jump to navigation

សៀវភៅ​ថ្មី​ពី​បណ្ណាល័យ ថ្ងៃ ចន្ទ 16 ខែ​កុម្ភៈ 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

ល្ងាច​មិញ​នេះ​ខ្ញុំ​យក​សៀវភៅ​ទាំង​ប្រាំ​ក្បាល​ដែល​ខ្ចី​ពី​ពីរ​សប្ដាហ៍​កន្លង​ទៅ​ទៅ​បណ្ណាល័យ​ដើម្បី​ខ្ចី​បន្ត​ទៀត ដ្បិត​ធ្វើ​លំហាត់​គ្រូ​អត់​ទាន់​ចប់ និង​ទៅ​រក​មើល​ឯកសារ​ផ្សេង​ៗ​ទៀត​ដើម្បី​ទុក​សរសេរ​លំហាត់​ឲ្យ​គ្រូ​មួយ​ទៀត។

ថ្ងៃ​នេះ​ផង​ដែរ​ខ្ញុំ​ធ្វើ​ឲ្យ​បណ្ណារក្ស​ល្វីង​មុខ​ហើយ ព្រោះ​ខ្ញុំ​កត់​លេខ​សៀវភៅ​ឲ្យ​គាត់​ទៅ​យក​ឲ្យ​ដើម្បី​មក​មើល​ជាង​១៥​ក្បាល ហាហាហា… មើល​ចុះ​មើល​ឡើង​ក៏​ត្រូវ​ប៉ាន់​បាន​សៀវភៅ​៣​ក្បាល​មក​ទៀត ១. A short History of Cambodia: From Empire to Survival (Hohn Tully), ២. Cambodia’s relations with Siam in the early Bangkok period: The politics of a tributary state (David P. Chandler), និង​៣. Siam Under Rama III 1824-1852 (Walter F. Vella)។ ឃើញ​ថា​ល្អ​គ្រាន់​បើ ព្រោះ​ខ្ញុំ​ត្រូវ​សរសេរ​លំហាត់​ស្ដី​អំពី​ Rama III and the relation with Cambodia ក៏​ទៅ​ដក​សៀវភៅ​ខ្ចី​ត​​៣​ក្បាល​ចេញ​មក​ខ្ចី​សៀវភៅ​ថ្មី​៣​ក្បាល​នេះ​វិញ​ទៅ។ នៅ​បណ្ណាល័យ​ជាន់​ទី​៦​ហ្នឹង​ខ្ចី​ម្ដង​បាន​តែ​៥​ក្បាល​ទេ ដ្បិត​ជា​ប្រភទ​ឯកសារ​កម្រ និង​សំខាន់​ៗ​ណាស់។ ល្ងាច​មិញ​នេះ​នៅ​បណ្ណាល័យ​ពេញ​ម៉ា​ល្ងាច ខាន​ទៅ​រៀន​ភូមា​ទៀត យ៉ាប់​ដល់​ហើយ​ខ្ញុំ ទឹក​ដល់​ចុង​ច្រមុះ​តែ​ម្ដង :mrgreen:

គិត​ថា​ត្រឡប់​មក​ផ្ទះ​ដេក​ហើយ ដូច​ជា​អស់​កម្លាំង តែ​មុន​និង​ទៅ​ផ្ទះ​ចុះ​មក​អឺត​ជាន់​ទី​៥​​បន្តិច ក្រែង​រក​បាន​ឯកសារ​មួយ​ចំនួន​ទៀត។ ជាន់​ទី​៥​នេះ​សម្បូរ​តែ​ឯកសារ​ភាសា​ថៃ ហេតុ​ច្នេះ​និស្សិត​បរទេស​មិន​សូវ​ចូល​ប៉ុន្មាន​ទេ។ តែ​ឯកសារ​សំខាន់​ៗ​ក៏​ច្រើន​ដែរ ខ្ញុំ​ធ្លាប់​ចូល​បាន​ម្ដង​កាល​ពី​មោ​ដំបូង ឃើញ​មាន​ផ្នែក​ដាក់​សៀវភៅ​ប្រចាំ​ប្រទេស​នីមួយ​ៗ អត់​អី​ឆ្ងល់​ទេ ផ្នែក​ស្រុក​ខ្មែរ​ក៏​មាន​ដែរ។

