jump to navigation

ចប់​អស់​ហើយ ខែ មីនា 3, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
2 comments

ម្សិល​មិញ​នេះ​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នៅ​បញ្ចប់​លំហាត់​គ្រូ រហូត​ដល់​ម៉ោង​២​ភ្លឺ​ទើប​បាន​ដេក តែ​មិន​ថ្វី​ទេ លំហាត់​ចុង​ក្រោយ។

ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ឆមាស​ទី​មួយ ព្រឹក​មិញ​នេះ​ពួក​យើង​ត្រូវ​នាំ​គ្នា​ធ្វើ​ប្រសិនថេសិន លំហាត់​បញ្ចប់។ តែ​ដូច​ជា​រម៉េច​មិន​ដឹង​ទេ​ព្រឹក​នេះ ដោយ​ពួក​យើង​មាន​គ្នា​ច្រើន​ពេក ពួក​យើង​ចំណាយ​ពេល​ច្រើន​ណាស់​ដើម្បី​ធ្វើ​ប្រេសិនថេសិន រហូត​បន្ត​ដល់​ថ្ងៃ​ត្រង់​បន្ទាប់​ពី​ញ៉ាំ​បាយ​រួច។

ខ្ញុំ​ត្រូវ​គេ​ដាក់​ទោស​ឲ្យ​ធ្វើ​ប្រេសិនថេសិន​ក្រោយ​គេ អស់​ស្ទះ​ហើយ ថា​ដូច​ជា​សំណាង​ក៏​ថា​បាន ព្រោះ​គ្រូ​មិន​សូវ​សួរ​ច្រើន តែ​ដូច​ជា​ខក​ចិត្ត​ក៏​ថា​បាន​ដ្បិត​កាល​ពី​យប់​ខំ​រៀប​ចំ​ស្លាយ​ចង់​ងាប់​ជាង​ពីរ​បី​ម៉ោង តែ​ដល់​ពេល​ធ្វើ​ប្រេសិនថេសិន​វិញ​ប្រហែល​១០​នាទី​ប៉ុណ្ណោះ​ឯង :(

តែ​មិន​ថ្វី​ទេ គ្រូ​ក៏​គាត់​ចាប់​អារម្មណ៍ និង​ជា​ពិសេស​នោះ​បាន​សម្រាក​ហើយ​កន​យើង នៅ​តែ​សរសេរ​ឡើង​វិញ​ឲ្យ​គាត់​​បន្តិច​ទៀត នៅ​សាប់មីត​ឲ្យ​គាត់​ទៅ​វា​ចប់​ហើយ ហេហេ…. ប្រាវូ! បាន​សម្រាក​មួយ​រយៈ​ហើយ!!!

________________________________________________
អាន​ផង​ដែរ
១. ចប់​ហើយ​ៗ