ផលកម្មនៃវិមានដ៏អភ័ព្វ ខែ មីនា 27, 2009
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ.4 comments


វានឹកៗទៅក៏គួរឲ្យចង់សើចដែរនៅពេលដែលប្រទេសមួយនៅក្បែរកម្ពុជា នៅមិនទាន់មានស្ថានការណ៍ល្អប្រសើរ ប្រជាជនបែកចែកចេញជាបក្ខ ចេញជាពួកពេញទាំងស្រុកទេស បែរជាមិនមានចំណាត់ថ្នាក់អ្វីដែលគេហៅថាហានិភ័យខាងនយោបាយស្អីគេនោះ។
អានិតតែអាគារដ៏កម្សត់ដែលធ្លាប់តែរុងរឿងទេ វិមានរដ្ឋាភិបាល ដែលជាសំណាក់ការនៃក្រមរាជការ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកមុខអ្នកការ និងខ្ញុំរាជការថៃ ជាច្រើនជំនាន់មកនោះ ទទួលរងផងកម្មពីសំណាក់ជនជាតិឯងម្ដងហើយម្ដងទៀត។
បន្ទាប់ពីពួកឆ្កួតនឹងអាវលឿង នាំគ្នាទៅធ្វើបាតុកម្មទាំងហ្វូងទាំងហ្វាយ ដេកស៊ីជុះនៅទីនោះ ថែមទាំងមានអ្នកយកសំណាបទៅភ្ជួរដីដាំស្រូវទៅទៀត sic ដាក់វិមានដ៏អភ័ព្វមកធ្វើជាចំណាប់ខ្មាំងដើម្បីបំណងមហិច្ឆតានយោបាយរបស់ខ្លួន រហូតដល់ទៅនាយករដ្ឋមន្ត្រីខ្លះ ពេញមួយតំណែងមិនបានចូលធ្វើការនៅទីនោះ និងនាយករដ្ឋមន្ត្រីខ្លះមិនបានចូលសភាធ្វើសច្ចាប្រណិធានទៅទៀត។ អស្ចារ្យហើយមិត្រយើង។
ក្រោយពីផុតកម្មផុតពារម្ដងជាពីរដង ម្សិលមិញនេះ លេចចេញពួកអាវក្រហមមករុំព័ទ្ធវិមានយើងទៀតហើយ។ ស្លាប់ហើយ ម្ដេចក៏កម្មពៀរវេរា អីៗដល់ថ្នាក់ហ្នឹង។ មើលទៅគ្រោះកម្មលើកនេះមិនដឹងជាថ្ងៃណាបានស្បើយធូររហើយពីកាយាទេ វិមានដ៏កម្សត់អើយ! ខ្ញុំនឹកស្រណោះខ្លួនអ្នកជំនួសដែរ ធ្វើម្ដេចកម្មពៀរអ្នក អ្នកត្រូវទទួលរងអញ្វឹងហើយ៕
លោកយាយ ម៉ា ក្រឹម ទទួលបានអំណោយ ខែ មីនា 27, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments
ក្រោយពីកាសែតកោះសន្តិភាពបានចុះពីជីវិតកម្សត់របស់លោកយាយនិងកូនស្រីមក ឥឡូវនេះមានសប្បុរសជនជាច្រើនបានផ្ដល់អំណោយដល់លោកយាយ និងកូន រូបខ្ញុំផ្ទាល់ក៏បានបិរច្ចាកដល់លោកយាយទាំងពីរចំនួន១០ដុល្លារដែរ។

តំណាងកោះសន្តិភាពជូនអំណោយដល់លោកយាយ និងកូនស្រី (រូបថត កែវ ឆាត)
អានព័ត៌មាន៖ អំណោយសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជូនដល់លោកយាយម្ដាយនិងកូន
———————————————————————————
អានផងដែរ៖
១. ព័ត៌មានដែលស្រក់ទឹកនេត្រា