ខ្ញុំ​ចូល​ផ្លុក​តម្រង់​ទៅ​កន្លែង​ដាក់​សៀវភៅ​ខ្មែរ ឃើញ​ថា​មាន​សៀវភៅ​ថ្មី​ៗ​មួយ​ចំនួន​ទៀត​ទើប​មក​ដល់ ខ្ញុំ​រើ​ពេញ​ទូរ​ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។ រើស​ប៉ិប​ៗ បាន​សៀវភៅ​៤​ក្បាល​ទៀត​ដើម្បី​ខ្ចី​មក​ផ្ទះ​មើល (នៅ​ជាន់​នេះ​ខ្ចី​បាន​ទៀត ព្រោះ​ខុស​គ្នា​ពី​ជាន់​ទី​៦)។ ពេល​យក​មក​ឲ្យ​គេ​កត់​ដើម្បី​ខ្ចី​នៅ​ជាន់​ផ្ទាល់​ដី ដឹង​អី​ខ្ចី​បាន​តែ​៣​ក្បាល ខ្ញុំ​សួរ​ថា​ហេតុ​អី? មិន​ដឹង​ជា​គាត់​ថា​យ៉ាង​ម៉េច​ទេ ខ្ញុំ​អត់​យល់? ឬ​មោ​ពី​ង៉ៃ​មុន​ខ្ញុំ​ទៅ​ខ្ចី​នៅ​បណ្ណាល័យ​មួយ​ទៀត​នោះ​ពីរ​ក្បាល មិន​ទាន់​សង​នៅ​ឡើយ?

ងាក​មក​មើល​សៀវភៅ​បី​ក្បាល​ដែល​ខ្ញុំ​ខ្ចី​នេះ​វិញ ព្រះ​លោក​អើយ សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា “สยาม” ที่ไม่ทันได้เห็น: รำลึก 100 ปี การถ่ายโอนดินแดน พระตะบอง เสียมราฐ นครวัด (“ស្យាម” ដែល​មិនទាន់​បាន​ឃើញ: រំលឹក​ខួប​១០០​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី ខេត្ត​បាត់ដំបង, សៀមរាប, នគរវត្ត) ដែល​សរសេរ​ដោយ ក្រៃឫក្ស នានា (ไกรฤกษ์ นานา) មាន​កម្រាស់​១៦៧​ទំព័រ​ ពោរពេញ​ទៅ​ដោយ​រូបភាព​ចាស់​ៗ​សម្បើម​ណាស់​ញាតិ​មិត្រ​ជា​ពិសេស​ទាក់​ទង​នឹង​អ្នក​ដឹក​នាំ​ខ្មែរ ដែល​ភាគ​ច្រើន​ជា​រូប​នៅ​ស្រុក​បារាំង​ក្នុង​ទិវា​ពិព័រណ៍​ប្រទេស​អាណានិគម នៅ​ម៉ារ៍សី​នោះ ដែល​គ្រា​នោះ​ហ្លួង​ស៊ីសុវត្ថិ​ក៏​បាន​យាង​ចូល​រួម​ដែរ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​រូប​មួយ​ចំនួន​ទៀត​នៅ​ស្រុក​ខ្មែរ ដែល​មិន​ធ្លាប់​មាន​អ្នក​សិក្សា​ខ្មែរ​ណា​ម្នាក់​នឹក​នា​ដល់​ឡើយ។


