jump to navigation

ស៊ុមឆាយ​នៅ​ក្នុង​ចក្ខុ​ខ្ញុំ ខែ វិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
3 comments

ម្សិលមិញ​នេះ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​សិល្បករ ដែល​នៅ​ក្បែរ​ព្រះបរមរាជវាំង​ក្រុង​បាងកក និង​វាល​ព្រះមេរុ (ស្នាម​ហ្លួង) នោះ ខ្ញុំ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ឆ្លង​កាត់​ស្នាម​ហ្លួង ទីតាំង​ដែល​គេ​កំពុង​រៀប​ចំ​ពិធីថ្វាយ​ព្រះ​ភ្លើង​ព្រះរាម​ព្រះមហាក្ស័ត្រយ៍​ថៃ សម្ដេច​ព្រះ​ចៅ​ភី​នាង​ធើ ចៅ​ហ្វា​កល្យាណិវឌ្ឍនា ក្រុម​ហ្លួង​នរាធិវាស​រាជ​នគរិន្ទ្រ។

ថ្ងៃ​ម្សិលមិញ​នេះ​ជា​ថ្ងៃ​ដំបូង​ដែល​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឲ្យ​សាធារណជន​បាន​ចូល​ទស្សនា​ដោយ​ផ្ទាល់​នូវ​ព្រះមេរុ ដ៏​ធំ​អស្ចារ្យ​ដែល​គេ​បាន​សាងសង់​ឡើង​ដើម្បី​ថ្វាយ​ជា​ព្រះកិត្តិយស​ដល់​ព្រះ​អង្គ (ខ្ញុំ​មិន​បាន​ចូល​ទស្សនា​ទេ ដោយ​មនុស្ស​ម្នា​ច្រើន​ពេក)។

សម្រាប់​ថ្ងៃ​ដំបូង​នេះ លោក​នាយក​រដ្ឋមន្ត្រី​ថៃ ស៊ុមឆាយ​ វង្សសុវត្ថិ​ បាន​ចូល​រួម​​បើក​កម្មវិធី​ទៀត​ផង។ ជា​ចៃដន្យ​ពេល​ខ្ញុំ​បាន​ដើរ​មក​ដល់​ទីតាំង​នេះ ក៏​គាប់​ចួន​លោក​នាយករដ្ឋមន្ត្រី​ធ្វើ​ដំណើរ​មក​ដល់​ល្មម ធ្វើ​ឲ្យ​ខ្ញុំ​មាន​វាសនា​បាន​ឃើញ​លោក​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ភ្នែក​ និង​យ៉ាង​ជិត​ទៀត​ផង។

តាម​ការ​សង្កេត លោក​សាមញ្ញ​ណាស់​ខុស​ពី​នាយករដ្ឋមន្ត្រី​មួយ​ចំនួន (?) ដែល​ចុះ​ពី​ឡាន​មក និង​ដើរ​ទៅ​រាក់ទាក់​ប្រជាជន​របស់​លោក​ដែល​បាន​ចូលរួម​កម្មវិធី​នោះ​យ៉ាង​រីករាយ៕


លោក​នាយករដ្ឋមន្ត្រី​ពេល​ចុះ​ពី​លើ​ឡាន​ភ្លាម

លោក​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ប្រជាជន​ចោម​រោម​ចាប់​ដៃ