នពតុល៖ “ ខ្ញុំមិនបានលក់ជាតិ” ខែ វិច្ឆិកា 26, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback

ម្សិលមិញនេះ ខ្ញុំបានចូលបណ្ណាគារនៅសាលាដើម្បីមើលសៀវភៅដ៏សម្បូរបែបនៅប្រទេសនេះគ្រាទំនេរ។ រៀបនឹងចេញមកវិញហើយ ក៏ប្រទះនឹងសៀវភៅមួយក្បាលរបស់អតីតរដ្ឋមន្ត្រីការបរទេសថៃ នពតុល ប៉័ទមៈ ដែលសរសេរពីជីវប្រវត្តិរបស់លោក និងជាពិសេសនោះគឺករណីនានាទាក់ទងនឹងខេមរប្រទេស គឺករណីប្រាសាទព្រះវិហារនេះឯង។ រឿងរ៉ាវដែលធ្វើឲ្យលោកធ្លាក់ពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ប៉ុន្មានខែកន្លងមកនេះ។ សៀវភៅនោះគឺ៖ “ ខ្ញុំមិនបានលក់ជាតិ (ผมไม่ได้ขายชาติ)” ៖ តាមដានខ្សែជីវិត “ ពីក្មេងចិញ្ចឹមគោ មកជារដ្ឋមន្ត្រីការបរទេស” និងកំណត់ហេតុការការពារជាតិ បើកកកាយការពិត ករណី “ ប្រាសាទព្រះវិហារ” ។
ខ្ញុំមិនទាន់បានអាននៅឡើយទេ តែបន្ទាប់ពីបានមើលខាងក្នុងមួយសន្ទុះ ខ្ញុំឃើញថាសៀវភៅនេះមានតម្លៃខ្លាំងណាស់មិនថាជនជាតិថៃ ឬខ្មែរយើងទេ វាជាឃ្លាំងឯកសារដ៏មានតម្លៃមួយ ព្រោះមានឯកសារមួយចំនួននៅក្នុងនោះ ដែលប្រជាជនទូទៅមិនដែលបានដឹង និងឃើញ។ ខ្ញុំបានទិញសៀវភៅនេះ ដើម្បីយកមកអាន និងទុកជាឯកសារ។ សៀវភៅនេះ មានតម្លៃ ១៨០បាត និងមានកម្រាស់២៣៤ទំព័រ។ ដ្បិតតែសៀវភៅនេះទើបនឹងចេញ តែលោកអ្នកដឹងទេ សៀវភៅនេះ បោះក្នុងគ្រាទី២ ទៅហើយ នេះស្ដែងឲ្យឃើញថាសៀវភៅនេះ ត្រូវបានលក់ដាច់សម្បើមណាស់។
ខាងក្រោមនេះជាឃ្លាមួយដែលលោកបានចុះនៅខាងខ្នងសៀវភៅ៖
“ ខ្ញុំស្រឡាញ់ជាតិដូចជនជាតិថៃគ្រប់រូបទោះបីជាមានការបង្ខូចឈ្មោះ និងនិយាយមិនពិតក៏ដោយការពិតក៏គឺ អ្វីដែលក្រសួងការបរទេស កងទ័ពថៃ និងខ្ញុំបានធ្វើ ធ្វើដើម្បីការពារដែនដីថៃ ជាពិសេសតំបន់ស ៤,៦ គីឡូម៉ែត្រការ៉េ។ បើធ្វើតាមវិធីការរបស់ខ្ញុំ យើងរក្សាបានទាំងដែនដី និងមិត្រភាពជាមួយកម្ពុជា។
ខ្ញុំសូមថ្លែងអំណរព្រះគុណបងប្អូនប្រជាជន ដែលសម្ដែងការយល់ចិត្តខ្ញុំ ក្នុងគ្រាដែលរលកនៃការបំផ្លើសការពិតនៅក្នុងនយោបាយបក់បោកយ៉ាងខ្លាំង។
មានបុគ្គលជាច្រើនដែលស្រឡាញ់និងចាំឲ្យកម្លាំងចិត្ត ជាពិសេសសូមថ្លែងអំណរព្រះគុណ អ្នកសារព័ត៌មានជាច្រើនដែលសរសេរដោយបញ្ញា និងប្រាសចាកអគតិ។
ខ្ញុំរំភើបនឹងភាពជាមនុស្សរបស់អស់លោកដែលបានផ្ដល់ពន្លឺនៅក្នុងយប់ដែលងងិតស្លុង។ ខ្ញុំសូមសន្យាថាខ្ញុំនឹងធ្វើជាមនុស្សល្អដូចដែលខ្ញុំធ្លាប់ធ្វើមក និងនឹងធ្វើការតទៅទៀត ដើម្បីភាពត្រឹមត្រូវ ដើម្បីសច្ចធម៌ និងធ្វើឲ្យការពិតឲ្យប្រាកដ។
ខ្ញុំនឹងធ្វើការតទៅទៀត ដើម្បីស្ថាប័នជាតិ សាសនា ព្រះមហាក្ស័ត្រិយ៍ និងទោះបីជានឹងលះបង់គ្រប់យ៉ាងដើម្បីភាពត្រឹមត្រូវនិងនីតិ។ ខ្ញុំព្រមនឹងនៅតស៊ូដើម្បីប្រជាជន និងប្រទេសជាតិរហូតទៅ”
__________________________________________________________
អានផងដែរ៖
១. នពតុល លាចេញពីតំណែង
២. ผมไม่ได้ขายชาติ
៣. នពតុល ទម្លាយរឿងផ្ទៃក្នុងនៃការចរចាររវាងកម្ពុជា ថៃ
៤. ណុប ប៉ាដន ទម្លាយរឿងផ្ទៃក្នុងនៃការចរចាប្រាសាទព្រះវិហារដែលនាំឱ្យមានជម្លោះព្រំដែន-ថ្ងៃ សៅរ៍ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៨
៥. ទិញសៀវភៅថ្មី
៦. ទិញសៀវភៅថ្មី







[...] នពតុល៖ “ខ្ញុំមិនបានលក់ជាតិ” … – ខែ វិច្ឆិកា 27, [...]
ពេលអានចប់កាន់ជាប់ដៃមកស្រុកខ្មែរផងណាលោកភាក់ពេលលោកមកលេងស្រុក! គួរឲ្យចាប់អារម្មណ៍!!!
ខ្ញុំជឿថា គាត់ពិតជាមិនបានលក់ដីជាតិទេ ព្រោះគាត់បានខិតខំតវ៉ាការពារកុំអោយរដ្ឋាភិបាលខែ្មរយើងដាក់ទាំងដី៤.៦ម៉ែត្រក្រឡាចូលក្នុងបតិកភណ្ឌពិភពលោក
[...] ប្រកាសស្រដៀង៖ ១. នពតុល៖ “ខ្ញុំមិនបានលក់ជាតិ” ២. មហាចង់ក្រាន, ចង្ក្រាន? ៣. [...]