សៀវភៅ​ដែល​ខ្ចី​ពី​បណ្ណាល័យ​មក

សៀវភៅ​ពីរ​ក្បាល​ទៀត​ដែល​ខ្ញុំ​យក​មក​អាន​គឺ ១. ราชพงษาวดาร กรุงกัมพูชา (ព្រះ​រាជ​ពង្សារតាវ​ក្រុង​កម្ពុជា) ២. ประวัติศาสตร์กัมพูชา แบบเรียนของเขมรที่เกี่ยวข้องกับไทย (ប្រវត្តិសាស្ត្រ​កម្ពុជា៖ មេរៀន​របស់​ខ្មែរ​ដែល​ទាក់​ទង​នឹង​ប្រទេស​ថៃ)។ សៀវភៅ​នេះ​បក​ប្រែ​ពី​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ថ្នាក់​ទី​៩, ៨, ៧ ដោយ​អធិការ​បឋម​សិក្សា​ចូល​និវត្តិន៍ ជា អួម, អធិការ​បឋម​សិក្សា​ ក្រុង​ភ្នំពេញ ផៃ ផេង និង​អ្នក​គ្រូ សោម អ៊ិម ខ្ញុំ​មិន​ដឹង​ថា​បោះ​ពុម្ព​ឆ្នាំ​ណា​ទេ តែ​បើ​មើល​ទៅ​ទំនង​ជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដ្បិត​ថ្នាក់​រៀន​រាប់​ថយ​ក្រោយ។ សៀវភៅ​មួយ​ទៀត​ដែល​ខ្ចី​មក​បាន​នោះ គឺ​ក៏​ល្អ​ណាស់​ដែល លោក​អ្នក​ “ល្បើក​អង្គរ” ត្រូវ​បាន​ប្រែ​ជា​កំណាព្យ​ពាក្យ​ថៃ​បាន​យ៉ាង​ល្អ​អស់​ស្ទះ​ម្រ៉ង ចាំ​ទំនេរ​ទៅ​ខ្ចី​យក​មក​អាន។

គិត​ៗ​ទៅ​ជនជាតិ​ថៃ​សម្បូរ​អ្នក​សរសេរ​សៀវភៅ បក​ប្រែ​សៀវភៅ​បរទេស​យក​មក​ឲ្យ​កូន​ចៅ​គេ​អាន​ណាស់។ មិន​ថា​ស្រុក​ខ្មែរ​នេះ​ទេ ដែល​សៀវភៅ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​បក សៀវភៅ​គ្រប់​ប្រទេស​ទាំង​អស់​ហើយ ដែល​មាន​ជា​ភាសា​ថៃ ត្រូវ​បាន​បក​យក​មក​ឲ្យ​ជនជាតិ​ថៃ​រៀន​សូត្រ។ វា​មិន​ដូច​អ្នក​ខ្លះ​ទេ ដែល​ស្អប់​គេ សូម្បី​ភាសា​គេ​ក៏​មិន​ចង់​ឃើញ (ពេល​ឃើញ​ទៅ​អាច​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក) sic។ ចុះ​ឡើង​ៗ​ជា​ចំណុច​ខ្សោយ​ខ្លួន​ឯង​ អត់​ស្គាល់​ពី​សត្រូវ ម្ដេច​កម្ចាត់​សត្រូវ​បាន?!

___________________________________________________
ប្រកាស​ទាក់ទង
១. ពិន័យ​ទៀត​ហើយ​ខ្ញុំ!

About these ads

មតិ»

1. សុភា - ថ្ងៃ អង្គារ 17 ខែ​កុម្ភៈ 2009

ឃើញតែចំណងជើង មិនដឹងសៀវទេ គ្រាន់តែចង់ប្រាប់ថា ប្រយត្នត្រូចគេផាកលេងៗទៀត :D

2. សុភា - ថ្ងៃ អង្គារ 17 ខែ​កុម្ភៈ 2009

សុំទោសសរសេរខុស សៀវ=សៀវភៅអីទេ

3. ពិន័យ​ទៀត​ហើយ​ខ្ញុំ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 17 ខែ​កុម្ភៈ 2009

[...] សៀវភៅ​ថ្មី​ពី​បណ្ណាល័យ « -:- កំណត់ហេ… – ខែ កុម្ភៈ 17, [...]

