មោពីអយុធ្យា ខែ មីនា 18, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.12 comments
ទើបតែមកដល់ផ្ទះអម្បាញ់នេះ អស់កម្លាំងដល់កហើយ ង៉ៃនេះជូនប្អូនៗទៅលេងទីក្រុងចាស់របស់ថៃ ឈ្មោះនគរស្រីអយុធ្យា (ថៃ៖ นครศรีอยุทยา)។ ងើបពីដំណេកព្រឹកមិញភ្លៀងធ្លាក់ស្មានតែអត់បានទៅហើយតើហ៍ តែក្រោយមកភ្លៀងក៏រាំង ក៏ដាច់ចិត្តចេញទៅម្រ៉ងទៅ។ ពីបាងកកទៅអយុធ្យាជិះមួយម៉ោងទៅមួយម៉ោងកន្លះ តាមអ្នកបើក។ នេះជាលើកទីពីរហើយដែលខ្ញុំបានទៅលេងទីនោះ បន្ទាប់ពីទៅលើកមុន កាលពីឆ្នាំ២០០៥។ ដាក់រូបមួយពីរអួតលេងទៀតសិន !ឡ!



_________________________________________
អានផងដែរ៖
១. ដំណើរទេសចរសាក់កាដូ
២. បាងកកច៎ាច៎ា
៣. ទៅហើយមោវិញ
៤. ទៅលេងពិភពសុបិន
កំពូលអ្នកវិភាគស្រុកខ្មែរ ខែ មីនា 18, 2009
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.11 comments

នរណាៗក៏ស្គាល់ដែរ នៅកម្ពុរដ្ឋយើង អ្នកវិភាគនយោបាយប្រចាំស្ថានីយ៍ទូរទស្សន៍សេតេអិន ឈ្មោះ សយ សុភាព បើមិនស្គាល់ទេចប់ហើយ។ អតីតអ្នកកាសែតក្រោមដើមអំពិល ដែលលោកនាយក ហ៊ុន សែន បានដាក់នាមឲ្យនោះ បានឡើងកូដស្រិបៗ ជាពិសេសតាំងពីមុនបោះឆ្នោតជាតិ២០០៨ និងព្រឹត្តិការណ៍ជម្លោះព្រំដែនរវាងខ្មែរ និងថៃ នៅតំបន់ព្រះវិហារនោះ។
ការដែលឡើងកូដស្រិបៗនោះ គ្មានអ្វីឆ្ងល់ទេ ដោយសារគាត់មានទឹកមាត់ និងវិភាគម៉ែឪវិភាគហើយ ដោយគ្មានខ្លាចអាណាម៉ារៀល រហូតដល់លោក ហ៊ុន សែន ធ្លាប់ជេរខ្លាំងៗដាក់ផងដែរ។ នេះហើយស្រុកខ្មែរ តែបានសេរីពេក វាភ្លេចក្បួន ភ្លេចសីលធម៌អស់។
ឥឡូវមកដល់ពេលឮរហៀងៗថាលោក ញឹក ប៊ុនឆៃ ចង់ដឹកនាំបាតុកម្មមុខស្ថានីយ៍សេតេអិន ពីរឿងអ្នកវិភាគឆ្នើមស្រុកខ្មែរនេះផងដែរ អស់ឱ! ម្ចាស់ថ្លៃអើយ។ នេះម្ល៉េះសមមុខ អនាគតប្រហែលជាបាតុកម្មហូរហែក៏មិនដឹង ដ្បិតអ្នកអត្ថាធិប្យាយមាត់ឆៅនេះ មិនដឹងជារៀនវិជ្ជាជីវៈនៅទីណាទេ តែទំនងមើលទៅគាត់មិនខ្លាចទេ …«… ហើយខ្ញុំចុងក្រោយ ខ្ញុំនិយាយមួយម៉ាត់អ៊ីចឹងទៅ ខ្ញុំថាវាមិនផេះទេ បោះឆ្នោតឲ្យគណបក្សប្រជាជនទាំងអស់ទៅវាស្រួលជាង ខ្ញុំនិយាយអ៊ីចឹងមែន តែគាត់ប្ដឹងខ្ញុំអី ខ្ញុំក៏អត់ដឹងដែរ..» Sic (វិទ្យុអាស៊ីសេរី)។
លោកនេះអាជីពគាត់ច្រើនរាប់មិនអស់ ក្រៅពីអ្នកវិភាគ លោកជាមេឌីអេទ័រអ្នកសម្រុះសម្រួលដ៏ចំណានអស្ចារ្យសម្រាប់ស្រុកខ្មែរយើង ដ្បិតលោកចេះសម្រុះសម្រួលតាំងពីពួកតួកុន រហូតដល់ពួកអ្នកនយោបាយឯណុះ កុំជោរអានាង ហេហេហេ… អ្នកខ្លះបានចូលស្រុក បានចូលប្រជុំរដ្ឋសភា ក៏ដោយសារលោកទេ កុំអាលភ្លេចគុណ !ឡ!
នៅចាំបានថា កាលពីជម្លោះស្រុកខ្មែរ និងថៃរឿងតំបន់ព្រះវិហារនោះ អន្ទិត សយ សុភាព នេះបានទៅថតនៅព្រំដែន និងដើរតួបញ្ជាពួកទាហានថៃឲ្យដកបន្លាលួសចេញទៀតផង ហេហេ… អ្នកកាសែតស្រុកខ្មែរ សង្ស័យតិចទៀត ក្លាយជាឧកញ៉ាទេ ម្ចាស់ថ្លៃហ្អើយ!!!!
____________________________________________
អានផងដែរ៖
១. បងភាពបើកស្ថានីយវិទ្យុ






