មេសូត្រ ខែ កុម្ភៈ 6, 2009
Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ, អតីតភាព, អំពីសុភ័ក្ត្រ.trackback
កាលពីខ្ញុំនៅរៀនបឋមសិក្សា សៀវភៅរៀនអានតែងតែមានមេសូត្រ។ គ្រូៗឲ្យសិស្សទន្ទិញមេសូត្រនេះយ៉ាងរត់មាត់ ហើយជាទូទៅ គេតែងតែនិយាយថា “ មេសូត្ររត់មាត់” ទៀតផង។
នៅថ្ងៃណាមួយដែលត្រូវរៀនមេសូត្រហើយ ចាំមើលទៅថ្នាក់នោះឡើងអ៊ូរ ដ្បិតសិស្សគ្រប់គ្នាសូត្រ យ៉ាងពិរោះដូចនឹងព្រះសង្ឃសូត្រធម្មចឹងដែរ
ខ្ញុំនៅចាំមេសូត្រមួយដែល ប្រហែលជានៅថ្នាក់ទី៥ក៏មិនដឹង ដែលមេសូត្រនេះអប់រំក្មេងៗឲ្យឧស្សាហ៍ ងើបភ្ញាក់ពីដេកជួយធ្វើការងារម្ដាយឪពុក តែខ្ញុំមិនចាំបានទាំងអស់សោះ បានតែប៉ុន្មានល្បះ និងមិនពេញលេញទៀតផង។ ខ្ញុំយកមកដាក់នៅទីនេះសាកល៎មើល ក្រែងមានបងប្អូនយើងនៅទីនេះធ្លាប់បានរៀនមេសូត្រនេះដែរ ហើយនៅចាំបទមេសូត្រនេះ។ កុំភ្លេចណ៎ា បើនៅចាំសូមជួយបំពេញគ្នាផង។ អរគុណ!
មេសូត្រនេះ មានលំនាំដូចតទៅ៖

____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ចម្រៀង “ថ្ងៃពាក់កន្សែង” កុមារឈានមុខ
២. កាលគ្រាមួយ…
៣. កាលគ្រាមួយ៖ ភ្លេងជាតិកម្ពុជា







អត់ចាំទេលោកអើយ ហាហា ចាំតែមាណមាត់ដែរណឹង
។ ចាំជាងគេចំរៀងបទស្អាតជានិច្ច។
ធ្វើជីបង្ការថ្ងៃមុខ បន្លែបន្លុក ត្រូវការចាំបាច់រាល់ថ្ងៃ។
អ៊ុប! ត្រូវហើយ… លោកនៅចាំតទៅទៀតទេ? សូមជួយសូត្រឲ្យចប់មេសូត្រនេះផង ខ្ញុំចាំបានត្រឹម៣វគ្គនេះទេ។ បើចាំរហូតដល់ចប់សូមជួយប្រាប់ផងណ៎ា!
មិនមែនលោកទេ ខ្ញុំគឺសន្តិភាព។ ហៅបងស្រី បានហើយ។
សុំទោសផងចឹង កុំប្រកែប្រកាន់អីណ៎ា
យាយចឹងចេះមេសូត្រនេះបន្តទៀតអត់?
ចាំច្បាស់ បានតែប៉ុណ្ណឹង។ ឃ្លាតទៀតដូចជាស្រពិចស្រពិល។
… ម្ទេសខ្ទឹមទាំងអស់ ថែជីថែទឹកអោយដល់។
ពេលណាបន្លែអោយផល ហូបឆ្ងាញ់ស្កប់ស្កល់ …។
ចាំរកនឹកទៀតសិន ព្រោះមេសូត្រនេះធ្លាប់ចូលចិត្តកាលនៅក្មេង។
មានមេសូត្រមួយទៀត សម័យកុម្មុយនិស្ត អាហ្នឹងចាំច្បាស់។
ទំព័រសករាជថ្មី យើងឃ្មាតខ្មី សែនសប្បាយ
នាំគ្នារត់ប្រញាយ ចិត្តរីករាយ ទៅសាលា។
ពុកកូនសុំទៅរៀន កូនស្រេកឃ្លាន ចង់សិក្សា
បួនឆ្នាំប្លាយឃើញថា ភ្លេចវិជ្ជា អស់សន្ធឹក។
ម៉ែនេះមិត្តភ័ក្រ្តកូន រួចពីសូន្យ កូនសែននឹក
ពួតដៃគ្នាល្ងាចព្រឹក ខំប្រញឹក បង្កើនផល។ bla bla ….
មិនអីទេចឹង ចាំមើលក្រែងមាននរណាចាំទៀត ជួយគ្នាបន្តិចៗម្នាក់ទៅពេញហើយ។
យាយចឹងចេះនៅចាំអាមេសូត្រទីពីរនេះដែរហ្ន៎ សូមសសើរហើយ អានហើយ រំឮកខ្ញុំឲ្យចាំវាឡើងវិញដែរ
davithpheap: ម៉ែមើលជំវិញផ្ទះ កូនជំរះស្មៅគ្មានសល់ សាលាធ្លាផ្លូវថ្នល់ កូនគិតដល់អណាម័យ។………………តាមលទ្ឋិម៉ាកលេនីន។(បើតគិតយូអាចចាំមកវិញខ្លះ)
តែនៅចាំបទបង្ហូតទង់ជាតិ សម័យយួនកំមុយនីស ៖ .. អង់អាចក្លាហានមោះមុត ប្រយុទ្ឋនៅក្នុងសង្រ្គាម ប្តេជ្ញាប្តូឈាម នឹងក្មាំងសត្រូវ (ចាំរកនឹកសិន)
ហើយមួយទៀតគឺបទ៖ អបអរសាទរទទួលអំណរ …
ចន្ទចាំបានតា អា២ឃ្លាខាងលើទេ ព្រោះកាលនៅតូចអត់ទាន់បានចូលរៀន លឺអ៊ំក្បែរផ្ទះបង្រៀនកូនគាត់ដែលរៀនថ្នាក់ទី៥សូត្រ ក៏ចាំបានប៉ុណ្ណុងឯង។ គិតថាពេលបានចូលរៀន នឹងចេះបទនេះឲ្យខាងតែបាន ដឹងអីកម្មវិធីថ្មី ខុសស្រលះហ្មង។ មានមេសូត្រដែរ តែអត់មានបទហ្នឹងទេ។
សុំទោសដែលជួយអត់បាន។ តែចន្ទនៅចាំបទផ្សេង គឺបទកសិករជរាបានខ្លះដែរ។
[...] ___________________________________________________ ប្រកាសប្រហាក់ប្រហែល៖ ១. មេសូត្រ [...]
[...] មេសូត្រ [...]
[...] មេសូត្រ [...]