jump to navigation

ក្រុង​ទេព​ភ្លៀង​ធ្លាក់ ខែ មីនា 2, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​ម្សិល​មិញ​នេះ ងើប​ពី​ដេក​ឡើង​ស្រាប់​តែ​អត់​ឃើញ​ថ្ងៃ​រះ មេឃ​ក៏​ស្រទុំ! អី​យ៉ា! ខ្ជិល​ខ្វល់ មក​បើក​កុំព្យូទ័រ ឆែក​មែល​លេង ស្រាប់​តែ​ម៉ា​សន្ទុះ​ឮ​សូរ​ឆ៎ ចេញ​មក​មើល​ស្រាប់​តែ​ភ្លៀង អីយ៉ា​ល្អ​ហើយ ប៉ុន្មាន​ង៉ៃ​នេះ​ក្ដៅ​មហា​សែន​ក្ដៅ​ដល់​ករ​អត្មា​ហើយ តែ​​មិន​ដឹង​ជា​យ៉ាង​ម៉េច ភ្លៀង​បាន​តែ​បន្តិច​ហ្នឹង​ឯងក៏​ឈប់​ទៅ។

ល្ងាច​មិញ​នេះ​​បន្ទាប់​ពី​ចេញ​ពី​រៀន​ភូមា ក៏​ឆ្លៀត​ចូល​ស្យាម​ប៉ារាហ្កន​ញ៉ាំ​បាយ និង​ចូល​ទិញ​ឥវ៉ាន់​នៅ​ទី​នោះ ចេញ​មក​វិញ​ស្រាប់​តែ​ភ្លៀង​ទៀត ហេហេ… យប់​នេះ​ច្បាស់​ជា​ត្រជាក់​ស្រួល​ហើយ ខ្ញុំ​ចូល​ចិត្ត​ភ្លៀង​ពេល​យប់​ណាស់។ តែ​ដូច​ពី​ម្សិល​ចឹង ភ្លៀង​បាន​បន្តិច​ក៏​ឈប់​ទៀត​ហើយ មិន​ទាំង​បាន​សើម​ថ្នល់​ផង។ យ៉ាប់​មែន!