jump to navigation

ការ៍ដ​និស្សិត​របស់​ខ្ញុំ ខែ វិច្ឆិកា 25, 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​មិញ​នេះ​ប័ណ្ណ​និស្សិត​របស់​ខ្ញុំ​បាន​ធ្វើ​រួច​រាល់​ហើយ ហើយ​បាន​ទៅ​យក​ជាមួយ​មិត្រ​រួម​ថ្នាក់​នៅ​ឯ​សាខា​ធនាគារ​ថៃ​ពាណិជ្ជ​នៅ​ក្បែរ​សាលា​រៀន។

ប័ណ្ណ​នេះ​អាច​ប្រើ​បាន​ជា​ប័ណ្ណ​និស្សិត​សម្គាល់​ខ្លួន, ខ្ចី​សៀវភៅ, ប្រើ​បរិការ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ដូចជា​ហែល​ទឹក, វាយ​សី, តឺនីស…​។ល។ និង​សេវា​មួយ​ទៀត​គឺ​ប្រើ​ជា​ប័ណ្ណ​ធនាគារ (ប័ណ្ណ​អេធីអ៊ឹម) សម្រាប់​ដក​ប្រាក់​ពី​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​របស់​ធនាគារ​ថៃ​ពាណិជ្ជ។

បើ​គិត​ទៅ​នេះ​ជា​គណនី​ទី​ពីរ​របស់​ខ្ញុំ​នៅ​ធនគារ​នេះ បន្ទាប់​ពី​កាល​ខែ​មុន ខ្ញុំ​បាន​បើក​បញ្ជី​នៅ​ធនាគារ​នេះ​មួយ​ដែរ ដោយ​ប្រើ​ប័ណ្ណ​ប្រភេទ​ម៉ាស្ទ័រ​ការ៍ដ៕

_______________________________________________
ប្រកាស​ទាក់ទង
១. បើក​កុង​នៅ​ធនាគារ​ថៃ

ផល​ប៉ះ​ទង្គិច​ពី​ពួក​អាវ​លឿង ខែ វិច្ឆិកា 25, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
6 comments

មើល​ទូរទស្សន៍​ថៃ​ល្ងាច​មិញ​នេះ បាន​ចំ​ជា​អស្ចារ្យ​មែន​ពួក​អាវ​លឿង។ ពួក​នេះ​យូរ​ៗ​ទៅ​សាហាវ​ជាង​ចោរ​៥០០​ទៅ​ទៀត។ ពួក​នេះ​បាន​ធ្វើ​សម្រេច​ដោយ​មិន​ឲ្យ​ពួក​ស.ស. (សមាជិក​សភា)​ថៃ និង​សមាជិក​ព្រឹទ្ធសភា ចូល​រួម​ប្រជុំ​នៅ​វិមាន​រដ្ឋសភា​បាន​ទេ កាល​ពី​ព្រឹក​មិញ​នេះ។

ថែម​ទាំង​អស្ចារ្យ ពួក​នេះ​ប្រកាស​ជ័យ​ជម្នះ​យ៉ាង​គគ្រឹក​គគ្រេង​ហើយ ថែម​ទាំង​លើក​គ្នា​មួយ​ក្រុម​ទៀត​ទៅ​អាកាសយានដ្ឋាន​ដងមឿង ទៅ​ព័ទ្ធ​ដើម្បី​កុំ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ជួប​ប្រជុំ​គ្នា​បាន​ទៀត​ផង។ ស្ថានីយ៍​ដងមឿង​ដែល​រដ្ឋាភិបាល​ថៃ​យក​មក​ធ្វើ​ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្មី បន្ទាប់​ពី​ពួក​អាវ​លឿង​នេះ​កាន់​កាប់​វិមាន​រដ្ឋាភិបាល​ជាង​៣​ខែ​ហើយ ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​របស់​លោក​អត់​កន្លែង​ធ្វើ​ការ ហេហេ…។