4. សុភ័ក្ត្រ - ថ្ងៃ អង្គារ 17 ខែ​កុម្ភៈ 2009

លេង​បាន​ផាក​ហើយ​បាទ! ឥឡូវ​សុទ្ធ​តែ​កត់​ង៉ៃ​ដែល​ត្រូវ​សង​ទុក​ហ្ន៎! លែង​កញ្ជើ​ធ្លុះ​ដូច​លើក​មុន​ទៀត​ហើយ :mrgreen:

5. សុភា - ថ្ងៃ អង្គារ 17 ខែ​កុម្ភៈ 2009

ទាល់​តែ​ចឹង​បាន​ដឹង​ខ្លួន :D

បើ​មាន​ពេល​​សង្ខេប​អោយ​អាន​ផង​បាន​ទេ​ទាន

6. សុវុឌ្ឍី - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ហាហា បើតាមអានអត្តបទនេះ ឃើញថាថៃពិតជាមានសៀវភៅល្អៗច្រើនមែន៕
ហើយ ពេញចិត្តអាពីរឃ្លាចុងក្រោយ :D
>>វា​មិន​ដូច​អ្នក​ខ្លះ​ទេ ដែល​ស្អប់​គេ សូម្បី​ភាសា​គេ​ក៏​មិន​ចង់​ឃើញ (ពេល​ឃើញ​ទៅ​អាច​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក) sic។ ចុះ​ឡើង​ៗ​ជា​ចំណុច​ខ្សោយ​ខ្លួន​ឯង​ អត់​ស្គាល់​ពី​សត្រូវ ម្ដេច​កម្ចាត់​សត្រូវ​បាន?!<<

7. សុភា - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ញុំចេះពាក្យមួយ “ស្គាល់សត្រូវច្បាស់ ស្គាល់ខ្លួនឯងច្បាស់ វាយ ១០០ ដង ឈ្នះទាំង ១០០ ដង” :P

8. សុភ័ក្ត្រ - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

:P ថឹម​ថូវ​ហ៊ើយ!!!

9. mykhmerheritage - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

មែនហើយមើលទៅដួចជាសម្បើមណាស់បណ្ណាល័យសៀម។ប៉ុន្តែសៀម
ភាគច្រើនម៉េចក៍ល្ងង់ម្លេះមិនតាំងដីងថាលេខខ្មែរសរសេរនៅលើក្រដាស់លុយ
សៀមនីងនៅលើកាក់សៀមផង។
រាល់ឆ្នាំកួនសិស្យខ្មែរឈ្នះកួនសិស្សសៀមបាន​ទៅសិក្សារនៅស្រុកតិចសាស់
(Texas)រាល់ឆ្នាំ។
ហ្លួង​ស៊ីសុវត្ថិ​​បាននាំក្រុមរបាំខ្មែរទៅបង្ហាញជនជាតិបារាំងនៅស្រុកបារាំង។
មានស្រីអាមេរិកដែលមានកួនខ្មែរបានសរសេរសៀវភៅកួនក្មេង
អំពីក្រុមរបាំខ្មែរដែលទៅស្រុកបារាំង។
“Little Sap and Monsieur Rodin”

Monsieur Rodin painting of the Royal Khmer dancers are so beautiful at the Rodin Museum in Paris.

http://www.leeandlow.com/books/79/hc/little_sap_and_monsieur_rodin

10. C*H*A*N*R*O*E*U*N - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ឳកាសល្អណាស់ដែលសុភ័ក្រ្តបានស្រាវជ្រាវឯកសារទាំងនោះ។​ ជាការពិតណាស់​ នៅស្រុកខ្មែរយើងមិនសូវមានអ្នកសរសេរសៀវភៅ ឫ បកប្រែសៀវភៅប៉ុន្មានទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញមានការបោះពុម្ពផ្សាយសៀវភៅប្រលោមលោកមួយ​ចំនួន តែមុខវិជ្ជាដទៃទៀតមិនសូវមានទេ។ ខ្ញុំខ្លួនឯងបាននឹងកំពុងសរសេរនិង​បកប្រែសៀវភៅមួយចំនួនដែរ សង្ឃឹមថាពេលទៅស្រុកឆ្នាំក្រោយនិង​បានបោះ​ពុម្ព។ ខ្ញុំគិតថាសុភ័ក្ត្រមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកប្រែសៀវភៅដែលទាក់ទងរវាង
​សៀមនិងខ្មែរដើម្បីអោយកូនខ្មែរបានអាននិងរៀនសូត្រផង។

11. សុភ័ក្ត្រ - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ខ្ញុំ​សង្ស័យ​លើ​សមត្ថភាព​ខ្លួន​ឯង​ណាស់ មិន​ហ៊ាន​ទទួល​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​កូន​ខ្មែរ​ចាប់​អារម្មណ៍​និង​ថៃ​ដែរ​ផង​ឬ​ទេ? ខ្លាច​គ្មាន​នរណា​គេ​ចង់​អាន ទៅ​បក​ធ្វើ​អ្វី!

