មនុស្សយើងហ្ន៎!! ខែ មីនា 12, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.6 comments
អានព័ត៌មានពីកោះសន្តិភាពថ្ងៃនេះ គួរឲ្យអស់សំណើចដល់កហើយ។ ចេះកើតមានដែរហ្ន៎ មនុស្សយើង។ លោកអ្នកសាកទៅចូលអានមើល៍។
តាប៉ែថៃ ខែ មីនា 12, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.9 comments
ង៉ៃមុននេះដើរផ្សារចុះដើរផ្សារឡើងទៅទើនៅកន្លែងមួយគេដាក់តាប៉ែ ស្រុកនេះគេញ៉ាំតាប៉ែដូចខ្មែរដែរតើយ៍ កំពុងតែនឹកផង ក៏ទិញមួយថង់ទៅចង់ដឹងរសជាតិគាត់យ៉ាងណា។
តាប៉ែ (ថៃ៖ ข้าวหมาก) ដែលខ្ញុំទិញនោះ គេមានស្លាកសញ្ញាបស់គេត្រឹមត្រូវ មិនមែនទូលលក់តាមផ្លូវដូចស្រុកយើងទេ ហេហេ…។ (ស្រុកយើងឡូយជាង)។ តាប៉ែដែលខ្ញុំទិញនោះ គឺផលិតផលឈ្មោះ អ៊ូទង (อู่ทอง), ជាតាប៉ែស មានអីឆ្ងាញ់ម្យ៉ាងដែរតើ តែមិនសូវខ្លាំងទេ និងផ្អែមខ្លាំងណាស់។
និយាយពីរឿងតាប៉ែនេះ កាលពីនៅធ្វើការស្រុកខ្មែរ ខ្ញុំទិញយកមកញ៉ាំនៅកន្លែងធ្វើការមិនលោះថ្ងៃទេ ព្រោះខ្ញុំក៏ចូលចិត្តញ៉ាំណាស់ដែរ ទាំងអាខ្មៅ ទាំងអាសនេះ ដាក់ជាមួយដូង អស់ទះម៉ង។ ង៉ៃខ្លះអ្នកធ្វើការលួចយកញ៉ាំអស់ក៏មាន ព្រោះខ្ញុំតែងតែទិញយកទៅដាក់ក្នុងទូរទឹកកក ហេហេ…៕






