ចាញ់បោកអ្នកលក់ស្វាយទៀតហើយ ខែ មីនា 5, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.11 comments
ម្សិលមិញនេះ ខ្មែរៗយើងនាំគ្នាធើម្ហូបជុំគ្នាញ៉ាំ គេនាំគ្នាដើរផ្សារ ខ្ញុំក៏ទៅជាមួយគេដែរទៅ ដឹងអីដើរៗ ជួបគេលក់ស្វាយក៏នឹកឃើញទិញមោទៀត។
ម្ដងនេះសួរអ្នកលក់ច្បាស់ណាស់ផ្អែមអត់? បើផ្អែមបានទិញណា! ដឹងអ្នកលក់ថាម៉េចទេ? គេថាផ្អែមណាស់ ញ៉ាំជាមួយបាយដំណើបក៏បានភ្លាមមិនបាច់ដាក់ស្ករទេ។ អូ! អួតគ្រាន់បើ។ ឃើញចឹងក៏នឹកទិញទៀតទៅ។
លើកនេះរើសស្វាយមោ៣ផ្លែ មួយគីឡូល្មម តែថោកជាងលើកមុនតម្លៃតែ៦០បាតទេ បីផ្លែនេះ ដ្បិតលើកនេះទិញនៅផ្សារធម្មតា ហេហេ… រើសបានស្វាយបីហើយនៅទិញបាយដំណើបស្វាយមួយកញ្ចប់ទៀត២០បាត។ យកមោផ្ទះញ៉ាំម្រ៉ាយអើយជូរដដែលហ្នឹង តែវាចេះណាស់អាស្វាយដែលនៅជាមួយបាយដំណើបទៅជាផ្អែមទៅវិញ។ ចាញ់បោកអ្នកលក់ស្វាយទៀតហើយ! ឈប់ទិញស្វាយថៃហើយលោកអឺយ ជូររកលេខដាក់គ្មាន៕

រូបរាងស្អាតបាតតែញ៉ាំមិនបានទេ អាស្វាយអស់នេះ!
______________________________________________
អានផងដែរ៖
១. ស្វាយទុំស្រុកថៃ