12. Ramana - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

សៀវភៅ​អស់​នឹង​ដូច​ជា​ទំនង​ដល់​ហើយ ចង់​អាន​ដែរ scan អោយ​អាន​បាន​អត់? :P គ្រាន់​តែ​ចង់​ដឹង​ថា​តើ​សៀវភៅ​អស់​នឹង​វា​សរសេរ​យ៉ាង​ម៉េច​ពី​ខ្មែរ? តើ​វា​កាន់​ជើង​ខ្លួន​ឯង​ដូច​តែ​រាល់​ដង​អត់?

13. សុភា - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ម្យ៉ាងទៀតប្រយត្នត្រូវអ្នកខ្លះថា សុភ័ក្ត្រ​ឯង​បញ្ចូល​មនោគមន៏​ថៃ​ចូល​កូន​ខ្មែរ​ទៅ​យ៉ាប់​មែន​ទែន​ហើយ :D

14. សុភ័ក្ត្រ - ថ្ងៃពុធ 18 ខែ​កុម្ភៈ 2009

ត្រឹម​ត្រូវ​ហើយ​សុភា ចំណុច​នេះ​ឯង​ដែល​ខ្ញុំ​ចង់​និយាយ ខ្មែរ​យើង​ចូល​ចិត្ត​លាប​ពណ៌​ណាស់! ខ្ញុំ​មិន​ហ៊ាន​លេង​ចូល​ទេ ជា​ពិសេស​រឿង​ចៃ​ថៃ ចៃ​យួន​អី​ហ្នឹង!!

15. khmerbirder - ថ្ងៃ អាទិត្យ 3 ខែតុលា 2010

សម្រាប់​ខ្ញុំ​វិញ ប្រសិន​ជា​មាន​សៀវភៅ​ល្អៗ​ដូច​សុភក្ត្រ​បាន​លើក​ឡើង​ហ្នឹង​នៅ​ស្រុក​ខ្មែរ​យើង ទោះ​ជា​ភាសា​ថៃ​ក្ដី ខ្មែរ​ក្ដី​ពិត​ជា​ល្អ​បំផុត​ហើយ ព្រោះ​យើង​អាច​សិក្សា​ពី​គេ​និង​ខ្លួន​ឯង ចង់​ដឹង​ថា​គេ​និយាយ​យ៉ាង​ម៉េច​ពី​យើង​ហើយ​យើង​និយាយ​យ៉ាង​ម៉េច​ពី​គេ ។ វា​មិនមែន​ជា​ការ​សាបព្រួស​មនោគមវិជ្ជា​អី​នោះ​ទេ តែ​វា​ជា​ការ​សិក្សា​ស្រាវជ្រាវ​ពី​អ្នក​ជិត​ខាង​ខ្លួន​ការពារ​ខ្លួន ក្រែង​ល​ថ្ងៃ​ណា​មាន​បាតុភូត​ចម្លែក​ដូច​កាល​សម័យ​មុន​ហ្នឹង​កើត​ឡើង យើង​ត្រូវ​ដឹង​ពី​វិធី​ការពារ​ទប់ស្កាត់ ។ ម្យ៉ាង​វិញ​ទៀត វា​អាច​ជា​ចន្លុះ​សម្រាប់​បំភ្លឺ​ដល់​បរទេស​មួយ​ចំនួន​ដែល​មាន​ការ​យល់​ដឹង​តិច​ពី​ស្រុក​យើង​ហើយ​ទទួល​ព័ត៌មាន​ក្លែងក្លាយ​ពី​ប្រទេស​ជិត​ខាង​យើង ។ ខ្ញុំ​បាន​រៀន​ភាសា​ថៃ​ហ្នឹង​ខ្លះ​ដែរ​កាល​ពី​នៅ​ជាយដែន (ឆ្នាំ​១៩៨០-១៩៩១) តែ​ឥឡូវ​ហ្នឹង​ភ្លេច​ចង់​ខ្ទេច​ហើយ សរសេរ​អត់​កើត និយាយ​មិន​ច្បាស់ ស្ដាប់​បាន​តិច និង​អាន​មិនសូវ​យល់​ន័យ​ទៀត​ហ្ន៎ ។ សរុប​មក ខ្ញុំ​គាំទ្រ​បើ​មាន​គេ​បកប្រែ​ ឬ​នាំ​សៀវភៅ​ទាំង​នោះ​ចូល​ស្រុក​ខ្មែរ ។ សូម​អរគុណ!

