jump to navigation

ផល​កម្ម​នៃ​វិមាន​ដ៏​អភ័ព្វ ខែ មីនា 27, 2009

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ.
trackback

វា​នឹក​ៗ​ទៅ​ក៏​គួរ​ឲ្យ​ចង់​សើច​ដែរ​នៅ​ពេល​ដែល​ប្រទេស​មួយ​នៅ​ក្បែរ​កម្ពុជា នៅ​មិន​ទាន់​មាន​ស្ថានការណ៍​ល្អ​ប្រសើរ ប្រជាជន​បែក​ចែក​ចេញ​ជា​បក្ខ ចេញ​ជា​ពួក​ពេញ​ទាំង​ស្រុក​ទេស  បែរ​ជា​មិន​មាន​ចំណាត់​ថ្នាក់​អ្វី​ដែល​គេ​ហៅ​ថា​ហានិភ័យ​ខាង​នយោបាយ​ស្អី​គេ​នោះ។

អានិត​តែ​អាគារ​ដ៏​កម្សត់​ដែល​ធ្លាប់​តែ​រុង​រឿង​ទេ វិមាន​រដ្ឋាភិបាល ដែល​ជា​សំណាក់​ការ​នៃ​ក្រម​រាជការ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នក​មុខ​អ្នក​ការ និង​ខ្ញុំ​រាជការ​ថៃ ជា​ច្រើន​ជំនាន់​មក​នោះ ទទួល​រង​​ផង​កម្ម​ពី​សំណាក់​ជន​ជាតិ​ឯង​ម្ដង​ហើយ​ម្ដង​ទៀត។

បន្ទាប់​ពី​ពួក​ឆ្កួត​នឹង​អាវ​លឿង នាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម​ទាំង​ហ្វូង​ទាំង​ហ្វាយ​​ ដេក​ស៊ី​ជុះ​នៅ​ទី​នោះ ថែម​ទាំង​មាន​អ្នក​យក​សំណាប​​ទៅ​ភ្ជួរ​ដី​ដាំ​ស្រូវ​ទៅ​ទៀត sic ដាក់​វិមាន​ដ៏​អភ័ព្វ​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង​ដើម្បី​បំណង​មហិច្ឆតា​នយោបាយ​របស់​ខ្លួន រហូត​ដល់​ទៅ​នាយក​រដ្ឋមន្ត្រី​ខ្លះ​ ពេញ​មួយ​តំណែង​មិន​បាន​ចូល​ធ្វើ​ការ​នៅ​ទី​នោះ​ និង​នាយករដ្ឋមន្ត្រី​ខ្លះ​មិន​បាន​ចូល​សភា​ធ្វើ​សច្ចា​ប្រណិធាន​ទៅ​ទៀត។ អស្ចារ្យ​ហើយ​មិត្រ​យើង។

ក្រោយ​ពី​ផុត​កម្ម​ផុត​ពារ​ម្ដង​ជា​ពីរ​ដង ម្សិល​មិញ​នេះ លេច​ចេញ​ពួក​អាវ​ក្រហម​មក​រុំ​ព័ទ្ធ​វិមាន​យើង​ទៀត​ហើយ។ ស្លាប់​ហើយ ម្ដេច​ក៏​កម្ម​ពៀរ​វេរា អី​ៗ​ដល់​ថ្នាក់​ហ្នឹង។ មើល​ទៅ​គ្រោះ​កម្ម​លើក​នេះ​មិន​ដឹង​ជា​ថ្ងៃ​ណា​បាន​ស្បើយ​ធូរ​រហើយ​ពី​កាយា​ទេ វិមាន​ដ៏​កម្សត់​អើយ! ខ្ញុំ​នឹក​ស្រណោះ​ខ្លួន​អ្នក​ជំនួស​ដែរ ធ្វើ​ម្ដេច​កម្ម​ពៀរ​អ្នក អ្នក​ត្រូវ​ទទួល​រង​អញ្វឹង​ហើយ៕

វិចារ»

1. វីរិយា - ខែ មីនា 27, 2009

ទៀត​ហើយ! ថ្ងៃ​មុន​លឿង​ ថ្ងៃ​នេះ​ក្រហម​ សង្ស័យ​បន្តិច​ទៀត​ចេញ​ទឹក​ក្រូច! ហាហាហា

2. សុភា - ខែ មីនា 27, 2009

ខ្ញុំ​មិន​ដឹង​នៅ​ថៃ​ណឹង​ អ្នកណា​ដឹង​នាំ​អ្នក​ណា​ទេ ប្រទេស​មិន​ទាន់​ស្រួល​ផង នៅ​អុកឡុក​យើង​ទៀត។ ឥឡូវ​ទ័ពថៃ​ណឹង​រាតត្បាតពួក​យើង​ទៀត​ហើយ :evil:

3. សុភា - ខែ មីនា 27, 2009

នាយក​រដ្ឋមន្រ្តី​មិន​ខ្ចី​រវីរវល់​នឹង​ការ​អំពាវនាវ​ឲ្យ​ចុះ​ពី​មុខ​តំណែង

http://www.rfi.fr/actukm/articles/111/article_1439.asp

4. បណ្ឌិត - ខែ មីនា 30, 2009

ពួកអាប្រែតអស់ហ្នឹងសមនឹងទទួលវាសនាចឹងហើយ… រលាយទៅពួកអាហ្អែង!!!