jump to navigation

បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល ខែ ធ្នូ 8, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.
trackback

ឆាក​ល្ខោន​នយោបាយ​ស្រុក​ថៃ​បាន​ឈាន​មក​ដល់​វគ្គ​សំខាន់​មួយ​ទៀត បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ហេង​ស៊យ ស៊ុមឆាយ វង្សសុវត្ថិ ត្រូវ​បាន​តុលាការធម្មនុញ្ញ​រំលាយ​បក្ខ​គាត់​ក៏​ដូច​ជា​រំលាយ​តំណែង​នាយក​របស់​គាត់​យ៉ាង​ដូច​អំបិល​ត្រូវ​ទឹក​រួច​មក​នោះ។

អ្វី​ដែល​គេ​ឃើញ​នៅ​ពេល​នៅ នឹង​ត្រូវ​ធ្វើ​ជា​បន្ទាន់​នោះ គឺ​ការ​រើស​នាយករដ្ឋមន្ត្រី​ និង​គណៈរដ្ឋមន្ត្រី​ថ្មី ព្រោះ​ស្រុក​នេះ​បច្ចុប្បន្ន​គ្មាន​នរណា​គ្រប់​គ្រង​រដ្ឋាភិបាល​ទេ។ ក្រឡេក​មក​មើល​មេ​បក្ខ​ប្រឆាំង​ផ្កាប់​មុខ អភិសិទ្ធិ វេជ្ជាជីវៈ វិញ មារយាទ​ត្រី​ងៀត​ឈ្លៀត​ពង បាន​ឆក់​ឱកាស​ពេល​នេះ​ ដើរ​រៃ​អង្គាស​បក្ខ​ផ្សេង​ៗ​ដែល​ចាត់​ឆ្នោត​មក​ចាប់​ដៃ​ជាមួយ​បក្ខ​គាត់​ដើម្បី​បង្កើត​រដ្ឋាភិបាល ដ្បិត​គាត់​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ឡើង​ក្ដៅ​អស់​ហើយ បុតធម​គាត់​នោះ។

តាម​ការ​អះអាង​សន្និសីទ​របស់​បក្ខ​គាត់​មើល​ទៅ​ទំនង​ជា​អាច​បង្កើត​បាន​ក៏​មិន​ដឹង ព្រោះ​មាន​បក្ខ​ពីរ​ដែល​ធ្លាប់​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​លោក​ស៊ុមឆាយ នោះ​បាន​ហេរ​ទៅ​រក​គាត់​ដែរ​ហើយ និង​បាន​អះអាង​ថា​បាន​សំឡេង​លើស​ពាក់​កណ្ដាល​ទៀត​ផង។ ហេង​ស៊យ ក្ដី​ស្រម៉ៃ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​នេះ បាន​សម្រេច​ទេ​ដឹង!? ព្រោះ​មើល​ទៅ​ឱកាស​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ស្រុក​នេះ​ងាយ​សម្បើម​ណាស់ ផ្លាស់​ប្ដូរ​ដូច​ផ្លាស់​លីអូ តែ​ស្រុក​ខ្លះ​កុំ​ជោរ​អានាង បោះ​ឆ្នោត​ពីរ​ដង​ទៀត​ក៏​មិន​​ធ្លាក់​ដែរ យ៉ាង​ច្រើន​ធ្លាក់​២០​កៅអី ក៏​នៅ​តែ​ឈ្នះ sic ។ យ៉ាប់​ហើយ​កន​យើង!

