ទៅហើយមោវិញ ខែ មីនា 17, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.15 comments
ព្រឹកមិញនេះម៉ោងប្រមាណជាង១១ ចេញពីបាងកកឆ្ពោះទៅព័ទ្យា (ថៃ៖ พัทยา) ឬដែលគេហៅសាមញ្ញៗថាប៉ាត់តាយ៉ាៗ នោះ។ ជាលើកទីមួយហើយដែលទៅទីនោះ។ ខ្ញុំនឹងអូនៗទាំង២អង្គាររបស់ញុំ។
ក្រុងព័ទ្យានេះ ជិះតែពីរម៉ោងគត់ត្រឹមដូចគេវាស់ចឹង ចេញពីស្ថានីយរថក្រុងហ្មឈីត២ នៅឯបាងកកនេះ ទៅដល់ម៉ោង១ថ្ងៃ ជិះដើរទៅមាត់សមុទ្ទគេ ម៉ែអឺយមនុស្សដូចគេហែរទៀនវស្សា។ សុទ្ធតែឆ័ត្រពេញទាំងឆ្នេរទាំងអស់ហ្នឹង។
បន្ទាប់ពីចុះដើរលេងម៉ាសន្ទុះហើយ ក៏នាំគ្នាជិះអាឡានឈ្នួលគេក្នុងក្រុងនេះ ដើម្បីទៅឆ្នេរមួយទៀត ថាទៅរកជួលសណ្ឋាគារគេងមួយយប់។ ទម្រាំជិះទៅដល់ឆ្ងាយអើយសែនឆ្ងាយ ហើយសឹងរកសណ្ឋាគារដេកមិនបាន ក៏នាំគ្នាជិះឡានមកវិញ ថាមករកជួលសណ្ឋាគារក្បែរៗក្រុងវិញ។
អឺ! ជិះចុះជិះឡើង មើលទៅសឹងឆ្អែតហើយ ណាមួយទឹកសមុទ្ទនៅទីនោះ ក៏មិនដូចជាទំនងមុជអីដែរ ចាញ់អូរត្រេះ អូឈើទាលយើងដាច់ម្រ៉ង ហេហេ… អឺ! ពួកអូនៗ ក៏គាត់ថាមិនចង់នៅដែរ ក៏នាំគ្នាជិះមោចំណតឡានវិញមោ ហាហាហា…. ម៉ោង៤គត់ឡានចេញពីព័ទ្យា មោបាងកកវិញ។ មោដល់ម៉ោង៦ នាំគ្នាទៅញ៉ាំអាហារនៅហាងខានំចីនបាងកកនៅអ៊ឺមប៊ីខេចឹងឯងតែម្រ៉ង !ឡ! សប្បាយអស់ទាស់ង៉ៃនេះ ចេះមានដែរ ម្នាក់ៗខំនាំគ្នាវេចសម្ពាយអាវម៉ាធ្ងន់ចឹងទៅ ហេហេ…។
ដាក់រូបម៉ាសន្លឹកពីរមើល៍វៗគេថាយើងបោកគេ ហេហេ…


________________________________________________________
អានផងដែរ៖
១. បាងកកច៎ាច៎ា
២. មោពីអយុធ្យា
៣. ទៅលេងពិភពសុបិន
៤. ទៅលេងជលបុរី
៥. ទៅលេងរ៉ៈយ៉ង
ពួកល្មោភកាម ខែ មីនា 17, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.9 comments
ថ្ងៃនេះ ខ្ញុំសូមទោសលោកអ្នក សុំដាក់ប្រកាសមួយដែលអត់ទ្រាំចង់ដាក់យូរមកហើយ!
ជាទូទៅចរាចរក្នុងប្លុកខ្ញុំក្នុងមួយថ្ងៃៗ មិនតិចជាង១០០គ្លិកទេ ហើយដូចប្រិយមិត្របានដឹងហើយ មានទាំងអ្នកមានបំណងល្អ និងអ្នកមានបំណងឆ្កួតឡប់ចូលមក យើងហាមគេម្ដេចកើត បើទោះនេះជាវេបប្លុកផ្ទាល់ខ្លួនក៏ដោយ។
មកដល់ពេលនេះប្លុកនេះមានអាយុជាង៣ឆ្នាំហើយ យ៉ាងនេះឯងប្រកាស និងអត្ថបទក៏មានច្រើន មួយថ្ងៃៗ មានអ្នករុករកប្រភេទពាក្យ និងអត្ថបទជាច្រើនពីប្លុកខ្ញុំនេះ។ តែចំឡែកអ្វី ញាតិញោមសព្វសាធុជនហ្អើយ! ពាក្យមួយដូចដែលខ្ញុំបានគូសខាងក្រោមនេះ មិនដឹងជាពួកម្នាលណា គាត់រុករកសឹងរាល់តែថ្ងៃ មិនដឹងជាជនដដែលឬខុសគ្នាទេ ហើយក៏មិនដឹងជាម្នាលទាំងនោះ មានវត្ថុបំណង ឬប្រហែលជាពួកស្រាវជ្រាវក៏មិនដឹង sic។ ដោយឡែកតែម្សិលមិញនេះ មានទាំងអ្នករុករកភាពយន្តនេះទៀតផង។ ហ៊ឺ!
ខ្ញុំមិនដឹងថាគាត់រុករកឃើញឬមិនឃើញទេ តែបើតាមខ្ញុំដាក់យកមកមើលនោះឃើញថា មានតែប្រកាសមួយគត់ដែលប្រើពាក្យនេះ គឺ៖ រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ។ ប្រហែលប្រកាសនេះមិនត្រូវចិត្តម្នាលនោះទេ ព្រោះមិនឃើញគាត់បើកអានផងនោះ! ផ្ដាំទៅពួកល្មោភកាមផងថា ទីនេះគ្មានទេ មិនបាច់រុករកទៀតឡើយ! សាធុ!


មើលចុះសាធុជនទាំងឡាយហ្អើយ ស្ថិតិរបស់ពួកគាត់ក្នុងការស្រាវជ្រាវ sic
______________________________________________
អានផងដែរ៖
១. Repost: ពួកល្មោភកាម






