ទៅលេងពិភពសុបិន ខែ មីនា 20, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.13 comments
ថ្ងៃនេះពេញមួយថ្ងៃ ខ្ញុំបាននាំប្អូនៗខ្ញុំទៅលេងសួនកម្សាន្តនៅស្រុកថៃនេះ ដែលពេញនិយមសម្រាប់ក្មេងៗដូចជាពួកយើង ហេហេ… គេហៅថាសួនសុបិន ឬ ឌ្រីមវើលដ៍អីគេនោះ។
ទីនេះមិនដែលរំលងសម្រាប់ខ្មែរៗយើងទេ អ្នកដែលមកលេងបាងកកភាគច្រើនសុទ្ធតែត្រូវមោទីនេះទាំងអស់។ ព្រឹកមិញនេះមិនដឹងយ៉ាងម៉េច ជិះទៅដល់ស្រាប់តែភ្លៀងតែម្ដង ភ្លៀងធំគួរសមដែរហ្នឹង ស្មានតែមិនបានលេងតើយ៍ ក្រោយមកក៏រាំង អត់អីហេងវិន មនុស្សច្រើនដល់ក។
ទិញសំបុត្រ៣នាក់អស់១៨០០បាត (ប្រមាណ៥១ដុល្លារ) គត់ តែគិតៗខាត ដ្បិតលេងមិនអស់តម្លៃសោះ ដោយសារមនុស្សច្រើនពេក ចេញពីម៉ាកន្លែងៗត្រូវតម្រង់ជួររង់ចាំវែងអន្លាយ។ តែមានអីសប្បាយណាស់ដែរតើហ៍។ តាមពិតទៅនេះជាលើកទីពីរហើយ កាលពីឆ្នាំ២០០៦ ខ្ញុំធ្លាប់មកទីនេះម្ដងដែរ។

រូបទី១ ខ្ញុំនិងប្អូនស្រី (ពាក់វែនយាយទៀតហើយ ហេហេ… លើកនេះអ្នកណាផា តាមវ៉ៃដល់ទះម៉ង ស្រុកយីប៉ុន ស្រុកបារាំងក៏តាមវ៉ៃដែរ ហាហា…) ចំណែករូបទីពីរ ពួកគេកំពុងជិះអារ៉ូល័រខុសស្ទ័រ
________________________________________________
អានផងដែរ៖
១. បាងកកច៎ាច៎ា
២. ទៅហើយមោវិញ
៣. មោពីអយុធ្យា
ទិវាតន្ត្រីអន្តរជាតិប៉ាតាយ៉ា ២០០៩ ចាប់ផ្ដើម ខែ មីនា 20, 2009
Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ.3 comments
ថ្ងៃនេះទិវាតន្ត្រីអន្តរជាតិប៉ាតាយ៉ា ២០០៩ (Pattaya International Music Festival 2009) ចាប់ផ្ដើមហើយ ដោយមានសិល្បករចម្រៀងសម័យជាច្រើនរូបមកពីប្រទេសនានាជាច្រើននៅអាស៊ីយើងនេះរួមទាំងប្រទេសជាតិខាងទាំងពីររបស់ខ្មែរ គឺលាវ និងវៀតណាមផងដែរ តែ! គ្មានមុខកម្ពុជាទេ !ឡ! ដ្បិតកម្ពុជាមានអ្នកចម្រៀងកុបពីច្រើនពេក បើគេហៅទៅច្រៀងមិនដឹងច្រៀងបទអីទេ គេគប់ទឹកសុទ្ធពេញឆាកមិនដឹង

Thailand : Golf-Mike, Ice Sarunyoo, PEK, The Star, Potato, CLASH, . . etc.
Japan : Ikio Ayaka
Korea : S.M. Entertainment ~ Shinee, Girils Generation, Mighty Mouse,
Hong Kong : EEG Entertainment ~ Kenny Kwan
China : Ocean Butterfly ~ Kym Jin Sha
Vietnam : House of Indies ~ Minh Thu
Malaysia : Halo Music
Australia : Amphead
Laos : Indee Records ~ CELL
Taiwan : AVEX ~ Danson Tung