មិន​ដឹងជា​ជឿ​នរណា​ឲ្យ​ប្រាកដ​ទេ ងាក​មក​មើល​ខាង​ក្រហម​ឯណេះ​វិញ ក៏​ពួក​នេះ​អះអាង​តាម​រយៈ​សន្និសីទ​ថា ពួក​គេ​ក៏​ប្រមូល​គ្នា​បាន​ជាង​ពាក់​កណ្ដាល​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែរ ហិហិ… ល្ខោន​ពួក​នេះ មើល​ទៅ​មិន​ទំនង​ជា​ចប់​ងាយ​ស្រួល​ៗ បាតុកម្ម​អាច​នឹង​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​មិន​ខាន ទាក់ទង​នឹង​តំណែង​នាយក​ហេង​ស៊យ នៅ​ស្រុក​នេះ៕

_______________________________________
មើល​ផង​ដែរ
១. ស៊ុមឆាយ​បាយ​ៗ​
២. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?
៣. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត
៤. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី

វិចារ»

1. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 8, 2008

[...] ———————————————————- អត្ថបទ​ទាក់​ទង៖ ០. វីគីភីឌា​ភាសា​ខ្មែរ ១. គេហទំព័រ​អភិសិទ្ធិ ២. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨ ៣. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៤. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក ៥. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត ៦. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្… [...]

2. ទឹម បឿន - ខែ ធ្នូ 8, 2008

តឹង​ទ្រូង​ជំនួស​ពួក​ថៃ​!

3. វីរិយា - ខែ ធ្នូ 8, 2008

ឃើញ​មុខ​អាគាត់​ហ្នឹង​ព្រឹក​មិញ​ក្នុង​ទ្វីវី មហា​សែន​មិន​ចូល​ចិត្ត មុខ​ក្រាស់​តួ ពួក​ខ្លា​ពាក់​ស្បែក​លា ទោះ​ជា​យ៉ាង​ណា​ក៏​ភ្នែក​មិន​អាច​បិទ​បាំង​កំណាច ពុត​ត្បុត​បាន​ជិត​ឡើយ! តឹង​ទ្រូង​ជំនួស​ពួក​ថៃ​មែន​ហ្នឹង​! ហើយ​បើ​ពួក​ហ្នឹង​ឡើង​មែន​បញ្ហា​ជា​មួយ​ខ្មែរ​ឃើញ​ថា​ពិបាកនឹង​ចចារ​ជា​មិន​ខាន​ ព្រោះ​ពួក​ហ្នឹង​ចូល​ចិត្ត​សន្សំ​ពិន្ទុ​បែប​រុក​រាន​រករឿង​!

4. អគ្គលីបុត្រ - ខែ ធ្នូ 8, 2008

ពួក​ថៃ​នេះ​អាចថា​ ជា​ពួក​រុកគូន​ឆ្កឹះ​ឆ្កៀល​បង្ករឿងខុសទំនង ឯ​រដ្ឋាភិបាល​ខ្មែរ​ក៏យ៉ាប់​ទៅ​លេង​ចូល​ជា​មួយ​ពួក​នេះ ខាត​ពេល​ខាត​លុយ​អត់​ប្រយោជន៍ យុទ្ធជន​ការពារ គ្នា​បែក​ប្រពន្ធ​បែក​កូន​ យ៉ាប់​តាហ្មង!

5. រមទម - ខែ ធ្នូ 9, 2008

ម៉េចចឺងសៀមរើសអ្នកដឺកនាំអត់មានបោះឆ្នោតទេ?

6. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 15, 2008

[...] _______________________________________________________ អាន​ប្រកាស​ទាក់ទង៖ ១. ប្រជាធិបតេយ្យ​មួយ​លើ​ផ្លូវ​ដ៏​រខេករខាក ២. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ៣. ស្ម័គ្រ សុន្ទរវេជ នាយក​រដ្ឋមន្ត្រី​ថៃ​ទី​២៥ ៤. ស.​៣ ជើង​ខ្លាំង​ស្រុក​ថៃ​ តើ​នរណា​មួយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ? ៥. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្… [...]

7. ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 21, 2008

[...] ដែល​បាន​ខិត​ខំ​ទៅ​ប្រមូល​សំឡេង​ពី​គណបក្ស​ផ្សេង​ៗ​ទៀត [...]