កម្ពុជា-ថៃ ហ្វ្រីវិសា ? ខែ មីនា 1, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ.10 comments

មិនដឹងពិតជាមិនពិតទេ បានឮដំណឹងល្ហៀងៗ ថាចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩ នេះតទៅ ព្រះរាជាណាចក្រកម្ពុជា និងរាជអាណាចក្រថៃ នឹងចាប់ផ្ដើមផ្ដល់ទិដ្ឋាការដោយមិនយកប្រាក់ (ហ្វ្រី) ដល់ប្រជាជនទាំងសង្ខាង ក្នុងកម្រិតសាកល្បងរយៈពេល៦ខែ។ តែទោះជាយ៉ាងណាក៏ដោយ គេត្រូវបំពេញសំណុំបែបបទសុំទិដ្ឋាការដដែល គ្រាន់តែមិនបង់ប្រាក់តែប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់រកប្រភពណាគួរឲ្យទុកចិត្តនៅឡើយទេ ប្រសិនបើលោកអ្នកមានដំណឹង សូមជួយប្រាប់គ្នាចែកយកបុណ្យផង។
ប្រសិនបើដំណឹងនេះជាការពិតនេះ នឹងអាចធ្វើឲ្យប្រជាជនទាំងពីរប្រទេសងាយចេញចូល និងចំពេញថវិកាបានមួយកម្រិតទៀត តែក្រុមហ៊ុនទេសចរណ៍ច្បាស់ជាបាត់ប្រភពចំណូលមួយចំណែកហើយ បន្ទាប់ពីចុងឆ្នាំកន្លងទៅវីសាវៀតណាម ត្រូវបានកាត់ផ្ដាច់នោះ ហេហេ…៕
ព័ត៌មានផ្លូវការថ្មី៖
យោងតាមបុគ្គលិកធ្វើការនៅទីភ្នាក់ងារទេសចរណ៍បានឲ្យដឹងថាដំណឹងនេះពិតប្រាកដហើយ។ តែមានរយៈពេលតែបីខែប៉ុណ្ណោះ គឺចាប់ផ្ដើមពីថ្ងៃទី០៥ ខែមីនា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០០៩ នេះ៕






