jump to navigation

ភាព​ធ្វេស​ប្រហែស​របស់​ខ្ញុំ ខែ មីនា 21, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
5 comments

ល្ងាច​មិញ​នេះ​ខ្ញុំ​ត្រូវ​ជូន​ប្អូន​ៗ​ខ្ញុំ​ទៅ​អាកាសយាន្ដដ្ឋាន​សុវណ្ណភូមិ ដើម្បី​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ។ អ្វី​ៗ​វា​បាន​ត្រឹម​តែ​ខក​បំណង​ ព្រោះ​ពួក​យើង​ទៅ​ខក​ម៉ោង ដោយ​ទៅ​ដល់​ព្រលាន​ឆែក​អ៊ីន ត្រឹម​កន្លះ​ម៉ោង​មុន​ម៉ោង​យន្តហោះ​ចេញ​ដំណើរ​ ហេតុ​ដូច​នេះ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ប្អូន​ខ្ញុំ​ធ្វើ​ដំណើរ​បាន​ល្ងាច​មិញ​នេះ​ទេ បើ​ទោះ​បី​ខ្ញុំ​សុំ​អង្វរ​យ៉ាង​ណា​ក៏​ដោយ។

ទី​បំផុត​ពួក​យើង​ត្រូវ​ត្រឡប់​មក​បាងកក​វិញ ដោយ​ខាត​ទាំង​ពេល​វេលា និង​ខាត​ទាំង​ប្រាក់​កាស។ នេះ​ជា​កំហុស​របស់​ខ្ញុំ​ធ្ងន់​ណាស់។ ការ​ធ្វេស​ប្រហែល នឹង​ពេល​វេលា​បណ្តាល​ឲ្យ​ប្អូន​ៗ​ខ្ញុំ​មិន​បាន​ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​នេះ។ ខ្ញុំ​ពិត​ជា​សោក​ស្ដាយ និង​ស្អប់​ខ្លួន​ឯង​មែន​ទែន។

ព្រឹក​ស្អែក​នេះ ខ្ញុំ​នឹង​នាំ​ប្អូន​ៗ​ខ្ញុំ​ចេញ​ពី​ព្រលឹម​ដើម្បី​កុំ​ឲ្យ​ខក​ទៀត ដើម្បី​ទៅ​រង់​ចាំ​ក្រែង​មាន​អ្នក​ខេនសែល​ជើង​ទៅ​ស្រុក​ខ្មែរ នោះ​ពួក​ប្អូន​ខ្ញុំ​ទាំង​ពីរ​នឹង​បាន​ទៅ​ស្រុក​ខ្មែរ​ស្អែក​នេះ។ សំបុត្រ​ពួក​គេ​មិន​អាច​ប៊ុក​បាន​ទៅ​វិញ​ស្អែក​ទេ ព្រោះ​ពេញ​អស់​ហើយ ទាល់​តែ​ល្ងាច​ថ្ងៃ​ច័ន្ទ​ឯណោះ​ទើប​មាន​កៅអី ក៏​ប៉ុន្តែ​ភ្នាក់​ងារ​ថៃ​អ៊ែរវេយ៍ ប្រាប់​ឲ្យ​ពួក​យើង​ទៅ​ស្តែនបាយ​បាន ក្រែង​អាច​ទៅ​បាន ហើយ​ភាគ​រយ​គឺ​ច្រើន​គួរ​សម​ដែរ។ សង្ឃឹម​ថា​ស្អែក​នេះ​ពួក​ប្អូន​ៗខ្ញុំ​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ដោយ​ជោគជ័យ និង​សុវត្ថិភាព៕

__________________________________________
អាន​ផង​ដែរ
១. ទៅ​ដល់​ផ្ទះ