jump to navigation

ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី ខែ ធ្នូ 15, 2008

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ពីនេះពីនោះ.
trackback

ទី​បំផុត​ប្រទេស​ថៃ​រើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​មួយ​ទៀត​ហើយ ជា​នាយករដ្ឋមន្ត្រី​ដែល​វ័យ​ក្មេង និង​សង្ហារ​ទៀត​ផង។ នាយ ​អភិសិទ្ធិ វេជ្ជាជីវៈ ប្រធាន​បក្ខ​ប្រឆាំង​ផ្កាប់​មុខ​របស់​ប្រទេស​នេះ ទី​បំផុត​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី​២៧ របស់​ប្រទេស​នេះ​ទាល់​តែ​បាន។

ការ​បោះ​ឆ្នោត​រើស​នាយករដ្ឋមន្ត្រី​លើក​នេះ ត្រូវ​បាន​គេ​ធ្វើ​ដោយ​បើក​ចំហរ ពោល​គឺ​សមាជិក​សភា​ម្នាក់​ៗ ត្រូវ​ងើប​ឡើង​និយាយ​ឈ្មោះ​អ្នក​ដែល​គេ​គាំទ្រ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​តែ​ម្ដង ដែល​មាន​ពីរ​នាក់​គឺ លោក អភិសិទ្ធិ វេជ្ជាជីវៈ នេះ​ឯង និង​លោក​អតីត​ឧត្ដមសេនីយ ប្រជា ព្រហ្មនក (ประชา พรหมนอก)។

ការ​បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​មេ​បក្ខ​ប្រឆាំង​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​តស៊ូ​គ្នា​យ៉ាង​ខ្លាំង​ក្លា ជា​ពិសេស​ពី​គណបក្ស​នេះ​តែ​ម្ដង ដែល​បាន​ខិត​ខំ​ទៅ​ប្រមូល​សំឡេង​ពី​គណបក្ស​ផ្សេង​ៗ​ទៀត ជា​ពិសេស​គណបក្ស​ដែល​រួម​រដ្ឋាភិបាល​ពី​លើក​មុន មក​ចូល​រួម​គាំទ្រ​គាត់។

ក្ដី​ស្រម៉ៃ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​របស់​លោក អភិសិទ្ធិ ដែល​​ខិត​ខំ​ពុះពារ​គ្រប់​បែប​យ៉ាង​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដល់​ក​ហើយ។ អ្វី​ដែល​អស់​សំណើច​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​រើស​នាយករដ្ឋមន្ត្រី​នេះ ពេល​ដល់​ឈ្មោះ​ខ្លួន​នាយ អភិសិទ្ធិ សុខ​ចិត្ត​មិន​រើស​ខ្លួន​ធ្វើ​ជា​នាយក (អនុបវាទ) ដោយ​ដឹង​ខ្លួន​ឯង​ឈ្នះ​រួច​ស្រេច​ទៅ​ហើយ ដើម្បី​កេង​យក​ពិន្ទុ។ Sic

๏ អភិសិទ្ធិ វេជ្ជាជីវៈ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តើ​ប្រទេស​ខ្មែរ​ត្រូវ​ប្រយ័ត្ន​អ្វី​ខ្លះ?

នរណា​ៗ​ក៏​ដឹង​ដែរ​ថា​លោក​មេបក្ខ​ប្រឆាំង​មួយ​នេះ មិន​ត្រឹម​តែ​ប្រឆាំង​ស្រុក​គាត់​ទេ តែ​ក៏​ប្រឆាំង​នឹង​ស្រុក​ខ្មែរ​យ៉ាង​ខ្លាំងក្លា​ណាស់​ដែរ ជា​ពិសេស​នៅ​អំឡុង​ពេល​ដែល​កម្ពុជា​និង​ថៃ​មាន​វិវាទ​ពី​រឿង​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​នោះ។ លោក​នេះ​បាន​ឡើង​បរិយាយ​នៅ​ក្នុង​វិមាន​រដ្ឋសភា​ថៃ​ប្រឆាំង​នឹង​ប្រទេស​ខ្មែរ​ដោយ​មិន​អៀន​ខ្មាស់​ដើម្បី​កេង​ប្រយោជន៍​នយោបាយ​ពី​រដ្ឋាភិបាល​សម្រាប់​ប្រទេស​គាត់។

