាន សូផាត ៖ លោកបានសាកសួរមន្ត្រីអង្គការយូណេស្កូហ្នឹងដែរឬទេថាតើការលើកទង់ហ្នឹងនឹងអាចមានប្រសិទ្ធភាពការពារទៅដល់ប្រាសាទបុរាណហ្នឹងយ៉ាងម៉េចដែរ?
សាវយុត ៖ បើតាមការរៀបរាប់របស់មន្ត្រីយូណេស្កូជាតិកម្ពុជា អ្នកស្រី តាន់ ភានី ដែលជាអគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា បានប្រាប់ថាការលើកទង់នេះមានលក្ខណៈពិសេសសម្រាប់ការពារដល់ប្រាសាទព្រះវិហារដែលបានចុះបញ្ជីនៅក្នុងបេតិកភណ្ឌពិភពលោក ហើយនៅបន្ទាប់ពីការលើកទង់នេះជាការប្រកាសកំណត់ទីតាំងយ៉ាងច្បាស់ថាមិនឲ្យមានកម្លាំងប្រដាប់អាវុធណារំលោភឬក៏ទៅប៉ះពាល់ប្រាសាទព្រះវិហារដែលជារបស់ប្រទេសកម្ពុជាហើយក៏បានដាក់នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជារបស់មនុស្សជាតិនោះបានទៀតទេ។
ផាន សូផាត ៖ ការលើកទង់ហ្នឹងលើកតែនៅតួប្រាសាទតែម្ដង ឬមួយក៏មានលើកនៅបរិវេណជុំវិញហ្នឹងដែរ?
សាវយុត ៖ ក្នុងនេះសូមបញ្ជាក់ថា ចំនួនដែលបានលើកនោះគឺមានស្លាកហាមឃាត់ ពិសេសរបស់តុលាការក្រុងឡាអេចំនួន៧ ស្លាករបស់បេតិកភណ្ឌពិភពលោកចំនួន៧ ហើយនិងស្លាករបស់អង្គការយូណេស្កូចំនួន៥ ហើយនិងមានទង់ចំនួន៣។ ទង់ទាំងនោះហើយនិងស្លាកហ្នឹងត្រូវបានដាក់ពង្រាយនៅតាមបរិវេណប្រាសាទនិងទីសួនឧទ្យានរបស់ប្រាសាទ រួមនឹងនៅគម្លាតឆ្ងាយពីកន្លែងតំបន់បរិវេណប្រាសាទដែលមកជិតតំបន់វត្តកែវសិក្ខាគិរីស្វៈរៈហ្នឹងផងដែរ៕
អាស៊ីសេរី
____________________________________________________________
ប្រកាសទាក់ទង៖
១. ថៃតវ៉ាប្រឆាំងនឹងការដោតទង់យូណេស្កូនៅប្រាសាទព្រះវិហារ






