អវសានសមាជជាតិ ខែ មីនា 6, 2009
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.add a comment


តាំងពីព្រះរាជាណាចក្រកម្ពុជាកើតឡើងជាថ្មីនាឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ និងមានអ្នកធ្វើឲ្យរញេរញៃមកនោះ រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឲ្យធ្វើសមាជជាតិ តែរហូតមកដល់ពេលនេះ បោះឆ្នោតជាតិ៤ដងហើយ សមាជជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះហាក់បីដូចជាមិនដឹងនៅឯណា ហៅមិនឮ បើទោះបីជាស្រុកខ្មែរជាប់មនុស្សដដែលមួយនេះជានាយករដ្ឋមន្ត្រីក៏ដោយ។
ឥឡូវនេះសឲ្យឃើញច្បាស់ហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានចេតនាចង់លុបបំបាត់សមាជជាតិពីក្នុងរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យស្មុគស្មាញទើសភ្នែកគាត់ពេក ហើយវាប្រាកដជាធ្វើបានពេកក្ដាត់ ដ្បិតកដុមឆែបគណបក្សលោកជិះសេះលែងដៃក្នុងរដ្ឋសភាយ៉ាងគ្រហ៊ែរៗ ធ្វើអ្វីក៏បានដែរ Sic
ហេតុអីបានជាលោកនាយករដ្ឋមន្ត្រីគាត់រៀបចំចាត់ចែងធ្វើសមាជជាតិនេះមិនបាន បើលោកជានាយករដ្ឋមន្ត្រីតែរហូតមកតាំងពីឆ្នាំ២០០៣? បើថាខ្លាចនោះដូចជាមិនត្រូវទេ ដ្បិតលោកបានមានប្រសាសន៍ហើយ លោកមិនខ្លាចទេ តែវាត្រង់ពិបាកក្នុងសម័យនេះ មិនអាចយកទៅប្រៀបនឹងសង្គមរាស្ត្រនិយមទេ សម័យនេះមនុស្សច្រើនយ៉ាងនេះយកទៅធ្វើនៅណា? ដាក់ម៉េចអស់? វាលមេរុតូចប៉ប៉ុនហ្នឹង (អាកន្លែងធំៗ … អស់ហើយ) Sic
បើនិយាយពីរឿងថាធ្វើច្បាប់សមាជជាតិមិនចេញនោះ គ្មាននរណាជឿទេ អ្វីៗវាអាស្រ័យលើតែចង់ធ្វើអត់ទេ បើចង់នោះឥឡូវឱកាសមកដល់ហើយ ថាពីមុនវាមានគ្នាច្រើន អាមួយអង្គុយអាមួយឈរ ឥឡូវចង់ឈរឈរ ចង់អង្គុយអង្គុយ រឿងអីមិនចេញ តែបើវាផ្ទុយមកវិញនោះ ចង់លុបនោះ កោះហៅមោលុបបានតែឡូវហ្នឹងឯង ហេហេ…






