jump to navigation

ដូរ​បន្ទប់​ថ្មី ខែ វិច្ឆិកា 15, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
4 comments

ល្ងាច​ថ្ងៃ​នេះ ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​មក​នៅ​ក្នុង​បន្ទប់​ថ្មី (ស្ថិត​ក្នុង​អាផារ៍តមេនត៍​ដដែល) បន្ទាប់​ពី​បាន​មក​ស្នាក់​នៅ​ក្នុង​អាផារ៍តមេនត៍​ថ្មី​នេះ​អស់​រយៈ​ពេល​១៥​ថ្ងៃ​មក។

ហេតុ​ផល​ចម្បង​ដែល​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​បន្ទប់​នេះ គឺ​ដោយ​សារ​បន្ទប់​ពី​មុន​នោះ​​បែរ​មុខ​ទៅ​ក្រោយ និង​មិន​មាន​សេវា​សញ្ញាណ​ទូរស័ព្ទ​ដើម្បី​ប្រើប្រាស់​អ៊ីនធ័រណេត​ទេ ហេតុ​ច្នេះ​ហើយ​ធ្វើ់​ឲ្យ​ខ្ញុំ​ពិបាក​រស់​នៅ​ណាស់។

បន្ទប់​ដែល​ខ្ញុំ​ដូរ​មក​ថ្មី​នេះ មាន​ហុងស៊ុយ​ល្អ បែរ​ទៅ​ថ្នល់​ធំ នៅ​ជាន់​ខ្ពស់ (ជាន់​ទី​៨) ដែល​ជា​ហេតុ​ចាប់​សញ្ញាណ​ទូរស័ព្ទ​បាន​ខ្លាំង​គ្រាន់​បើ ដើម្បី​ប្រើប្រាស់​អ៊ីនធ័រណេត៕



នេះ​ឯង​បន្ទប់​ខ្ញុំ​ថ្មី មុន​ពេល​យក​ឥវ៉ាន់​មក​ដាក់

_________________________________________________
ប្រកាស​ទាក់ទង
១. រើ​ផ្ទះ​រើ​សម្បែង
២. បាងកក​ពី​បន្ទប់​ខ្ញុំ
៣. សំរាម​អី​ខ្លះ​ក្នុង​ម៉ាយ​រូម?