ស៊ុមឆាយប្រកាសភាពអាសន្ន ខែ វិច្ឆិកា 27, 2008
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.2 comments
ក្រុងទេពមហានគរ, ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ បានប្រកាសភាពអាសន្ននៅឯអាកាសយានដ្ឋានធំៗទាំងពីររបស់ប្រទេសនេះ ដើម្បីបើកផ្លូវឲ្យតម្រួតរំសាយហ្វូងបាតុករ។
នាយករដ្ឋមន្ត្រីស៊ុមឆាយ វង្សសុវត្ថិ បានប្រកាសតាមទូរទស្សន៍ជាតិកាលពីម៉ោងប្រមាណ៨ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍នេះ ថាការរឹបអូសអាកាសយាន្តដ្ឋានដោយបាតុករប្រឆាំងរដ្ឋាភិបាលនេះ មានផលអាក្រក់ចំពោះប្រទេស។
ក្រុមបាតុករដែលហៅក្រុមខ្លួនថាជាសម្ព័ន្ធមិត្រដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារនេះ បានរឹបអូសយកអាកាសយាន្តដ្ឋានអន្តរជាតិដ៏ធំរបស់ប្រទេសនេះ គឺអាកាសយាន្តដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានដនមឿង កាលពីថ្ងៃពុធនេះ ក្នុងបំណងទាមទារឲ្យលោកស៊ុមឆាយ ចុះចេញពីតំណែង។
ស៊ុមឆាយ បានថ្លែងថាឧត្ដមសេនីយជើងទឹក និងជួយដល់តម្រួតក្នុងការរំសាយបាតុករនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈដែលមេបញ្ជាការកងទ័ពអាកាសនឹងជួយតម្រួតនៅដនមឿង៕
__________________________________________________________
ប្រកាសផ្សេងទៀត៖
១. វាសនាស៊ុមឆាយ នៅមិនឆ្ងាយពីស្ម័គ្រ និងទក្សិណ?
២. ប្អូនថ្លៃទក្សិណត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថៃ
៣. ស. ស៊ុមឆាយ ត្រូវបានរើសជាបេក្ខជននាយកថៃ
៤. ស.៣ ជើងខ្លាំងស្រុកថៃ តើនរណាមួយនឹងក្លាយជានាយករដ្ឋមន្ត្រីថៃ?
៥. ស៊ុមឆាយបាយៗ






