jump to navigation

ចម្រៀង​ភូមា៖ Sate Ta Sa a Lwan ខែ មីនា 29, 2009

Posted by សុភ័ក្ត្រ in ចម្រៀង, ភាសា​ភូមា.
trackback


ថ្ងៃ​នេះ​សាក​ល្បង​ស្ដាប់​ចម្រៀង​ភូមា​ម្ដង​មើល។ ចម្រៀង​ភូមា​ស្ដាប់​ទៅ​ស្រដៀង​នឹង​ចម្រៀង​កូរ៉េ និង​ពិរោះ​ទាន់​សម័យ​មិន​ចាញ់​បទ​ចម្រៀង​ប្រទេស​នានា​ប៉ុន្មាន​ទេ។ បទ​ចម្រៀង​មួយ​ចំនួន​ធំ​ខ្ញុំ​បាន​មក​ពី​មិត្រ​ភ័ក្ដិ និង​មួយ​ចំនួន​ទៀត​ដោនឡូត​ពី​អ៊ីនធ័រណេត និង​បាន​ទិញ​ស៊ីឌី​មួយ​ចំនួន​មក​ពី​ព្រំដែន​ភូមា​ថៃ។ នៅ​ពេល​ទៅ​ប្រទេស​ភូមា​ខាង​មុខ​នេះ សង្ឃឹម​នឹង​ទិញ​បាន​ស៊ីឌី​ពិរោះ​ៗ​មួយ​ចំនួន​ទៀត​មក​ស្ដាប់។

បទ​ដែល​ខ្ញុំ​សូម​ណែនាំ​លោក​អ្នក​នៅ​ពេល​នេះ​មាន​ចំណង​ជើង​ថា Sate Ta Sa a Lwan (មិន​ដឹង​ថា​មាន​អត្ថន័យ​ម្ដេច​ទេ) ច្រៀង​ដោយ Sai Sai Kham Hlaing នៅ​ក្នុង​អាល់ប៊ុម Sai Sai Birthday។ សូម​អញ្ជើញ​ដោយ​រីករាយ៕

សូម​ចុច​ទី​នេះ​ដើម្បី​ស្ដាប់៖

វិចារ»

1. ពិសិដ្ឋ - ខែ មីនា 29, 2009

បទ​នេះ ពីរោះ​ដែរ​តើស៎! បើ​បង​ភ័ក្ត្រ​មាន​ច្រើន ចែក​ខ្ញុំ​ផង!