ហេតុ​អី​បាន​ថា​ពួក​នេះ​សាហាវ? ពួក​នេះ​បាន​ចាត់​ក្រុម​គ្នា​ទៅ​ព័ទ្ធ​ចាប់​យក​រថយន្ត​ក្រុង​បាន​ចំនួន​៥​គ្រឿង និង​បញ្ជា​ឲ្យ​អ្នក​បើកបរ​ដើម្បី​ដឹក​ពួក​ក្រុម​ខ្លួន​ទៅ​ដងមឿង អី​យ៉ា ចេះ​ក្បួន​ចាប់​ចំណាប់​ខ្មាំង មើល​ទៅ​ពួក​នេះ​វា​មាន​តវ៉ា​សន្តិវិធី ប្រជាធិបតេយ្យ​ខ្មោច​កាច់​អី​វា? លេង​ក្បួន​ពួក​ចោរ​ប្លន់​ទេ​តើហ៍។

គួរ​ឲ្យ​អស់​សំណើច​មាន​អ្នក​ខ្លះ​មក​ខមមេនត៍​ទី​នេះ​ថា ពួក​របស់​កាច់​យ៎​អស់​ទាំង​នោះ​តាម​ពិត​ឆ្លង​ចេញ​ពី​ខ្មែរ​ទេ​តើហ៍ ខ្មែរ​នាំ​ហេតុ​ឲ្យ​ពួក​នេះ​ចេះ​ឈ្លោះ​គ្នា! អី​យ៉ា ល្មម​ហើយ​ទេ​ដឹង​លោក?! ជាតិ​លោក​ឈ្លោះ​គ្នា​ឈ្លោះ​តែ​គ្នា​លោក​ចុះ កុំ​មក​យក​ជាតិ​ខ្ញុំ​មក​ពាក់​ព័ទ្ធ។ នែ! អា​ធន់​អស់​ហ្នឹង​ណា ខ្ញុំ​ថា ជាតិ​លោក​មិន​បាន​ឆ្លង​ពី​ខ្មែរ​ទេ តែ​ជាតិ​លោក​ឆ្លង​ពី​នរក​ប្រែតចាប់​ជាតិ ពី​មុន​ៗ​មក​វា​គ្រាន់​តែ​មិន​ទាន់​ឆ្លង​ពណ៌​ល័ក្ត​ដែល​ខំ​បិទ​បាំង​ស្រោប​ពី​ក្រៅ​នោះ​រលាយ​រលត់​ចេញ​ទេ​តើហ៍។ ឥឡូវ​តិច​ដល់​ពេល​ពណ៌​អស់​នោះ​វា​ចាប់​ផ្ដើម​ហើរ​ចេញ សល់​តែ​គ្រឿង​ក្នុង​ដូច​ល្វា​ក៏​មិន​ដឹង! អី​យ៉ា​លោក​នេះ​ចេះ​តែ​នឹក​ឃើញ​ហ្ន៎។

គិត​ៗ​មើល​ទៅ​ខ្ញុំ​ឯណេះ​ក៏​ប៉ះ​ពាល់​ឆ្លង​ពី​បាតុកម្ម​ស្អី​គេ​ហ្នឹង​ដែរ។ ថ្នាក់​រៀន​ដែល​ស្អែក​ត្រូវ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​បណ្ណាល័យ​ជាតិ​នេះ បែរ​ជា​ត្រូវ​ផ្អាក (ស៊ូច!! ខ្សិប​មួយ​ចុះ គ្រូ​គាត់​ថា​កន្លែង​ដែល​ត្រូវ​ទៅ​ទស្សនកិច្ច​សិក្សា​នោះ វា​នៅ​ជិត​ហ្វូង​ពួក​អាវ​លឿង​ពេក) ចុម! ម៉ា​ថ្នាក់​អត់​បាន​រៀន​នឹង​គេ​ដែរ!

________________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ថៃ, មាន​តែ​សង្គ្រាម​ធំ​ដែល​អាច​រំលំ​សង្គ្រាម​តូច?!