jump to navigation

ក្រមុំ​ខ្ញុំ​នរណា​សង? ខែ មីនា 25, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
5 comments

«… លោក​ចៅ​មហា​ខឹង​ណាស់ អី​យ៉ាស់​នាង​នេះ​ឆោត​មែន​ លែង​ក៏​លែង​តែ​នាង​សង​បណ្ណាការ យាយ​ឆ្លើយ​វិញ​​ឲ្យ​សង​ក៏​ខ្ញុំ​មិន​ថា តែ​លោក​ចៅ​មហា​ត្រូវ​សង​ក្រមុំ​ខ្ញុំ​ដែរ…» នេះ​ជា​វគ្គ​មួយ​នៃ​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​នាង សុង សេង​ហ៊ន យូរ​ឆ្នាំ​មក​ហើយ។ តែ​អ្វី​ៗ​វា​មិន​ខុស​ពី​បទ​ចម្រៀង​នេះ​ទេ នៅ​ពេល​​រឿង​គួរ​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង។

សាក​ល្បង​អាន​ព័ត៌មាន​ម្សិលមិញ​នេះ​ក្រោម​ចំណង​ជើង​ថា “ តុលាការ​កាត់​ក្តី​ឲ្យ​សង​ថ្លៃ​ទឹក​ដោះ​​ទៅ​ខាង​ប្រុស ឪពុក​ម្តាយ​ខាង​ស្រី​ប្តឹង​តវ៉ា​ឲ្យ​សង​ក្រមុំ​មក​វិញ“ ។

អាន​ព័ត៌មាន​នេះ​យូរ​ទៅ​គួរ​ឲ្យ​ចង់​សើច កោត​តែ​ភាគី​ខាង​ប្រុស​ចេះ​ធ្វើ​ទៅ​រួច សម្បត្តិ​ត្រឹម ជ្រូក ២ ក្បាល​, មាន់ ១០ ក្បាល​, ស្រា​ស​ចំនួន ១១ ប៊ីដុង និង​គ្រែ​មួយ ក៏​គាត់​យក​ទៅ​វិញ​ដែរ ទី​បញ្ចប់​គាត់​ទារ​សង​បណ្ណការ​ទៀត អូហ៍​ម៉ាយ​ហ្កដ!! នេះ​បាន​ជា​ដូច​អ្នក​ស្រី​សុង សេង​ហ៊ន ច្រៀង​មែន “ ក្រមុំ​ខ្ញុំ​អ្នក​ណា​សង?

»» អាន​ព័ត៌មាន​នេះ