jump to navigation

ព័ត៌មាន​ដែល​ស្រក់​ទឹក​នេត្រា ខែ មីនា 19, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
6 comments

អាន​ព័ត៌មាន​ពី​កោះ​សន្តិភាព​ពីរ​បី​ថ្ងៃ​មុន​នេះ គួរ​ឲ្យ​ស្រណោះ​ពន់​ពេក​ក្រៃ ជាតិ​ជា​មនុស្ស​ភ្នែក​រលីង​រលោង​ចង់​ស្រក់​ទឹក​នេត្រា ដ្បិត​អានិត​លោក​យាយ​ទាំង​ពីរ​ឥត​ឧបមា។

ប្រហែល​ជា​លោក​អ្នក​មួយ​ចំនួន​បាន​អាន​ហើយ លោក​យាយ​ ម៉ា ក្រឹម ព្រះ​ជន្ម​៩០​ឆ្នាំ​ចិញ្ចឹម​កូន​ពិការ​យ៉ាង​វេទនា​អាយុ​ជាង​៦០​ឆ្នាំ​មក​ហើយ លោក​អ្នក​ជួយ​ពិចារណា​ផង​ចុះ តើ​លោក​យាយ​ពិបាក​យ៉ាង​ណា ក្រៅ​ពី​អាយុ​ត្រឹម​ណេះ​ទៅ​ហើយ​នៅ​រង​វេទនា​ពេញ​ម៉ា​ជីវិត​រក​នឹង​ចូល​វត្ត​សុន្ទរ៍​ទាន​ដូច​ចាស់​ដទៃ​មិនបាន។ សរសេរ​មក​ដល់​ត្រង់​នេះ ខ្ញុំ​ហាក់​ដូច​ជា​ទន់​ភ្នែក​នឹក​ស្រម៉ៃ​អានិត​ដល់​ជីវិត​លោក​យាយ​កាន់​តែ​ខ្លាំង​ទ្វេរ​ឡើង​ទៀត​ហើយ។

គិត​ៗ ព្រហ្មលិខិត​ម្ដេច​ក៏​ដាក់​ទោស​មនុស្ស​យើង​យ៉ាង​ដូច​នេះ? វា​មិន​យុត្តិធម៌​សោះ នៅ​ខណៈ​ដែល​មនុស្ស​ជា​ច្រើន​លុយ​ហូរ​ក្រាស់​ក្រែល ចាយ​វាយ​ខ្ជះខ្ជាយ មើល​ងាយ​ប្រាក់​កាស ឯ​អ្នក​ដទៃ​ទៀត​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន រស់​ស្ទើរ​វេទនា​ជាង​សត្វ​ទៅ​ទៀត ស្មាទោស!

ខ្ញុំ​សូម​អំពាវ​នាវ​​ដល់​មិត្រ​ៗ​រាល់​គ្នា​នៅ​ទី​នេះ មេត្តា​ជួយ​ដល់​លោក​យាយ​ទាំង​ពីរ​ផង។ ប្រហែល​ជា​អាច​ជួយ​តាម​រយៈ​កាសែត​កោះ​សន្តិភាព។ ខ្ញុំ​ក៏​នឹង​ជួយ​ដែរ តាម​កម្លាំង​ជ្រះ​ថ្លា​របស់​យើង។


លោក​យាយ​ក្រឹម និង​លោក​យាយ​ដែល​ជា​កូន​របស់​គាត់

អាន​ព័ត៌មាន​ពី​កោះ​សន្តិភាព៖ លោក​យាយ​អាយុ​៩០​ឆ្នាំ​ចិញ្ចឹម​កូន​ស្រី​ខ្វិន​អាយុ​៦០​ឆ្នាំ

———————————————————————————
អាន​ផង​ដែរ
១. លោក​យាយ​ ម៉ា ក្រឹម ទទួល​បាន​អំណោយ