កាល​ដែល​មេ​បក្ខ​ប្រឆាំង​រូប​នេះ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បែប​នេះ សម្រាប់​ប្រទេស​កម្ពុជា​ពិត​ជា​រឿង​មិន​ធម្មតា ជា​ពិសេស​គណបក្ស​ដែល​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ខណៈ​ដែល​បញ្ហា​ជម្លោះ​រវាង​ខ្មែរ និង​ថៃ នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​រួច​នេះ ការ​សន្និដ្ឋាន​ជា​ត្រួស​ៗ អាច​មើល​ឃើញ​ថា ប្រហែល​ជា​ប្រទះ​បញ្ហា​ច្រើន​បន្ថែម​ទៀត​ជាក់​ជា​មិន​ខាន។ ហេតុ​ដូច​នេះ សម្រាប់​ប្រទេស​ខ្មែរ ចាំ​បាច់​ត្រូវ​មាន​នយោបាយ​ជាក់​លាក់ និង​រឹងមាំ​ដាច់​ខាត ដើម្បី​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៃ​ស្រុក​ថៃ​នា​គ្រា​នេះ។

๏ ថៃ​ចប់​ជម្លោះ​ពេល​អភិសិទ្ធិ ក្លាយ​ជា​នាយករដ្ឋមន្ត្រី

ជម្លោះ​ស្រុក​ថៃ​ដែល​អូស​បន្លាយ​មក​ទល់​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​ថា នឹង​អាច​បញ្ចប់​នៅ​ពេល​ដែល​បក្ខ​ប្រឆាំង​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី នៅ​ខណៈ​ដែល​អ្នក​វិភាគ​មួយ​ចំនួន​ទៀត​ថា​អាច​នៅ​បន្ត​ ជា​ពិសេស​ក្រុម​ដែល​ប្រឆាំង​នឹង​ពួក​អាវ​លឿង​ច្បាស់​ជា​នឹង​បន្ត។ អ្វី​ដែល​គេ​មើល​ឃើញ​គម្លាត​នៃ​អ្នក​នយោបាយ​ថៃ នៅ​តែ​ប្រះឆា តាម​រយៈ​សំឡេង​ដែល​គាំទ្រ គឺ ២៣៥ ទល់​នឹង​១៩៨ តែ​ប៉ុណ្ណោះ ដែល​គាំទ្រ​នាយ​អភិសិទ្ធិ។

ងាក​មក​មើល​ឯ​ខាង​ក្រៅ​វិមាន​រដ្ឋសភា​ឯ​ណេះ​វិញ ពួក​អាវ​ក្រហម​នៅ​បន្ត​ធ្វើ​បាតុកម្ម​មិន​ទទួល​យក​លទ្ធផល​នេះ និង​ទាមទារ​ឲ្យ​រំលាយ​រដ្ឋសភា។ អ្វី​ដែល​គេ​នៅ​សង្ស័យ​នោះ​ ថា​តើ​រដ្ឋាភិបាល​នេះ មាន​អាយុ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​នេះ?

๏ នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ ?

មក​ដល់​ឆ្នាំ​នេះ​លោក អភិសិទ្ធិ វេជ្ជាជីវៈ មាន​អាយុ​៤៤​ឆ្នាំ​គត់ គឺ​ជា​នាយករដ្ឋមន្ត្រី​ទី​៤​របស់​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់​ពី​លោក​ជួន ហ្លីកភ័យ (ชวน หลีกภัย)។ រហ្ស័សនាម​គឺ ហ្ល៉ហ្យ៉ៃ (សង្ហារ​ធំ)។ សូម​អាន​ប្រវត្តិ​បន្ថែម​នៅ​ទី​នេះ

___________________________________________________
ប្រកាស​ទាក់ទង
១. បក្ខ​ប្រឆាំង​ដើរ​ប្រមូល​គេ​ឯង​បង្កើត​រដ្ឋាភិបាល
២. ចង់​ធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​ក្ដៅ​ក្ដិត
៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?

វិចារ»

1. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ធ្នូ 15, 2008

[...] ថៃ​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី « -… – ខែ ធ្នូ 15, [...]

