ទស្សនកិច្ចសិក្សា៖ សារមន្ទីរនានានៅបាងកក ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.4 comments
ព្រឹកមិញនេះថ្នាក់សិក្សាពីសារមន្ទីររបស់ខ្ញុំបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅតាមសារមន្ទីរមួយចំនួននៅក្រុងបាងកក។
គួរឲ្យកត់សម្គាល់ និងកោតសរសើរប្រទេសនេះដែរ ដោយសារគ្រប់ទីកន្លែងធំៗ ស្ថាប័ននានាសុទ្ធតែមានសារមន្ទីរផ្ទាល់ខ្លួនរបស់គេ ដើម្បីសិក្សា ក៏ដូចជាសម្រាប់ទេសចរណ៍ផងដែរ។
សារមន្ទីរដែលពួកយើងបានទៅមើលដំបូងនៅថ្ងៃនេះ គឺសារមន្ទីរបុរេប្រវត្តិសាស្ត្ររបស់ជនជាតិថៃ ក៏ដូចជាជនជាតិនានានៅក្នុងពិភពលោកនេះ ឈ្មោះថា សារមន្ទីរស៊ុត សែងវិជ្ជា។ សារមន្ទីរនេះស្ថិតក្នុងបរិវេណមន្ទីរពេទ្យសិរីរាជ ដែលត្រូវនៅត្រើយម្ខាងនៃដងទន្លេចៅពញា ហេតុនេះពួកយើងត្រូវឆ្លងដទៅ។
មន្ទីរពេទ្យនេះធំណាស់ នៅទីនោះ យើងបានចូលទស្សនាសារមន្ទីររហូតដល់ទៅបីឯណោះ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបនាំគ្នាបរិភោគអាហារថ្ងៃត្រង់នៅទីនោះ។ អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ គឺបាងកកមានការរីកចម្រើនស្មើគ្នាពីត្រើយម្ខាងៗ នៃទន្លេចៅពញា។
បន្ទាប់ពីចេញពីទីនោះ និងឆ្លងទន្លេត្រឡប់មកវិញមក ពួកយើងបានទៅទស្សនាសារមន្ទីរចំនួនពីរទៀតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យសិល្បករ ដែលនៅពីចំហៀងព្រះបរមរាជវាំងក្រុងបាងកក។ នៅក្នុងសារមន្ទីរទាំងពីរនេះនិយាយទាក់ទងទៅនឹងសិល្បៈនៃការសូនសូប និងចម្លាក់សំខាន់ៗនានានៃស្ថាបត្យករថៃ។ ម៉ោងប្រមាណ២រសៀលពួកយើងបែកគ្នាត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

ប៉ាយសញ្ញានៅខាងក្លោងទ្វារចូលសារមន្ទីរបុរេប្រវត្តិសាស្ត្រ

វត្ថតាំងមួយចំនួននៅក្នុងសារមន្ទីរ

ហេហេ… វិវត្តន៍នៃមនុស្សជាតិ

រូបសំណាកនៅសារមន្ទីរនៃសាកលវិទ្យាល័យសិល្បករ
_________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. សារមន្ទីជាតិថៃ
២. ទស្សនកិច្ចសិក្សា៖ ព្រះបរមរាជវាំងក្រុងបាងកក