16. khmerbirder - ថ្ងៃ អាទិត្យ 3 ខែតុលា 2010

សម្រាប់​ខ្ញុំ​វិញ ប្រសិន​ជា​មាន​សៀវភៅ​ល្អៗ​ដូច​សុភក្ត្រ​បាន​លើក​ឡើង​ហ្នឹង​នៅ​ស្រុក​ខ្មែរ​យើង ទោះ​ជា​ភាសា​ថៃ​ក្ដី ខ្មែរ​ក្ដី​ពិត​ជា​ល្អ​បំផុត​ហើយ ព្រោះ​យើង​អាច​សិក្សា​ពី​គេ​និង​ខ្លួន​ឯង ចង់​ដឹង​ថា​គេ​និយាយ​យ៉ាង​ម៉េច​ពី​យើង​ហើយ​យើង​និយាយ​យ៉ាង​ម៉េច​ពី​គេ ។ វា​មិនមែន​ជា​ការ​សាបព្រួស​មនោគមវិជ្ជា​អី​នោះ​ទេ តែ​វា​ជា​ការ​សិក្សា​ស្រាវជ្រាវ​ពី​អ្នក​ជិត​ខាង​ខ្លួន​ការពារ​ខ្លួន ក្រែង​ល​ថ្ងៃ​ណា​មាន​បាតុភូត​ចម្លែក​ដូច​កាល​សម័យ​មុន​ហ្នឹង​កើត​ឡើង យើង​ត្រូវ​ដឹង​ពី​វិធី​ការពារ​ទប់ស្កាត់ ។ ម្យ៉ាង​វិញ​ទៀត វា​អាច​ជា​ចន្លុះ​សម្រាប់​បំភ្លឺ​ដល់​បរទេស​មួយ​ចំនួន​ដែល​មាន​ការ​យល់​ដឹង​តិច​ពី​ស្រុក​យើង​ហើយ​ទទួល​ព័ត៌មាន​ក្លែងក្លាយ​ពី​ប្រទេស​ជិត​ខាង​យើង ។ ខ្ញុំ​បាន​រៀន​ភាសា​ថៃ​ហ្នឹង​ខ្លះ​ដែរ​កាល​ពី​នៅ​ជាយដែន (ឆ្នាំ​១៩៨០-១៩៩១) តែ​ឥឡូវ​ហ្នឹង​ភ្លេច​ចង់​ខ្ទេច​ហើយ សរសេរ​អត់​កើត និយាយ​មិន​ច្បាស់ ស្ដាប់​បាន​តិច និង​អាន​មិនសូវ​យល់​ន័យ​ទៀត​ហ្ន៎ ។ សរុប​មក ខ្ញុំ​គាំទ្រ​បើ​មាន​គេ​បកប្រែ​ ឬ​នាំ​សៀវភៅ​ទាំង​នោះ​ចូល​ស្រុក​ខ្មែរ ។ អរគុណ​ច្រើន!

17. khmerbirder - ថ្ងៃ អាទិត្យ 3 ខែតុលា 2010

សុំ​ទោស​សុភក្ត្រ​ជួយ​លុប​វាចារ​ខ្ញុំ​ចោល​មួយ​ផង វា​ជាន់​គ្នា​ហើយ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 165 other followers

%d bloggers like this: