ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ នរោត្ដម ខែ មីនា 24, 2009
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.7 comments

នៅក្នុងកម្ពុជរដ្ឋយើងដែលមានអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបនោះ ខេមរជនដែលបានកើតក្នុងទឹកដីនេះមកហើយ បានដក់ជាប់និងប្រពៃណីដ៏ច្រើនសម្បូរបែប ចាប់តាំងពីចាប់កំណើតពីផ្ទៃមាតា រហូតដល់ថ្ងៃស្លាប់ទៅវិញ។
ជនជាតិខ្មែរមានទំនៀមពិសេសជាច្រើនណាស់នៅក្នុងពេលដែលបុគ្គលម្នាក់ស្លាប់, សុគត ឬសុវណ្ណគត។ ជាពិសេសអ្នកដែលមានជីវភាពធូរធារ ពួកគេតែងតែប្រារព្ធពិធីនេះជាច្រើនថ្ងៃតាមលទ្ធភាព ពី៧ថ្ងៃ, ១ខែ, ៣ខែ, ១ឆ្នាំ ឬរហូតដល់៣ឆ្នាំក៏សឹងមាន ជាពិសេសយើងឃើញមានព្រះសពចៅអាវាសវត្ត, សម្ដេចសង្ឃ និងព្រះចៅផែនដីជាដើម។
ថ្ងៃនេះខ្ញុំសូមលើកយកពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះសពនៃព្រះករុណាជាអម្ចាស់ នរោត្ដម ព្រះចៅក្រុងកម្ពុជាយើង តាមឯកសារមួយចំនួន និងរូបភាពប្រកប ទុកគ្រាន់ជាឯកសារ និងធម្មទាន។
ហ្លួងនរោត្តម ដែលប្រសូតនាខែកុម្ភៈ ឆ្នាំ១៨៣៤ និងសុវណ្ណគតនាថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩០៤ នោះ ទ្រង់មានព្រះជន្ម៧០ព្រះវស្សា និងបានសោយរាជ្យក្នុងក្រុងកម្ពុជាធិបតី បាន៤៤ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៨៦០ ដល់ឆ្នាំ១៩០៤ គឺរហូតដល់ទ្រង់សោយទិវង្គត។
ពីរឆ្នាំក្រោយមក គឺរហូតដល់ខែមករា ឆ្នាំ១៩០៦ ទើបព្រះរាជពិធីថ្វាយព្រះភ្លើងព្រះសព ព្រះអង្គបានប្រារព្ធធ្វើឡើងក្នុងទីក្រុងភ្នំពេញចតុម្មុខ។
តាមរូបភាពឯកសារមួយចំនួន យើងឃើញថា ព្រះរាជពិធីត្រូវបានធ្វើឡើងតាមគន្លងរាជបវេណីបុរាណរៀងមក ស័ក្ដិសមព្រះកិត្តិយសជាស្ដេចផែនដី ដោយមានពិធីដង្ហែរព្រះកោដ្ឋព្រះបរមសពទៅដាក់នៅទីព្រះមេរុ ដើម្បីធ្វើពិធីថ្វាយព្រះភ្លើងជាដើម។
ព្រះករុណាព្រះបាទ នរោត្ដម ទ្រង់មានព្រះបរមមរណនាមថា “ ព្រះសុវណ្ណកោដ្ឋ” ។



ពិធីដង្ហែរព្រះកោដ្ឋព្រះសពហ្លួងនរោត្ដម

ព្រះរាជរថតម្កល់ព្រះកោដ្ឋព្រះសពហ្លួងនរោត្ដម

មហោស្រពលេងរឿងរាមកេរ្តិ៍ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះសពហ្លួងនរោត្ដម
______________________________________________
អានផងដែរ៖
១. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
២. កោដ្ឋ
៣. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៤. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៥. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៦. ព្រះហត្ថលេខារបស់ហ្លួងព្រះសុវណ្ណកោដ្ឋ