2. ទឹម បឿន - ខែ ធ្នូ 15, 2008

តាប៉ិ​នេះ​គ្រាន់បើ​មែន

3. super - ខែ ធ្នូ 15, 2008

អូ តាប៉ិនឹងមើលទៅមុខកាតឺហើយចារឹកកាតឺទៀត។ ប្រហែលពីតូចមកចូលចិត្តឡាំប៉ាតាបែបនឹងមើលទៅ តែលើកនេះឡាំប៉ាផ្អើលអស់ពិភពលោក​ ថ្លង់គេថ្លង់ឯង ចង់ធ្វើនាយករដ្នមន្ត្រី។ ចាំមើលទៅមានល្ខោនល្អមើលទៀតហើយមើលទៅ។

4. engsamnang - ខែ ធ្នូ 15, 2008

បើយើងមិនទាន់សា្គល់គេច្បាស់​កុំទាន់ថាអោយគេ​នាយករដ្ឋមន្រ្តីនេះប្រហែលអាចធើ្វអោយស្រុកថៃរកចំរើន​តែនាយករដ្ឋមន្រ្តីខែ្មរលែហមានដៃគូរបរទេស​ពុករលួយហើយ។

5. រចនា - ខែ ធ្នូ 16, 2008

ចាំ​មើល​គាត់​ឡើង​បាន​ម៉ាន​ខែ!?

6. engsamnang - ខែ ធ្នូ 16, 2008

ប្រហែលកន្លះឆ្នាំតាមខ្ងុំគិត

7. វីរិយា - ខែ ធ្នូ 16, 2008

មិន​ចូល​ចិត្ត​សោះ! ខ្ញុំ​ថា​រាសី​គាត់​ហ្នឹង​យ៉ាង​យូរ​កន្លះ​ឆ្នាំ!

8. រាជ - ខែ ធ្នូ 16, 2008

ខ្ញុំថាគាត់ហ្នឹងឡើងបានយូរ នាយករដ្ឋមន្រ្តីទី27​ មានលេខង៉ូវហេងដូចអូបាម៉ាដែរ :)

9. phavat - ខែ ធ្នូ 16, 2008

some people why want another country down ?
about cambodia every day is debtor.
cambodia borrower .

10. អគ្គលីបុត្រ - ខែ ធ្នូ 17, 2008

ចង់យក​ទៅប្រៀប​នឹង​ប្រទេស​​អាមេរិច គឺ​មិន​បាន​ទេ ព្រោះ​សៀម​អាច់ន៍គ្រីនេះ វា​ថោកទាប​ព្រៃ​ផ្សៃណាស់!

11. kooms - ខែ ធ្នូ 18, 2008

ខ្ញុំគិតថាអាតាប៉ិនេង​នៅមិនបានយួទេ….

12. និរន្តរពិសិដ្ឋ - ខែ ធ្នូ 18, 2008

ចាំ​មើល​ទៅ​ វា​ដូច​តែ​គ្នា បើ​នៅ​តែ​មាន ពួក​អាវលឿង និង​ពួក​អាវ​ក្រហម​​ នៅ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​។ ប្រាកដ​ជា​ត្រូវ​គេ​ធាក់​ទម្លាក់​ចេញ​ពី​តំណែង​ដូច​គ្នា​។

13. រមទម - ខែ ធ្នូ 19, 2008

ហាហាហាហាហា…..គួរឪយអស់សំណើចណាស់!!!
នាយករដ្ឋមន្ត្រីថៃជ្រើសរើសដោយសភាថៃមិនមែនជ្រើសរើសដោយ
ប្រជាពលរដ្ធទេ។
ឥឡួវដល់វេនពួកសៀមអាវក្រហមវ៉ៃពួកថៃអាវលឿងវិញហើយ។
ស្ដេចថៃកើតនៅអាមេរិចរៀននៅអាមេរិចចំណែកនាយករដ្ឋមន្ត្រីថៃថ្មី
កើតនៅអង់គ្លេសរៀននៅអង់គ្លេសបើថៃដោះស្រាយបញ្ហាជាមួយខ្មែរមិនបានគី
ច្បាស់ជាយ៉ាប់ហើយ។
បារាំងថាយ៉ាប់ អារ៉ាប់ថាវេទនា ខ្មែរគ្រប់គ្នាថាពិបាកដល់ហើយ:-)