ទៅជួបពួកម៉ាក ខែ មីនា 4, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.11 comments
ល្ងាចមិញនេះបានទៅជួបពួកម៉ាក (អ្នករួមការងារនៅកន្លែងចាស់របស់ខ្ញុំ យូរៗទៅក៏ស្និទ្ធនឹងគ្នា) ដែលវាមោស្រុកថៃនេះ២សប្ដាហ៍ឯណុះ មកត្រេននីងស្អីវាទេ។ ក្រៅពីជួបវា (រួមនិងមិត្ររួមកាងារម្នាក់ទៀត) និងនាំគ្នាដើរលេងតាមផ្សារប៊ីកស៊ីរួចមកក៏នាំគ្នាជិះអាស្កាយត្រេន អាទេះភ្លើងលើអាកាសស្អីគេនោះ ដ្បិតវាមិនដែលឃើញនិងវាចង់ជិះ !ឡ! ណាមួយផ្លូវវាស្ទះផង ខ្ជិលនាំគ្នាជិះតាក់ស៊ី។ ជិះម៉ាស្ថានីយ៍នឹងឯង ទៅស្យាម ហេហេ អស់ម៉ានាក់១៥បាទស៊ឺៗ។
នឹកឃើញថានាំវាមកញ៉ាំអាហារនៅហាងឆ្ងាញ់មួយជិតសាលារៀនផង ព្រោះមិនដឹងញ៉ាំអីនៅប៊ីកស៊ី។ អាកន្លែងហាងដែលខ្ញុំនិយាយនោះបើចង់ទៅញ៉ាំលើកណាក៏ត្រូវអង្គុយរង់ចាំយ៉ាងតិចកន្លះម៉ោងដែរ ដ្បិតវាពេញ។ យប់មិញទៅដល់ក៏ដូចតែរាល់ដងចឹង មានអ្នកចាំឡើងពេញមុខហាង ពួកយើងក៏ខ្ជិលចាំដែរ ម្នាក់ៗហេវដល់កហើយដែរ ហេហេ…។ នឹកឃើញហាងមួយទៀតក៏នាំគ្នាទៅ ហាងនំបញ្ចុកបាងកក នៅអ៊ឹមប៊ីឃេ។ ឮតែនំបញ្ចុកថាជាអាហារអ្នកក្រស្រុកខ្មែរ មិនចឹងទេ នៅហាងនេះគេមានអាហារផ្សេងៗទៀតអាចកម្ម៉ង់បាន នំបញ្ចុកក៏ឆ្ងាញ់ដែរ។ គិតហើយក៏នាំគ្នាទៅញ៉ាំនៅទីនោះទៅ អស់ជាង៥០០បាទល្ងាចមិញនេះ ហេហេ ទុកឲ្យ២គ្រឿងនឹងចេញទៅ។
បន្ទាប់ពីញ៉ាំហើយក៏នាំគ្នាដើរលេងផ្សារម៉ាត្រួស និងជូនវាទៅទិញកាតទូរស័ព្ទតេទៅស្រុកខ្មែរទៅប្រពន្ធកូនវា ម៉ោងប្រមាណជា៩ក៏នាំគ្នាត្រឡប់ទៅវិញ។ ខ្ញុំក៏ទៅជាមួយវា (មិត្ររួមការងារគេ ដេកសណ្ឋាគារផ្សេង) និងបែកគ្នាជាមួយមិត្ររួមការងារវាទៅ ណាមួយចង់ទៅមើលអូតែលគេផង មិនដែលឃើញវាស្អាតយ៉ាងណាទៅ ដេកសុទ្ធតែម៉ារ៉ាយ៉ុតម៉ាយប់ជាង១០០អ៊ុយអេសឯណុះ !ឡ! ណាមួយចង់នៅនិយាយគ្នាផង បែកវាយូរគួរសម ពួកយើងសម្បូររឿងជជែកណាស់ ជាពិសេសអារឿងនិយាយដើមគេនឹងឯង ហាហា..
ជាធម្មតាទេ តាជជែកមាត់ទទេវាឥតសប្បាយ ទាល់តែមានអីមកផ្សើមបំពង់ក កិកិកិ…។ មកដល់អូតែលវាស្ងាត់ជ្រាប មើលទៅចង់ខ្លាចរកហាងប្រាំពីរដប់មួយអីក៏គ្មាន ដើរសួរគេទៅក៏បានទៅដល់ហាងមួយ នាំគ្នាទិញបាហេ (ពាក្យសម្គាល់ពួកយើង គ្មានអ្វីក្រៅពីប៊ីយ៊ែរនឹងឯង
) ៦កំប៉ុង យ៉េហ៊ឺ២កញ្ចប់មកអូតែលវិញ ដាក់អស់ម៉ានាក់៣កំប៉ុង ឡើងស៊្រឿងៗ និយាយដើមគេពេញនឹងឯង ហាហា… ម៉ោងជាង១២ខ្ញុំត្រឡប់មោគេហដ្ឋានដ៏ស្ដុកស្ដម្ភខ្ញុំវិញ ប្រោសខ្លួនដេកស្ដូកទៅ គ្មានលុបមុខមុជទឹកឪមេកាភីមស្អីទេ ស្រ៊ឿងៗផងនោះ
ណាមួយកំពូលខ្ជិលដល់កហើយខ្ញុំនោះ។ វាឲ្យនៅដេកជាមួយវាដែរ តែខ្ជិលណាស់ តែដេកនឹងនៅជជែកគ្នាពេញនឹងគ្មានបានដេកបានពួនស្អីទេ ណាមួយអាណិតវាផង ស្អែកវាត្រូវត្រេននីងស្អីវា ចំណែកខ្ញុំក៏ត្រូវមានការងារធ្វើទៀត មោផ្ទះយើងដេកវាមានក្ដីសុខជាង ទោះបីអូតែលធំស្អាតយ៉ាងណាក៏មិនស្មើបន្ទប់ដ៏តូចអស្ចារ្យរបស់យើងដែរ ហេហេហេ ចេះតែថាទៅ។
និយាយពីយប់មិញហ្នឹងឯង ជជែកចុះជជែកឡើងវានិយាយដើមប្អូនជីដូនមួយរបស់វា ដឹងអីសួរចុះសួរឡើង គ្មាននរណាក្រៅពីអ្នកមានវត្តមាននៅក្នុងវើដប្រេសនេះឯងសោះ ហាហា… ពិភពលោកនេះពិតជាមិនធំមែន។ ចាំមើលង៉ៃសុក្រ ឬក៏ចុងសប្ដាហ៍នេះ ស្រួលមិនស្រួលជួបគ្នាក៏ថាបាន ព្រោះមានគម្រោងសៅរ៍អាទិត្យនេះ ចង់នាំវាទៅលេងអយុធ្យាផង៕






