jump to navigation

បាងកក​ច៎ា​ច៎ា ខែ មីនា 16, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
16 comments

ប្អូន​ខ្ញុំ​ទាំង​ពីរ​គ្រឿង​គេ​មក​លេង​បាងកក ម្សិល​មិញ​នេះ​ទៅ​ទទួល​គេ​នៅ​ព្រលាន​យន្ត​ហោះ​ហើយ ក៏​នាំ​គ្នា​ដើរ​លេង​ផ្សារ​បាន​ម៉ា​ត្រួស​ទៅ​ទិញ​ខោ​អាវ​បាន​ម៉ា​ធឹក​ដែរ :D រួច​ហើយ​ក៏​នាំ​គ្នា​ទៅ​ញ៉ាំ​ស៊ុបគី​​នៅ​ម្ដុំ​ស្យាម​នេះ​ឯង។

ព្រឹក​មិញ​នេះ​ចេញ​ពី​ផ្ទះ​ប្រមាណ​ម៉ោង​១០ មិន​ដឹង​ជា​ទៅ​ណា​ក៏​នាំ​គ្នា​ទៅ​លេង​វត្ត​អារុណ, វត្ត​ពោធិ (ហេហេ…) និង​មាត់​ទន្លេ​នាំ​គ្នា​ថត​រូប​នេះ​ឯង គ្មាន​អ្វី​សំខាន់​ផង។ ពេល​ល្ងាច​ឡើង​ក៏​នាំ​គ្នា​ទៅ​ញ៉ាំ​បាន​នៅ​ហាង​សុំតាំ​មួ ក្បែ​ស្យាម សូម​ជួយ​ណែនាំ​ចុះ​អ្នក​ដែល​មិន​ដែល​ទៅ ទី​នោះ​អាហារ​អារ៉យ​ម៉ាក​ខ្រាប់!  :D អាហារ​ឆ្ងាញ់​ណាស់ តែ​ត្រូវ​រង់​ចាំ​តម្រង់​ជួរ​មុខ​ហាង​បន្តិច ដ្បិត​មនុស្ស​ច្រើន។

ចែក​រូប​ថត​មើល​ពីរ​បី​ចុះ កាល​ពី​ព្រឹក​មិញ​នេះ!

បី​នាក់​បង​ប្អូន​នៅ​វត្ត​អារុណ បាងកក
នៅ​មាត់​ទន្លេ​ចៅ​ពញា
ធម្មតា​យើង​ចង់ហារ តែង​តែ​មាន​គេ​ច្រណែន​ចឹង​ហើយ ហេហេ...

_________________________________________________
អាន​ផង​ដែរ
១. ទៅ​ហើយ​មោ​វិញ
២. មោ​ពី​អយុធ្យា
៣. ទៅ​លេង​ពិភព​សុបិន